Skip to main content

ផ្ទេរប្រាក់ទៅក្រៅប្រទេស ជុំវិញពិភពលោក បានយ៉ាងងាយស្រួល

លោកអ្នកនឹងទទួលបានភាពរីករាយក្នុងការផ្ទេរប្រាក់ទៅកាន់ 52 ប្រទេស ទូទាំងពិភពលោក ប្រកបដោយភាពងាយស្រួល រហ័ស សុវត្ថិភាព និងមានតម្លៃសេវាទាបបំផុត។

image of PPCBank promotion with Visa

ផ្ទេរប្រាក់ទៅក្រៅប្រទេស ជុំវិញពិភពលោក បានយ៉ាងងាយស្រួល

លោកអ្នកនឹងទទួលបានភាពរីករាយក្នុងការផ្ទេរប្រាក់ទៅកាន់ 53 ប្រទេស ទូទាំងពិភពលោក ប្រកបដោយភាពងាយស្រួល រហ័ស សុវត្ថិភាព និងមានតម្លៃសេវាទាបបំផុត។
ដោយមិនគិតថ្លៃសេវាចាប់ពីថ្ងៃទី 13 ខែមេសា ដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2026

ផ្ទេរប្រាក់ទៅ 53 ប្រទេស ជុំវិញពិភពលោក តាម PPCBank Mobile App

សម្រាប់អតិថិជនដែលត្រូវការផ្ទេរប្រាក់ជាប្រចាំ ដើម្បីទំនុកបម្រុងដល់មនុស្ស ជាទីស្រឡាញ់ ឬដំណើរការអាជីវកម្មនៅក្រៅប្រទេស ឥឡូវនេះ ធនាគារ PPCBank នឹងធ្វើការផ្តល់ជូនសេវាផ្ទេរប្រាក់អន្តរជាតិដ៏សាមញ្ញ រហ័ស និងមានសុវត្ថិភាពបំផុត តាមកម្មវិធី PPCBank Mobile App។ លោកអ្នកអាចផ្ទេរប្រាក់ពីប្រទេសកម្ពុជាទៅកាន់ 53 ប្រទេស ជាមួយនឹងប្រតិបត្តិការរូបិយប័ណ្ណបរទេសសំខាន់ៗចំនួន 13 រួមមាន ដុល្លារអាមេរិក ដុល្លារកាណាដា អ៊ឺរ៉ូ ដុល្លារអូស្ត្រាលី ផោនអង់គ្លេស បាតថៃ ដុងវៀតណាម រីងហ្គីតម៉ាឡេស៊ី រ៉ូពីឥណ្ឌូនេស៊ី ដុល្លារសិង្ហបុរី វូនកូរ៉េ យ៉ន់ចិន និងយេនជប៉ុន ។

តម្លៃសេវាកម្ម
ប្រទេសចំនួនទឹកប្រាក់ (ដុល្លារ)ថ្លៃសេវា (ដុល្លារ)
អាមេរិក
0.01 – 50012.00
500.01 – 9,99915.00
កាណាដា /
កាណាដា /
អូស្ត្រាលី /
អង់គ្លេស
0.01 – 50010.00
500.01 – 1,00020.00
1,000.01 – 9,99925.00
ម៉ាឡេស៊ី /
ឥណ្ឌូនេស៊ី /
សិង្ហបុរី /
ថៃ /
វៀតណាម /
កូរ៉េ ខាង ត្បូង /
ជប៉ុន
0.01 – 5006.00
500.01 – 1,00010.00
1,000.01 – 9,99915.00
ចំណាំ: ការផ្ទេរប្រាក់ទៅប្រទេសថៃ (មិនរាប់បញ្ចូលធនាគារ Kasikorn ធនាគារ Siam Commercial Bank ធនាគារ CIMB Thai និងធនាគារ Bangkok) ត្រូវបានកំណត់ត្រឹមតែ 1,300 ដុល្លារប៉ុណ្ណោះ ក្នុងមួយប្រតិបត្តិការ។
ចិន (Alipay តែប៉ុណ្ណោះ)
0.01 – 50012.00
500.01 – 6,50015.00
ដំណើរការផ្ទេរប្រាក់
ប្រទេសរូបិយប័ណ្ណដំណើរការ
អាមេរិកUSDផ្ទេរប្រាក់ក្នុង 1 ថ្ងៃ
កាណាដាCADផ្ទេរប្រាក់ក្នុង 1 ថ្ងៃ
អឺរ៉ុបEURផ្ទេរប្រាក់ភ្លាមៗ
ថៃTHBផ្ទេរប្រាក់ភ្លាមៗ
អូស្ត្រាលីAUDផ្ទេរប្រាក់ភ្លាមៗ
អង់គ្លេសGBPផ្ទេរប្រាក់ភ្លាមៗ
វៀតណាមVNDផ្ទេរប្រាក់ភ្លាមៗ
ម៉ាឡេស៊ីMYRផ្ទេរប្រាក់ភ្លាមៗ
ឥណ្ឌូនេស៊ីIDRផ្ទេរប្រាក់ភ្លាមៗ
សិង្ហបុរីSGDផ្ទេរប្រាក់ភ្លាមៗ
កូរ៉េ ខាង ត្បូងKRWផ្ទេរប្រាក់ភ្លាមៗ
ចិន (Alipay តែប៉ុណ្ណោះ)CNYផ្ទេរប្រាក់ភ្លាមៗ
JapanJPYផ្ទេរប្រាក់ភ្លាមៗ
តម្លៃសេវាបន្ថែម
  • បញ្ជាក់ការទូទាត់ / តាមដានប្រតិបត្តិការ: USD 25 ដុល្លារ ក្នុងមួយប្រតិបត្តិការ បូកថ្លៃសេវាធនាគារផ្សេងទៀត ដែលអាចកើតមាន។

  • ផ្ទេរត្រលប់: 10 ដុល្លារ ក្នុងមួយលើក បូកថ្លៃសេវាធនាគារផ្សេងទៀត ដែលអាចកើតមាន។

  • លុបចោលការផ្ទេរ: 25 ដុល្លារ ក្នុងមួយសំណើ។

  • ដកហូតប្រាក់មកវិញ: 50 ដុល្លារ ក្នុងមួយសំណើ បូកថ្លៃសេវាធនាគារផ្សេងទៀត ដែលអាចកើតមាន។

ការផ្ទេរប្រាក់ត្រលប់មក ពីក្រៅប្រទេស
  • មិន​អាច​ប្រតិបត្តិការបាន​នៅ​ឡើយ​