Skip to main content

PPCBank មានមោទនភាព គាំទ្រព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest 2.0

ធនាគារ PPCBank ជាដៃគូសហការទូទាត់ប្រាក់ផ្លូវការនៃព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំ Skyfest 2.0 ឆ្នាំ2024 ដែលបានប្រារព្ធឡើងកាលពីចុងសប្តាហ៍ថ្ងៃទី30-31 ខែមីនា។ ការឧបត្ថម្ភរបស់ធនាគារ PPCBank ក្នុងព្រឹតិ្តការណ៍ Skyfest 2.0 គឺជាផ្នែកមួយនៃកម្មវិធី “សម្រស់ទឹកដីកម្ពុជា” ដែលផ្តួចផ្តើមឡើងដោយ ធនាគារ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចនៅក្នុង ប្រទេសកម្ពុជា។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំដោយក្រុមហ៊ុន Canopy Sands Development និងធ្វើឡើងនៅ រមណីយដ្ឋាន Bay of Lights ក្រុងព្រះសីហនុ ដោយមានការចូលរួមបង្ហោះខ្លែងពីក្រុមអន្តរជាតិមកពី 8 ប្រទេស រួមមាន សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បារាំង ចិន និងហ្វីលីពីន។ Skyfest បានក្លាយជាព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលបានទាក់ទាញ អ្នកចូលរួមយ៉ាងច្រើនកុះករកាលពីឆ្នាំ 2023 កន្លងទៅ។


PPCBank ឧបត្ថម្ភមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទំព័រថ្មីនៃអនុស្សាវរីយ៍”

ធនាគារ PPCBank បានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា លើកទី១៣ ឆ្នាំ២០២៤
ដើម្បីអបអរសាទរការផ្លាស់ប្តូររវាងជប៉ុន និងកម្ពុជាលើវិស័យ វប្បធម៌ និងអប់រំ។

មហោស្រពនេះត្រូវបានប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤
នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្ស និស្សិត សាធារណជន
និងជនបរទេសជាច្រើនម៉ឺននាក់។


PPCBank បន្តចូលរួមគាំទ្រ កម្មវិធី “K-Wave End Year Concert 2023”

ដូចសព្វមួយដង PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា មានសេចក្ដីសោមនស្សរីករាយបន្តចូលរួមឧបត្ថម្ភក្នុងកម្មវិធី “K-Wave End Year Concert 2023” ដែលរៀបចំដោយ K’ve Entertainment នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) កាលពីថ្ងៃទី24 ខែធ្នូ ឆ្នាំ2023។

ព្រឹត្តិការណ៍ K-Wave End Year Concert គឺជាការប្រគំតន្រ្តីដែលបង្ហាញអំពីវប្បធម៍ និងអរិយធម៍ដ៏អស្ចារ្យរវាងប្រទេសកូរ៉េ ខាងត្បូង និងប្រទេសកម្ពុជា ក្នុងន័យរក្សាចំណងមិត្តភាពឲ្យកាន់តែប្រសើរឡើង។ គួរបញ្ជាក់ផងដែរថា ធនាគារ PPCBank តែងតែបន្តចូលរួមឧបត្ថម្ភក្នុងកម្មវិធីខាងលើ និងកម្មវិធី “K-POP World Festival” ដែលរៀបចំឡើងដើម្បីផ្ដល់ការគាំទ្រ ដល់យុវជនកម្ពុជា បានឡើងបង្ហាញទេពកោសល្យ រាំ និងច្រៀង ប្រកួតប្រជែង ដើម្បីមានឱកាសក្លាយជាតារាមួយរូបផង ដែរ។


ធនាគារ PPCBank ចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យប្រពៃណីរាំវង់ជប៉ុន (Bon Odori)

Pធនាគារ PPCBank មានសេចក្ដីសោមនស្សរីករាយបន្តចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យប្រពៃណីរាំវង់ ជប៉ុន (Bon Odori) ដែលរៀបចំដោយសមាគមជប៉ុន-កម្ពុជា នៅផ្សារទំនើប AEON 3 កាលពីថ្ងៃអាទិត្យ ទី12 ខែវិច្ឆកា ឆ្នាំ2023។

ពិធីបុណ្យនេះប្រារព្ធឡើង ក្នុងគោលបំណងអបអរខួបលើកទី70 នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសជប៉ុន និងកម្ពុជា។ ព្រឹត្តការណ៍ខាងលើ បានបើកឱកាសយ៉ាងទូលំទូលាយនៃការ ផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រជាជនជប៉ុនរស់នៅកម្ពុជា និងប្រជាជនកម្ពុជាផ្ទាល់អាចស្វែងយល់ បន្ថែមទៀតអំពីវប្បធម៌របស់ប្រទេសជប៉ុន សំដៅដល់ការពង្រឹងចំណងមិត្តភាពកាន់តែប្រសើរ ឡើងរវាងប្រទេសទាំងពីរ។


PPCBank ចូលរួមជាមួយធនាគារជាតិនៃកម្ពុជា អបអរទិវាសន្សំអាស៊ាន ឆ្នាំ២០២៣

កំពង់ធំ៖ ដូចសព្វមួយដង PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយ នៅកម្ពុជា បានចូលរួមផ្សព្វផ្សាយ និងបណ្ដុះទម្លាប់នៃការសន្សំប្រាក់ នាឱកាស ទិវាសន្សំអាស៊ាន ៣១ តុលា ក្រោមប្រធានបទ “ទម្លាប់សន្សំប្រាក់ ដើម្បីអ្នកនិង គ្រួសារអ្នក”. ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា នៅសួនច្បារតាមដងស្ទឹង សែន ទីរួមខេត្តកំពង់ធំ។

