សន្សំ/ បញ្ញើ
យើងគ្រប់គ្នាសុទ្ធតែចង់សន្សំប្រាក់ឲ្យបានច្រើន។ ដូច្នេះ នៅ PPCBank យើងចង់ឲ្យលោកអ្នកអាចសន្សំ បានកាន់តែងាយស្រួល តាមរយៈការផ្តល់ជូនជម្រើសសន្សំ ដែលមានអត្រាការប្រាក់ប្រកួតប្រជែង។
ឥណទាន
ចាប់យកក្តីសុបិនរបស់អ្នក ជាមួយអត្រាការប្រាក់ទាប និងជម្រើសហិរញ្ញប្បទាន ដែលស័ក្តិសមបំផុត សម្រាប់លោកអ្នក។
សេវាធនាគារចល័ត
PPCBank Mobile App របស់យើង ត្រូវបានរចនាឡើងជាមួយរូបរាងថ្មី បច្ចេកវិទ្យាថ្មី ដែលផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ដល់លោកអ្នកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុគ្រប់ទីកន្លែង។
សេវាផ្ទេរប្រាក់
ផ្ទេរ និងទទួលប្រាក់ ក្នុង/ក្រៅប្រទេស។ ធនាគារ PPCBank ផ្តល់ជម្រើសច្រើនប្រភេទក្នុងការផ្ទេរប្រាក់ ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន និងអាជីវកម្មរបស់លោកអ្នក។
ស្វែងយល់ពីផលិតផល និងសេវាកម្មរបស់យើង
រាប់ចាប់ពីការសន្សំរហូតដល់ប្រាក់កម្ចី ផលិតផល និងសេវាធនាគារដ៏សម្បូរបែបរបស់យើង ត្រូវបានច្នៃប្រឌិត ស្របតាមតម្រូវការរបស់លោកអ្នក មិនថាជាលក្ខណៈបុគ្គល ឬអាជីវកម្មនោះទេ។
ធនាគារអនឡាញ
ទទួលយកបទពិសោធន៍ងាយស្រួល ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នកនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាមួយនឹងសេវាធនាគារអនឡាញដ៏ទូលំទូលាយរបស់យើង រាប់ចាប់ពីការទូទាត់ វិក្កយបត្ររហូតដល់ការផ្ទេរប្រាក់។
គណនីសន្សំ
ជាមួយនឹងលក្ខខណ្ឌសមតុល្យអប្បបរមាទាបបំផុតរបស់យើង លោកអ្នកអាចចាប់ផ្តើមសន្សំប្រាក់ នៅថ្ងៃនេះជាមួយ PPCBank។ លោកអ្នកអាចជ្រើសរើសសន្សំជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។
ឥណទាន
មិនថាលោកអ្នកត្រូវការកម្ចីផ្ទាល់ខ្លួន កម្ចីទិញផ្ទះ ឬកម្ចីទិញរថយន្តនោះទេ យើងផ្តល់ជូនលោកអ្នកនូវ អត្រាការប្រាក់សមរម្យ ព្រមទាំងជម្រើសនៃការបង់សងមានភាពបត់បែនបំផុត។
ប័ណ្ណ
បង្កើនភាពឆ្លាតវៃ ភាពជឿជាក់ និងភាពរីករាយក្នុងការប្រើប្រាស់ប័ណ្ណរបស់យើង។ អត្ថប្រយោជន៍ សម្បូរបែបក្នុងប័ណ្ណតែមួយនេះ មានដូចជាការទិញទំនិញ ដកប្រាក់ និងធ្វើដំណើរកម្សាន្តជាដើម។
សេវាផ្ទេរប្រាក់
មិនថាអ្នកកំពុងផ្ទេរក្នុងស្រុក ឬក្រៅប្រទេសទេ លោកអ្នកនៅតែ ទទួលបាន ការផ្ទេរចេញយ៉ាងរហ័ស, សុវត្ថិភាព ,ជាមួយនឹងបណ្តាញដៃគូធនាគារ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នក។
បច្ចេកវិទ្យាហិរញ្ញវត្ថុ
សូមស្វាគមន៍មកកាន់ PPCBank FinTech ដែលជាដៃគូរដល់សម្រាប់អជីវកម្មរបស់លោកអ្នក
ប័ណ្ណ PPCBANK សម្រាប់លោកអ្នក
ដំណើរកម្សាន្ត ទទួលទានអាហារ ទិញទំនិញ ការងារ… អ្វីគ្រប់យ៉ាងកាន់តែមានភាពងាយស្រួល នៅពេលលោកអ្នកមានប័ណ្ណធនាគារដែលត្រឹមត្រូវ! យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការនាំមកជូនលោកអ្នកនូវប្រភេទប័ណ្ណផ្សេងៗគ្នា ស្របទៅតាមតម្រូវការប្រើប្រាស់ជាក់ស្តែង។ ក្នុងនោះរួមមាន ប័ណ្ណវីសា Prestige Plus ដែលផ្តល់ជូនអត្ថប្រយោជន៍ពិសេសផ្តាច់មុខ នៅគ្រប់ទីកន្លែងជុំវិញពិភពលោក ប័ណ្ណវីសាឥណពន្ធ/ឥណទានដែលជាជម្រើសដ៏ប្រសើរមួយ ក្នុងការទូទាត់ ដោយរាប់ចាប់ពីការបញ្ជាទិញទំនិញ-សេវាកម្មប្រចាំថ្ងៃ រហូតដល់ការទូទាត់ តាមប្រព័ន្ធអ៊ីនធឹណិត។ យើងក៏មានផ្តល់ជូននូវប័ណ្ណ CSS ដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការបាននៅតាមបណ្តាម៉ាស៊ីនឆូតកាត និង ATM ទូទាំងប្រទេស ជាមួយតម្លៃសេវាទាបបំផុត។
អត្ថប្រយោជន៍ប័ណ្ណ
ស្វែងរកការផ្តល់ជូនពិសេសរបស់យើង
ចំណាយតិច ចំណេញច្រើន តស់! ដើម្បីកុំឲ្យឱកាសល្អៗកន្លងផុតទៅ សូមតាមដានប្រ៉ូម៉ូសិនថ្មីៗរបស់យើង ឥឡូវនេះ។

























