주의

주의 공고

News

Inform you to give good news

PPCBank & South Korean Doctors Team Up For Free Eye Surgery For Underprivileged Cambodians - ធនាគារPPCBankនិងក្រុមគ្រូពេទ្យកូរ៉េ សហការគ្នា ផ្ដល់ការវះកាត់ភ្នែកជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ

14.11월.2018 09:31

 

Phnom Penh, 2 November 2018–PPCBank has announced that it is bringing a group of ophthalmologists from South Korea, to provide free eye checkups and surgery for hundreds of Cambodia’s most vulnerable citizens, who suffer from cataracts and strabismus (“cross-eye”).   The “New Vision 2018” project will take place from 2nd to 6th November at several locations, including Phnom Penh, Kandal, Kampong Speu and Kampot.

 

A thorough eye examination will first be conducted.  Patients will then undergo surgery to remove any “cloudy” lenses, replacing them with artificial ones which will last for the rest of their lives.  There will also be a consultation and training session to guide patients through their recovery period and educate them about proper eye health.

 

Through this project, PPCBank aims to curb the spread of vision disorders, primarily cataracts and strabismus, thereby improving the overall quality of life for those Cambodians who simply cannot afford proper eye examinationsor surgical procedures.

 

This is the second year running that PPCBankhas helped improve the lives of visually-impaired Cambodians.  Last year, it cooperated with the Khmer Sight Foundation (KSF) to provide free medical checkups for over 800 patients, 200 of whom underwent successful eye surgery.

 

Regarding this special occasion, Mr. Shin Chang Moo, the President of PPCBank, said: “Cataracts and strabismus are the common eye disorders among Cambodian people especially the underprivileged despite their treatments being relatively quick and safe. However, most of the victims is hindered by restricted access to proper treatment and healthcare due to their lacking financial situation, leading to worsen conditions such as inability to carry out daily activities or even blindness. Thus, with this project, PPCBank is bringing a group of doctors from South

Korea to provide cataract and strabismus surgeries free of charge for the impoverished people, thereby giving them back their vision and improving their quality of life.”

 

According to a report by the National Eye Care Programme and VISION 2020: The Right to Sight, astaggering 28,800 Cambodians become blind each year.  Up to 90% of these cases are preventable with proper examination and care.  Cataracts are the leading culprit,accounting for 65% of blindness, equivalent to 19,000 cases a year.

 

With an estimated population of 12 million, Cambodia faces a number of recurrent issues in the healthcare sector, one of which is vision disorders.  Restricted access to proper healthcare has been the leading cause of these common health problems in the country, especiallyamong the underprivileged who lackfinancial support. 

 

It is hoped that through PPCBank’s initiative, visual impairment will become less prevalent in Cambodia, helping to ease many of the socio-economic pressures which sufferers and their families are forced to deal with. 

 

ភ្នំពេញ​ ថ្ងៃទី០២ ខែវិច្ជិកា ឆ្នាំ២០១៨ ៖ ធនាគារPPCBank នឹង​សហការ​ជាមួយគ្រូពេទ្យ​ជំនាញ ខាង​ផ្នែក​ចក្ខុរោគ (ជំងឺ​ភ្នែក) មកពី​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាជន​កម្ពុជា​ក្រីក្រ​ ដែលមាន​ជំងឺភ្នែកឡើងបាយ និង​ភ្នែក​ស្រលៀង។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ធនាគារPPCBank ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ​កន្លងទៅនេះ។

 

គម្រោង​នេះ​មាន​ឈ្មោះថា "New Vision 2018" ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២ ដល់​ថ្ងៃទី៦ខែវិច្ឆិកា នៅក្នុង​រាជធានី​ភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និង​ខេត្តកំពត។

 

