Notice

Home Notice News

News

Inform you to give good news

PPCBank Becomes the First Diners Club International Issuer in Cambodia - ធនាគារ PPCBank ក្លាយជាធនាគារដំបូងបំផុត ក្នុងការផ្ដល់កាតទូទាត់ប្រាក់របស់ Diners Club International នៅក្នុងប្រទេសកម្ពុជា

12.Nov.2018 05:09

 

Riverwoods, IL; Phnom Penh, 8 November 2018–PPCBank and Diners Club International have signed a franchise agreement in Cambodia. The Network Participation Agreement gives PPCBank the privilege to issue Diners Club cards to its customers in Cambodia. The signing of the agreement at Sofitel Phnom Penh Phokeethra follows the establishment of a memorandum of understanding earlier this year. 

 

PPCBank’s customers will be invited to apply for Diners Club Cambodia cards that would come with special benefits and world-class experiences in shopping, dining, travel, healthcare, education, and more. The Diners Club Cambodia card will be accepted around the globe at more than 28 million merchants in more than 190 countries and territories. Diners Club Cambodia clubmembers will enjoy access to numerous consumer and commercial card programs, with a wide variety of benefits including access to a network of airport lounges, elite status and valuable offers at the world’s finest hotels, memorable dining experiences at world-renowned restaurants, and special offers on luxurious entertainment and shopping categories.

 

Mr. Shin Chang Moo, the President of PPCBank, said: “Cambodia is a fascinating country and the economy has continued to grow steadily with a marked increase in income levels. With the recent emerging trend in mobile financial services, people’s behavior and perspectives towards spending money have changed dramatically. People are now willing to spend more on quality products and services, instead of spending less for ones that fall short of their expectations and needs.”

 

“With that in mind, PPCBank is always on the lookout for opportunities to introduce new and innovative products and services that can cater to a growing demand. With Diners Club International, we look forward to providing Cambodians with a whole new level of financial experience, while enjoying a wealth of privileges all around the world,” said Mr. Shin.

 

“We look forward to supporting PPCBank with the launch of Diners Club Cambodia cards and providing their clubmembers with worldwide acceptance and the ability to take advantage of many of the exclusive benefits only available to Diners Club members,” said Joe Hurley, senior vice president and head of global business development for Discover. “This agreement aligns with our strategy of creating unique and flexible partnerships around the world.”

 

Through this agreement with Diners Club International, PPCBank aims to provide dedicated premium products and services for individuals who are seeking luxury and convenience, domestically and internationally, while maintaining quality and prestige.

 

With Diners Club Cambodia cards, their travel experience can be elevated through exclusive Diners Club International worldwide privileges which include access to Diners Club® Airport Lounges in more than 850 locations worldwide.

 

Founded in 2008, PPCBank is recognized as one of the fastest growing commercial banks in Cambodia, not only in terms of asset size but also its network reach and growth in its customer base.  Aiming to both revolutionize and personalize Cambodia’s banking experience, PPCBank recently launched a suite of products and services including its mobile application, fully functional Corporate Internet Banking (smartBiz), Mobile Teller system for on-the-spot consultations, and intelligent Call Center to support customer 24/7. Currently, the fully licensed commercial bank is in the process of carrying out its digital banking project, focusing on the introduction and improvement of mobile financial services.  The new franchise relationship with Diners Club International will be the latest addition to its product offering. 

 

Over the past two decades, Cambodia has experienced strong economic growth and consequently, income levels have risen remarkably, resulting in a higher amount of disposable income. With an average growth rate of 7.7% between 1995 and 2017, Cambodia is the sixth fastest-growing economy in the world.  Economic growth is expected to be sustained with the World Bank forecasting growth of 7% for 2019. 

