លោកអ្នកអាចទទួលយកបទពិសោធន៍ នៃការបម្រើសេវាកម្មលឿនរហ័សទាន់ចិត្ត និងមានសុវត្ថិភាព រួមជាមួយនឹងកម្រៃសេវា សមរម្យ។ ប្រសិនបើលោកអ្នកមានបំណងផ្ទេរប្រាក់ពីធនាគារ PPCBank ទៅកាន់ធនាគារ មួយផ្សេងទៀតនៅក្នុងស្រុក យើងអាចសម្រួលដល់កិច្ចដំណើរការនេះបាន។
លោកអ្នកនឹងទទួលបានភាពរីករាយក្នុងការផ្ទេរប្រាក់ទៅកាន់ 52 ប្រទេស ទូទាំងពិភពលោក ប្រកបដោយភាពងាយស្រួល រហ័ស សុវត្ថិភាព និងមានតម្លៃសេវាទាបបំផុត។
លោកអ្នកប្រហែលជាត្រូវការផ្ទេរប្រាក់ទៅក្រៅប្រទេស ដូចជាទៅកាន់អ្នកផ្គត់ផ្គង់នៅក្រៅប្រទេស ឬក៏ហេតុផលមួយណានោះទេ។ ជាមួយនឹងកម្មវិធី SWIFT លោកអ្នកអាចផ្ញើប្រាក់ទៅក្រៅប្រទេសបានយ៉ាងងាយស្រួល។
កាន់តែពិសេសសម្រាប់អតិថិជន ដែលមានបំណងផ្ញើប្រាក់ ឬទទួលប្រាក់ពីសាច់ញាតិ បងប្អូន នៅប្រទេសកូរ៉េខាងត្បូង។ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ ឬទទួលប្រាក់ភ្លាមៗ តាមរយៈ PPCBank Mobile App ចំពោះអតិថិជនដែលមានគណនីនៅធនាគារ Jeonbuk Bank។
ប្រសិនបើលោកអ្នក មានគម្រោងផ្ទេរប្រាក់របស់ខ្លួនតាមរយៈ វ៉េសស្ទឺនយូញៀន ទៅកាន់មិត្តភក្តិ គ្រួសារ ឬនរណាម្នាក់ផ្សេងទៀតនៅទូទាំងសាកលលោក ធនាគារ PPCBank អាចជួយសម្រួលដល់កិច្ចការនេះបាន។