Notice

Home Notice News

News

Inform you to give good news

IFC Helps PPCBank Expand Lending to Smaller Businesses in Cambodia - IFC ជួយធនាគារ PPCBank ពង្រីកឥណទានសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា

10.Jun.2019 11:20

 

[Khmer text below]

Phnom Penh, Cambodia, June 7, 2019 — IFC, a member of the World Bank Group, is supporting PPCBank to scale up its lending capacity to small and medium enterprises(SMEs) in Cambodia through financing and advisory services. This will help close the financing gap for businesses, boosting growth and creating jobs.

 

 

Over the past two decades, Cambodia has undergone a significant transition, sustaining an average growth rate of 7.7 percent between 1995 and 2018. While micro, small, and medium enterprises (MSMEs), including women-owned ones have played a significant role in the economy, around 66 percent of them identify access to finance as a major obstacle. According to the IFC MSME Finance Gap Report (2017), the unmet financing demand of MSMEs in Cambodia is estimated to be $3.7 billion.

 

 

IFC will help address this challenge through providing a risk-sharing facility to PPCBank, the tenth largest commercial bank in Cambodia. Under this facility, IFC and PPCBank will each cover 50 percent of the risk on an eligible SME portfolio of up to $30million. Over the next five years, PPCBank expects to extend about 5,500 loans worth $520 million to very small and small and medium enterprises, including women-owned ones.

 

 

“We have been working on several projects to develop products and services for SMEs and for women in Cambodia. Partnering up with IFC in a risk sharing facility and banking advisory for SMEs allows us to scale up lending to the underserved part of Cambodian population on better terms,” said Chang Moo SHIN, PPCBank President. “We are thrilled to contribute with bigger significance to financial inclusion through the partnership with IFC.”

 

 

The risk-sharing facility is a risk-mitigation tool under the IFC’s Small Loan Guarantee Program (SLGP) designed to increase financial institutions’ appetite to finance SMEs, including women-owned SMEs. This global program focuses on frontier markets, where lending is constrained by informality, high collateral requirements, and risk aversion. SLGP is supported by the International Development Association’s Private Sector Window, which helps catalyze investment in lower-income countries.

 

 

In addition, in partnership with the United Kingdom Department for International Development (DFID) and the Netherlands Ministry of Foreign Affairs, IFC will advise PPCBank on the use of the risk-sharing facility and enhance PPCBank’s capacity to scale up financing to SMEs, including women-owned SMEs. The bank identifies SMEs as a new strategic segment and plans to broaden its client outreach through gender and digital finance.

 

 

“SMEs drive growth and employment in lower-income economies, but they struggle to attract financing because of their size, limited experience, and other factors. This risk-sharing facility will help PPCBank serve the needs of this segment that is so critical to Cambodia’s economy and demonstrate the ‘bankability’ of this client segment to other market players,” said Vivek Pathak, IFC Regional Director for East Asia and the Pacific.

 

 

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកមួយ របស់ក្រុមធនាគារពិភពលោក (World Bank Group) កំពុងគាំទ្រធនាគារ PPCBank ដើម្បីពង្រីកការផ្តល់ កម្ចីដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជាតាមរយៈការផ្តល់ហិរញ្ញប្បទាន និងសេវាប្រឹក្សា យោបល់។ យន្តការនេះនឹងជួយបំពេញបន្ថែមនូវតម្រូវការហិរញ្ញវត្ថុសម្រាប់អាជីវកម្មនៅកម្ពុជា ដែលជួយ ធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់និងបង្កើតការងារកាន់តែច្រើនថែមទៀត។

 

 

ក្នុងរយៈពេល២ទស្សវត្សរ៍ចុងក្រោយនេះប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ដែលមានកំណើនជា មធ្យម .% ចន្លោះពីឆ្នាំ១៩៩៥ ដល់ ២០១៨។ សហគ្រាសធុនតូចបំផុតសហគ្រាសធុនតូច និងមធ្យម (MSMEs) រួមទាំងសហគ្រាសដឹកនាំដោយស្រ្តីនៅកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការលើកស្ទួយសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែសហគ្រិនប្រមាណ ៦៦%​ បានលើកឡើងថាលទ្ធភាពទទួលបាន ហិរញ្ញវត្ថុគឺជាឧបសគ្គដ៏ ចំបងមួយរបស់ពួកគេ។ បើយោងតាមរបាយការណ៍កង្វះខាតហិរញ្ញប្បទាន សម្រាប់ MSMEs ចេញផ្សាយដោយ IFC កាលពីឆ្នាំ២០១៧ បង្ហាញថាកង្វះខាតហិរញ្ញវត្ថុរបស់ MSMEs នៅកម្ពុជាមានប្រមាណ . ប៊ីលានដុល្លារអាមេរិក។

 

 

ឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ IFC បានផ្តល់ជូននូវកម្មវិធីចែករំលែកហានិភ័យដែលមានទំហំ ឥណទានសរុបដល់ទៅ៣០លានដុល្លារអាមេរិកដល់ធនាគារ PPCBank​ ដែលជាធនាគារនាំមុខមួយ លំដាប់ថ្នាក់ទី១០នៅកម្ពុជា។ កម្មវិធីនេះនឹងចែករំលែកហានិភ័យ ៥០% ម្នាក់សម្រាប់ IFC និងធនាគារPPCBankដល់ការផ្តល់ឥណទានដល់សហគ្រាសធុនតូចនិងមធ្យម និងសហគ្រាសដឹកនាំ ដោយស្រ្តីនៅកម្ពុជា។ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ទៀតធនាគារ PPCBank រំពឹងថានឹងបង្កើនការផ្តល់ ឥណទានទៅដល់ ៥៥០០ កម្ចីដែលមានទំហំទឹកប្រាក់សរុបប្រមាណ៥២០លានដុល្លារសម្រាប់ សហគ្រាសធុនតូចបំផុតសហគ្រាស ធុនតូចតូច និងមធ្យមរួមទាំងសហគ្រាសដឹកនាំដោយស្រ្តីនៅ កម្ពុជា។