 

 

ភ្នំពេញ​ ថ្ងៃទី0៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ​ធនាគារ PPCBank និងក្រុមហ៊ុន​កាត​ទូទាត់ប្រាក់ ​អន្តរជាតិ​ឈ្មោះ Diners Club International បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ទទួល​សិទ្ធិ​អាជីវកម្ម នៅក្នុង​ប្រទេស​កម្ពុជា ដែលបានធ្វើ​ឡើង​នៅសណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រាភ្នំពេញ កាលពីដើមឆ្នាំ ២០១៨កន្លងទៅនេះ។

 

កិច្ច​ព្រម​ពៀង​នៃ​ការចូលរួម នៅក្នុង​បណ្ដាញ​ទំនាក់ទំនង ជាមួយ Diners Club International ​ផ្ដល់​ឲ្យ​ធនាគារ PPCBank នូវ​សិទ្ធិ​ក្នុង​ការចេញ​កាត​ទូទាត់ប្រាក់ Diners Club ឲ្យ​ទៅអតិថិជន​របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា។​

 

អតិថិជន​របស់​ធនា​គារ PPCBank នឹងត្រូវ​អញ្ជើញ​ឲ្យ​ដាក់ពាក្យ ដើម្បី​ទទួលយក​កាត​ទូទាត់ប្រាក់ Diners Club Cambodia ដែលផ្ដល់ជូន​អត្ថប្រយោជន៍​ពិសេស​ជាច្រើន រួម​ជាមួយនឹង​បទពិសោធន៍​លំដាប់​អន្តរជាតិ ក្នុង​ការទិញ​ទំនិញ ការញ៉ាំ​អាហារ ការធ្វើដំណើរ ការថែទាំ​សុខភាព ការអប់រំ និងអ្វីៗជាច្រើន​ទៀត។ កាត​ទូទាត់ Diners Club Cambodia នឹងត្រូវ​បានទទួល​ស្គាល់ ​សម្រាប់​ការទូទាត់ប្រាក់ នៅ​ទូទាំង​ពិភពលោក ដែលមាន​ជាង ២៨លាន​កន្លែង ជា​ដៃគូ​ទទួល​ការទូទាត់ប្រាក់ នៅក្នុង​ជាង ១៩០ប្រទេស។ សមាជិក​កាត Diners Club Cambodia នឹង​រីករាយ ក្នុងការ​ទទួលបាន​នូវ​កម្មវិធី​ជាច្រើន សម្រាប់​ទាំងអតិថិជន និង​ដៃគូ​ពាណិជ្ជកម្ម រួមជាមួយការផ្ដល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើនទៀត ដូចជា​អាច​ប្រើប្រាស់​បណ្ដាញ កន្លែង​កំសាន្ត​សម្រាក​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​នៅ​ព្រ​លាន​យន្តហោះ ទទួលបាន​ឋានៈ​ជា​អតិថិជន​សម្រាំង និង​ការផ្ដល់ជូន​ដ៏​មានតម្លៃ នៅ​សណ្ឋាគារ​លំដាប់ខ្ពស់ៗ នៅលើ​ពិភពលោក, បទពិសោធន៍​ក្នុងការញ៉ាំអាហារដែលមិនអាចបំភ្លេចបាននៅក្នុងភោជនីយដ្ឋានល្បីឈ្មោះនៅលើពិភពលោក និង​ការផ្ដល់ជូន​ពិសេស​ ទៅលើ​ការកម្សាន្ត និង​ការទិញទំនិញប្រណិត។

 

លោក ស៊ីន ចាង​មូ (Shin Chang Moo) ប្រធាន​ធនាគារ PPCBank បាន​មានប្រសាសន៍ថា៖ "ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​គួរឱ្យ​ចាប់អារម្មណ៍​មួយ ហើយ​ចំណែក​សេដ្ឋកិច្ច​វិញ បាន​បន្ត​រីកចម្រើន​ជា លំដាប់ជាមួយនឹង​កម្រិត​ប្រាក់ចំណូលកើនឡើង​គួរឲ្យកត់សម្គាល់។ ជាមួយនឹង​និន្នាការ​លេចឡើងថ្មីៗ នៅក្នុង​សេវាកម្ម​ហិរញ្ញវត្ថុ តាមរយៈ​ទូរស័ព្ទដៃ ឥរិយាបថ ​និង​ទស្សនវិស័យ​ របស់​ប្រជាជន​កម្ពុជា ចំពោះ​ការចំណាយ​ប្រាក់ បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង។ បច្ចុប្បន្ន​ប្រជាជន​កម្ពុជាមាន​ឆន្ទៈ​ចំណាយ​ច្រើន ទៅលើ​ផលិតផល និង​សេវាកម្មដែលមាន​គុណភាព ជំនួស​ឲ្យ​ការចំណាយ​តិចសម្រាប់​ផលិតផល ឬ​សេវាកម្ម ដែល​មិនឆ្លើយតបទៅនឹងការរំពឹងទុក និង​តម្រូវការរបស់ពួកគាត់។ "