កម្មវិធី​នេះ នឹងត្រូវ​ចាប់ផ្ដើម​ដោយ ការត្រួតពិនិត្យ​ភ្នែក​ជាមុនសិន។ បន្ទាប់មក​អ្នកជំងឺ នឹងត្រូវ​ឆ្លងកាត់​ការវះកាត់ បក​ភ្នែក “ឡើងបាយ” នោះ​ចេញ រួច​ជំនួស​ដោយ​កែវភ្នែក​សិប្បនិម្មិត ដែល​អាច​ប្រើប្រាស់​បាន​មួយជីវិត។ ជាងនេះទៅទៀត កម្មវិធី​នេះ ក៏មាន​ការពិគ្រោះ​យោបល់ និង​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នក​ជំងឺ ក្នុងអំឡុង​ពេលដែល​ភ្នែក​ពួកគាត់ នឹង​ជាសះស្បើយ​ឡើងវិញ និង​ផ្ដល់ការអប់រំពួក​គាត់ ​អំពី​ការថែទាំ​សុខភាព​ភ្នែក ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ។

 

គោលបំណង​ចម្បង​នៃ​គម្រោង​នេះ ដែល​ធនាគារ PPCBank​ រំពឹង​ចង់បាន​នោះ​គឺ ការទប់ស្កាត់​ការរីក​រាលដាលនៃ​ចក្ខុរោគ ជាពិសេស​គឺ​ជំងឺភ្នែកឡើងបាយ និង​ជំងឺ​ផ្នែក​ស្រលៀង ដែល​អាចជួយ​ឲ្យ​ប្រជាជន​កម្ពុជា ដែល​បានកើត​ជំងឺ​នេះ ហើយ​ពុំមាន​លទ្ធភាព​ ទទួលបាន​ការព្យាបាល​ត្រឹមត្រូវ ឲ្យ​មានជីវិត​ល្អប្រសើរ​ឡើងវិញ បន្ទាប់ពី​បានជា​សះស្បើយ។

 

ឆ្នាំនេះ​ គឺជា​លើក​ទី២ ហើយ​ដែលធនាគារ PPCBank បាន​អនុវត្ត​គម្រោង​មួយ​នេះ ដើម្បី​ជួយ​កែលំអ​ជីវិត ​របស់​ប្រជាជន​កម្ពុជា ដែលមាន​ជំងឺ​ភ្នែក។ កាលពី​ឆ្នាំទៅ​មិញ ធនាគារ PPCBank បាន​សហការ​ជាមួយ​អង្គការ Khmer Sight Foundation (KSF) ដើម្បី​ផ្ដល់​ការត្រួតពិនិត្យ​និងព្យាបាលភ្នែក ជូន​ដល់​អ្នកជំងឺ​ប្រមាណ​ជា ៨០០នាក់ ដែល​ក្នុងនោះ​មានប្រមាណជា​២០០នាក់ បានទទួល​ការវះកាត់ និង​ព្យាបាល​បាន​ដោយ​ជោគជ័យ។

 

នៅក្នុង​ឱកាស​ដ៏​ពិសេស​នេះ លោក Shin Chang Moo ប្រធាន​ធនាគារ PPCBank បាន​លើកឡើងថា៖ “​ជំងឺភ្នែកឡើងបាយ និង​ភ្នែក​ស្រលៀង គឺជា​ជំងឺ​ភ្នែក​ធម្មតា ​ដែល​កើតមានឡើង​ចំពោះ​ប្រជាជន​កម្ពុជា​​ ជាពិសេស​កើតមានឡើងចំពោះ​ ប្រជាជន​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​ បើទោះបីជា​ការព្យាបាល​ជំងឺ​នេះ មាន​ភាព​ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ក៏ដោយ។​ ទោះជាយ៉ាងណា អ្នកជំងឺ​ទាំងនោះ ភាគច្រើន​ត្រូវបាន​រារាំង ​ក្នុង​ការទទួល​បានការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ការថែទាំ​សុខភាព ដោយសារតែ​ស្ថានភាព​ជីវភាព ​មានការ​ខ្វះខាត​ ដែលជា​ហេតុ​នាំ​ឲ្យ​ធ្លាក់​ទៅក្នុង​ស្ថានភាព​ ​កាន់តែ​អាក្រក់​ រហូតដល់​បាត់បង់​សមត្ថភាព​ ក្នុងការ​បំពេញការងារ​ប្រចាំថ្ងៃ ឬ​ពិការភ្នែក​តែម្ដង។”

 