ធនាគារ PPCBank មានក្ដីសោមនស្សរីករាយ ក្នុងការបន្តចូលរួមឧបត្ថម្ភទិវាសន្សំ អាស៊ាន ក្នុងនាមជា Gold Sponsor។ ព្រឹត្តការណ៍នេះ បង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំប្រាក់ និងជួយ បង្កើនវប្បធម៌សន្សំកាន់តែទូលំទូលាយ ដើម្បីឲ្យស្របនឹងការជំរុញបរិយាបន្ន ហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន ក៏ដូចជាការងារអាទិភាពមួយ ដែលត្រូវបានយកចិត្ត ទុកដាក់ខ្ពស់។ ការសន្សំមានសារៈសំខាន់ណាស់សម្រាប់តម្រូវការចំបាច់ និង ស្ថានភាពបន្ទាន់នាពេលអនាគត ឬសម្រេចនូវផែនការអាជីវកម្មផ្សេងៗ។ល។


ធនាគារ PPCBank បន្តចូលរួមឧបត្ថម្ភកម្មវិធី “K-POP World Festival​”

ភ្នំពេញ៖ ធនាគារ PPCBank មានមោទនភាពដែលបានបន្តចូលរួមគាំទ្រដល់កម្មវិធីប្រលង​​​​​​ ខ្នាតអន្តរជាតិ “K-POP World Festival” ដែលបានរៀបចំឡើងនៅ CKCC Hall កាលពីថ្ងៃ ទី16 ខែមិថុនា ឆ្នាំ2023។

ព្រឹត្តិការណ៍ K-POP World Festival គឺជាកម្មវិធីប្រកួតប្រជែងទេពកោសល្យផ្នែកសិល្បះ K-POP ប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រងដឹកនាំកម្មវិធីពី K’ve Entertainment។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង ផ្ដល់ឱកាសឲ្យយុវជនកម្ពុជា បានឡើងបង្ហាញទេព កោសល្យ រាំ និងច្រៀង ប្រកួតប្រជែង ដើម្បីមានឱកាសក្លាយជាតារាមួយរូបផងដែរ។ ជាមួយគ្នានេះ ធនាគារ PPCBank ក៏មានការរៀបចំស្តង់បង្ហាញផលិតផល និងសេវាធនាគារថ្មីរបស់ខ្លួនដល់សិស្ស និស្សិត និងអ្នកចូលរួមទាំងអស់ រួមជាមួយកម្មវិធី លេងហ្គេមកម្សាន្តទទួលបាន កាដូអនុស្សាវរីយ៍ជាច្រើនផងដែរ។

PPCBank សូមថ្លែងអំណរគុណអ្នកចូលរួមទាំងអស់ ដែលបានមកកាន់ស្តង់ និងចូលរួមលេងហ្គេ​មកម្សាន្តជាមួយយើងយ៉ាងច្រើនកុះករ។


PPCBank ដាក់បង្ហាញសេវាកម្មធនាគារបែបទំនើបក្នុងពិព័រណ៍បច្ចេកវិទ្យា កម្ពុជាឆ្នាំ២០២២

ភ្នំពេញ៖ ធនាគារ PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មាន មោទនភាពដែលបានចូលរួមឧបត្ថម្ភជា Silver Sponsor ក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូត ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នៅឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាតាមរយៈមូលធនមានទេពកោសល្យបច្ចេកវិទ្យា” ដើម្បីចែករំលែក បទពិសោធន៍ និន្នាការថ្មីៗ ព្រមទាំងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងសង្គមឌីជីថល និង បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។


PPCBank បន្តចូលរួមឧបត្ថម្ភដល់ព្រឹតិ្តការណ៍ជិះកង់ឆ្នាំ ២០២២ នៅខេត្តសៀមរាប

សៀមរាប៖ ធនាគារ PPCBank មានមោទនភាពដែលបានបន្តចូលរួមគាំទ្រព្រឹត្តិការណ៍ជិះកង់របស់ សមាគមធនាគារនៅកម្ពុជា ដែលបានរៀបចំឡើងក្នុងខេត្តសៀមរាប កាល​ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ក្រោយអាក់ខានរយៈពេល២ឆ្នាំដោយសារជំងឺកូវីដ១៩។ សម្រាប់ព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំ២០២២ នេះ ធនាគារ PPCBank បានចូលរួមឧបត្ថម្ភជា Gold Sponsor ។​
ដោយមានការគាំទ្រពីសហព័ន្ធកីឡាទោចក្រយានកម្ពុជា និងសហការរៀបចំដោយសមាគមធនាគារនៅ កម្ពុជា (ABC) ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ហិរញ្ញវត្ថុប្រកប ដោយចីរភាព ព្រមទាំងការការពារបរិស្ថាន និងទំនួលខុសត្រូវសង្គម ក្នុងន័យអភិរក្ស និងលើកកម្ពស់ សម្បត្តិវប្បធម៌ក្នុងខេត្តសៀមរាប។