 

លោក Shin បាន​បន្ថែមទៀតថា “ដោយហេតុនេះទើប ធនាគារ PPCBankតែងតែ​ស្វែងរក​ឱកាស ដើម្បី​ធ្វើការ​ណែនាំ​ផលិតផល និង​សេវាកម្មថ្មីៗ ដែលប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បីបំពេញ​តម្រូវកា​រ ដែល​កំពុង​កើនឡើង។ ជាមួយនឹង​កាត​ទូទាត់ប្រាក់ Diners Club International យើងរង់ចាំ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​បទពិសោធ​ន៏​ផ្នែក​ហិរញ្ញវត្ថុ​ថ្មីមួយកម្រិតទៀត ខណៈពេលដែល​ពួកគាត់រីករាយនឹងទទួលបាន​សិទ្ធិពិសេសៗជាច្រើន នៅ​ទូទាំង​ពិភពលោក"។

 

លោក​ Joe Hurley អនុប្រធាន​ជាន់ខ្ពស់និង​ជា​ប្រធាន​អភិវឌ្ឍ​អាជីវកម្ម​ជាស​កល នៃ​ក្រុមហ៊ុនDiscoverបាន​មានប្រសាសន៍ថា៖ "យើង​រង់ចាំ​​គាំទ្រដល់​ធនាគារPPCBankជាមួយនឹង​ការបើក​ដំណើរការ​កាត Diners Club Cambodia និង​ផ្តល់ឱ្យ​សមាជិក​ក្លឹប​របស់​ពួកគេ នូវ​ការទទួលបាន​ការទូទាត់ប្រាក់ នៅ​ទូទាំង​ពិភពលោក និង​សមត្ថភាព​ក្នុង​ការទាញយក​ប្រយោជន៍ពី​អត្ថប្រយោជន៍​ផ្តាច់មុខ​ជាច្រើន ដែលមាន សម្រាប់តែ​សមាជិក​របស់​កាត Diners Club តែប៉ុណ្ណោះ"។

 

លោកJoe Hurley បាន​បន្តទៀតថា៖ “កិច្ចព្រមព្រៀង​នេះ ស្របតាម​យុទ្ធសាស្ត្រ​របស់​យើង ក្នុងការ​បង្កើត​ភាពជា​ដៃគូ ដែលមាន​តែមួយគត់ និង​មានភាពបត់បែន​បាន​នៅ​ជុំវិញ​ពិភពលោក។”

 

តាមរយៈ​កិច្ចព្រមព្រៀង​ជាមួយDiners Club International,ធនាគារPPCBank មាន​គោលបំណង​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្មល្អៗ សម្រាប់​អតិថិជន ដែល​កំពុង​ស្វែងរកប្រណីតភាព និង​ភាពងាយស្រួល ទាំងនៅក្នុង​ស្រុក​និង​ក្រៅប្រទេស ខណៈដែលអាច​រក្សាបាន​ទាំង​គុណភាព និង​កិត្យានុភាព។

 

ជាមួយនឹង​កាត​ទូទាត់ប្រាក់ Diners Club Cambodia បទពិសោធ​ន៏​នៃ​ការធ្វើដំណើរ ​របស់​ពួកគេ​អាច​ត្រូវបាន​លើក​កំពស់ តាមរយៈសិទ្ធិពិសេសដែលផ្ដល់ឲ្យដោយ Diners Club International ​នៅ​ទូទាំង​ពិភពលោក ដែល​រួមមាន​ការចូល​ទៅកាន់កន្លែងកំសាន្តសម្រាកញ៉ាំអាហារ និងភេសជ្ជៈនៅព្រលានយន្តហោះ របស់ Diners Club នៅជាង៨៥០ កន្លែង​​ទូទាំង​ពិភពលោក។