 

 

«យើងបានធ្វើការលើគម្រោងមួយចំនួនដើម្បីបង្កើតផលិតផល និងសេវាហរិញ្ញវត្ថុសម្រាប់សហគ្រាស ធុនតូចនិងមធ្យមនិងសហគ្រាសដឹកនាំដោយស្រ្តីនៅកម្ពុជា។ការចាប់ដៃគូជាមួយ IFC ក្នុងកម្មវិធីចែក រំលែកហានិភ័យជួយឲ្យយើងអាចពង្រីកឥណទានសម្រាប់ប្រជាជនក្នុងលក្ខខណ្ឌសមរម្យ។» លោក SHIN Chang Moo អគ្គនាយក ធនាគារPPCBank បានថ្លែងបន្តទៀតថា៖ «តាមរយៈការចាប់ដៃគូសហការ ជាមួយ IFC នេះយើងមានភាពរីករាយជាខ្លាំងក្នុងការចូលរួមធ្វើឲ្យវិស័យហិរញ្ញវត្ថុមានភាពប្រសើរឡើង។»

 

 

កម្មវិធីចែករំលែកហានិភ័យ គឺជាឧបករណ៌សម្រាប់បង្ការហានិភ័យ ក្រោមកម្មវិធីធានាឥណទានខ្នាតតូច របស់ IFC​ (Small Loan Guarantee Program​​ - SLGP) ដែលបង្កើតឡើងដើម្បីជួយស្ថាប័នហិរញ្ញវត្ថុក្នុងការ បង្កើនជំនួយឥណទានដល់សហគ្រាសធុនតូច និងមធ្យមរួមទាំងសហគ្រាសដឹកនាំដោយស្រ្តីនៅ កម្ពុជា។

 

 

កម្មវិធីជាសាកលនេះផ្តោតលើទីផ្សារដែលពិបាកទទួលបានប្រាក់កម្ចីដោយសារហានិភ័យខ្ពស់ និងតម្រូវ អោយមានទ្រព្យបញ្ចាំ។កម្មវិធី SLGP ត្រូវបានគាំទ្រដោយ International Development Association’s Private Sector Window ដែលជួយបង្កើនការវិនិយោគក្នុងបណ្តាប្រទេសប្រាក់ចំណូលទាប។

 

 

ជាងនេះទៅទៀត ក្រោមការគាំទ្រពីនាយកដ្ឋានចក្រភពអង់គ្លេសសម្រាប់ការអភិវឌ្ឍអន្តរជាតិ (DFID) និងក្រសួងការបរទេសនៃប្រទេសហូឡង់IFCនឹងផ្តល់ការប្រឹក្សាយោបល់ដល់ធនាគារ PPCBank ក្នុងការ ប្រើប្រាស់កម្មវិធីចែករំលែកហានិភ័យនេះ និងជួយបង្កើនសមត្ថភាពនៃការផ្តល់ទំហំឥណទានកាន់តែធំ ដល់ធនាគារ PPCBank ក្នុងការជួយដល់សហគ្រាសខ្នាតតូច និងមធ្យម រួមទាំងសហគ្រាសដែល ដឹកនាំ ដោយស្រ្តីផងដែរ។ ធនាគារនេះបានកំណត់សហគ្រាសទាំងនោះជាគោលដៅយុទ្ធសាស្រ្តថ្មី និងមាន គម្រោងបង្កើនចំនួនអតិថិជន តាមរយៈប្រព័ន្ធឌីជីថលនិងយេនឌ័រ។

 

 

«សហគ្រាសធុនតូចនិងមធ្យមជាកាតាលីករដែលជម្រុញដល់ការលូតលាស់សេដ្ឋកិច្ច និងបង្កើតការងារ ក្នុងបណ្តាប្រទេសប្រាក់ចំណូលទាបផ្ទុយទៅវិញពួកគេប្រឈមក្នុងការស្វែងរក ការវិនិយោគ បន្ថែមដោយសារតែទំហំអាជីវកម្មតូចបទពិសោធន៍នៅមានកម្រិត និងកត្តាផ្សេងៗទៀត។ កម្មវិធីចែករំលែកហានិភ័យនេះនឹងជួយឲ្យធនាគារPPCBankមានលទ្ធភាពបំពេញ តម្រូវការហិរញ្ញទាននៅក្នុងវិស័យនេះដែលជាវិស័យមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជាហើយបង្ហាញឲ្យឃើញថា អតិថិជនប្រភេទេនេះក៏មានលទ្ធភាពប្រើប្រាស់ «សេវាធនាគារ»ក៏ដូចគ្នានឹងសហគ្រាសផ្សេងៗទៀតដែរ។» នេះបើយោងតាមសម្តី លោក Vivek Pathak នាយកគ្រប់គ្រងប្រចាំតំបន់របស់ IFC នៅអាស៊ីបូព៌ា និងតំបន់ប៉ាស៊ីភិច។

 

Previous
Bidding Announcement to Upgrade Mobile Banking and Mobile Teller System
Next
Get Instant Discount up to 10% from Emirate Airline Booking with PPCBank Visa Card - បញ្ចុះតម្លៃ 10% ភ្លាមៗ សម្រាប់ការកក់សំបុត្រ Emirate Airline ជាមួយប័ណ្ណវីសា PPCBank