“ដោយ​មើលឃើញ​ពី​ផលវិបាក​នេះ ហេតុ​ដូច្នោះ​ហើយ​បានជា នៅក្នុង​គម្រោង​នេះ ធនាគារ PPCBank សហការជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ មកពី​ប្រទេស​កូរ៉េខាងត្បូង មក​ធ្វើការ​ព្យាបាល ជំងឺភ្នែកឡើងបាយ និង​ភ្នែក​ស្រលៀង ដោយ​មិន​គិតថ្លៃ​ ជូនដល់​ប្រជាជន​កម្ពុជា​ក្រីក្រ ដែល​ជួយ​ឲ្យ​ការមើលឃើញ​របស់គាត់ បានល្អ​ប្រសើរ​ឡើងវិញ និង​ជួយ​កែលម្អ​គុណភាព​ជីវិត​ ​របស់​ពួកគាត់​ផងដែរ” លោក Shin Chang Moo បាន​បន្ថែម ជាមួយ​ទឹកមុខ​សប្បាយរីករាយ ចំពោះ​គម្រោង​នេះ។

 

យោងតាម​របាយការណ៍ របស់​កម្មវិធី​ជាតិ​ថែរក្សា​ភ្នែក និង ការមើលឃើញឆ្នាំ ២០២០​ បាន​ឲ្យ​ដឹងថា ក្នុងមួយឆ្នាំៗ មានប្រជាជន​កម្ពុជាប្រមាណ២៨.៨០០ នាក់ បានក្លាយ​ទៅជា​មនុស្សពិការភ្នែក​ ក្នុងនោះ​មាន៩០%នៃ​ករណី​ទាំងនេះ គឺ​បណ្ដាលមកពី ការមិន​បានទទួល​ការពិនិត្យ​ព្យាបាល និង​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ។ជំងឺភ្នែកឡើងបាយ គឺជា​ជំងឺ​នាំមុខគេ ដែលមាន​ចំនួន៦៥ភាគរយ នៃ​ការធ្វើ​ឲ្យ​ពិការភ្នែក ​ដែល​ស្មើនឹង១៩.០០០ករណី​នៅក្នុង​មួយឆ្នាំ។

 

ក្នុងចំណោម​ប្រជាជន​សរុបចំនួនជាង ១២ លាន​នាក់ ​ប្រទេស​កម្ពុជា ប្រឈមមុខ​នឹង​បញ្ហា ​ដែល​កំពុង​កើតមានឡើង​ជាច្រើន ក្នុងនោះ​នៅក្នុងវិស័យ​សុខាភិបាល បញ្ហ​ចក្ខុរោគ ជាផ្នែកមួយ​ផងដែរ។ ការមិន​បានទទួល​ការថែទាំ​ សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ គឺជា​មូលហេតុ​ចម្បង នៃ​បញ្ហា​សុខភាព​ទូទៅ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស ប្រជាជន​ដែល​ស្ថិតនៅក្នុង​ស្ថានភាព​ក្រីក្រ និង​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ។

 

យើង​សង្ឃឹមថា តាមរយៈ​គំនិត​ផ្ដួ​ត​ផ្ដើម​របស់​ធនាគារ PPCBank ចក្ខុរោគ នឹងមិន​សូវ​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា និង​ជួយ​បន្ធូរបន្ថយ​សម្ពោធ​ខាង​ផ្នែក​សេដ្ឋកិច្ច​ជាច្រើន ដល់​អ្នកជំងឺ និង​គ្រួសារ​ ដែល​ត្រូវ​ប្រឈម​ដោះស្រាយនោះ៕

 

Previous
PPCBank Becomes the First Diners Club International Issuer in Cambodia - ធនាគារ PPCBank ក្លាយជាធនាគារដំបូងបំផុត ក្នុងការផ្ដល់កាតទូទាត់ប្រាក់របស់ Diners Club International នៅក្នុងប្រទេសកម្ពុជា
Next
Socials Coffee grand opening inside PPCBank - ពិធីបើកសម្ភោធហាងកាហ្វេ Social ជាផ្លូវការក្នុងធនាគារPPCBank