 

ធនាគារPPCBank ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០០៨ និងត្រូវបាន​ទទួលស្គាល់ថាជា​ធនាគារពាណិជ្ជ ដែល​រីកចម្រើន​លឿន​បំផុត​មួយនៅក្នុង​ប្រទេស​កម្ពុជា។ មិនមែន​សំដៅ​តែ​ទៅលើទំហំ​ទ្រព្យសកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំដៅ​ទៅលើ ការរីកចម្រើនទាំង​ខាង​បណ្ដាញ​ទៅដល់​គោ​ដៅ និង​ចំនួន​អតិថិជន​ផងដែរ។ ដោយមាន​បំណង​ធ្វើ​បដិវត្ត និងបដិរូបកម្មបទពិសោធ​ធនាគារ​ នៅក្នុង​ប្រទេស​កម្ពុជានៅពេលថ្មីៗនេះ ធនាគារ PPCBank ទើបតែ​បាន​ដាក់ឲ្យប្រើប្រាស់នូវ​ផលិតផល និង​សេវាកម្ម​ជាច្រើន​ប្រភេទ ដោយ​រួមបញ្ចូល​ទាំង​កម្មវិធីធនាគារ​ចល័ត​ សេវា​ធនាគារ​​អ៊ី​ន​ធើ​ណែ​តសាជីវកម្មដែលមានមុខងារពេញលេញ (SmartBiz) ​ប្រព័ន្ធបេឡាចល័ត សម្រាប់​ការពិគ្រោះ​យោបល់​នៅនឹង​កន្លែង និង​មជ្ឈមណ្ឌល​ផ្ដល់​សេវា​អតិថិជនបែប​វៃឆ្លាត ដែលអាច​បំរើសេវា២៤ម៉ោង ៧ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ បច្ចុប្បន្ននេះ ធនាគារ PPCBank គឺជាធនាគារពាណិជ្ជ ដែលមាន​អាជ្ញាប័ណ្ណ​ពេញលេញ កំពុងដំណើរការ​អនុវត្ត​គម្រោង​ ធនាគារ​ឌីជីថល​របស់ខ្លួន ដោយ​ផ្តោតលើ​ការណែនាំ និង​កែលម្អ​សេវា​ហិរញ្ញវត្ថុ​ចល័ត។ ទំនាក់ទំនងនៃ​ការទទួលបាន​សិទ្ធិ​ពាណិជ្ជកម្មជាមួយ Diners Club International នឹង​ក្លាយជា​ការបន្ថែម​ចុងក្រោយ​បំផុត ក្នុងការ​ផ្តល់​ផលិតផល​ថ្មីជូន​អតិថិជន​របស់ខ្លួន។

 

ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមកនេះ ប្រទេស​កម្ពុជា​ទទួលបាន​នូវ កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​ហើយ​ជា​លទ្ធផល កម្រិត​ប្រាក់ចំណូល​មានការ​កើនឡើងគួរឱ្យកត់សម្គាល់ ដែលនាំឱ្យ​ប្រជាជនមាន​ប្រាក់ចំណូល​ខ្ពស់ជាង​មុន។ ជាមួយនឹង​អត្រាកំណើន​ជា​មធ្យម ៧.៧% ចាប់ពី​ឆ្នាំ១៩៩៥ រហូតដល់​ឆ្នាំ២០១៧ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយទៅជា​ប្រទេសមួយដែលមាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត ទី៦នៅលើ​ពិភពលោក។ ឆ្លង​តាមរយៈ​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច របស់​ធនាគារពិភពលោក កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជាត្រូវបាន​គេ​រំពឹងថា នឹងត្រូវ​បន្ត​កើនឡើង ៧% សម្រាប់​ឆ្នាំ២០១៩។

Previous
Deeply appreciate everyone's contribution to flood victims in Kompong Speu & Koh Kong
Next
PPCBank & South Korean Doctors Team Up For Free Eye Surgery For Underprivileged Cambodians - ធនាគារPPCBankនិងក្រុមគ្រូពេទ្យកូរ៉េ សហការគ្នា ផ្ដល់ការវះកាត់ភ្នែកជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