Skip to main content

ការដំឡើងទំហំដោយឥតគិតថ្លៃ ដោយគ្រាន់តែធ្វើការទូទាត់តាមរយៈប័ណ្ណវីសា PPCBank។

ក្រុមហ៊ុន Visa និង Starbuck
នឹងផ្តល់ជូនការដំឡើងទំហំដោយឥតគិតថ្លៃសម្រាប់ការទូទាត់ដោយប័ណ្ណឥណទានវីសា​ PPCBank គ្រប់ប្រភេទ (Debit, Credit)។


ការស្នាក់នៅ 1 យប់ដោយឥតគិតថ្លៃនៅ Summer Bay ជាមួយនឹងប័ណ្ណ Prestige Plus

ក្រុមហ៊ុន Visa និង Summer Bay Beach Club & Cabins នឹងផ្តល់ជូនការស្នាក់នៅមួយយប់
និងទទួលបានមួយយប់ដោយឥតគិតថ្លៃសម្រាប់ការទូទាត់ដោយប័ណ្ណឥណទានPPCBank Prestige Plus (Visa Platinum) Credit
Card
នៅរមណីយដ្ឋាន Summer Bay Beach Club & Cabins.


Tap and Pay with PPCBank Visa Card at Chip Mong 271 Mega mall

មានឱកាសឈ្នះដំណើរកម្សាន្តដ៏អស្ចារ្យទៅទស្សនាការបង្ហាញម៉ូតនៅទីក្រុងសៀងហៃ!

រាល់ការជាវទំនិញនៅហាងណាមួយក្នុងផ្សាទំនើប ជីប ម៉ុង 271 មេហ្គាម៉ល ចាប់ពី 15ដុល្លារ ឡើងទៅ ដោយធ្វើការទូទាត់ជាមួយប័ណ្ណវីសា PPCBank លោកអ្នកនឹងមានឱកាសឈ្នះដំណើរកម្សាន្តសម្រាប់មនុស្ស 2នាក់ ចំនួន 2រង្វាន់ ដែលរួមមានសំបុត្រយន្ដហោះ សំបុត្រចូលរួមកម្មវិធី អាហារ កន្លែងស្នាក់នៅ និងមធ្យោបាយធ្វើដំណើរ។

***បញ្ជាក់៖ ការផ្ដល់ជូននេះផុតកំណត់ត្រឹមថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2024។


PPCBank Ang Pao ផ្តល់ជូនអត្រាការប្រាក់កាន់តែខ្ពស់ 6.36% ក្នុងមួយឆ្នាំលើប្រាក់ដុល្លារ

ទទួលបានអត្រាការប្រាក់កាន់តែខ្ពស់ពីការសន្សំរបស់អ្នកជាមួយប្រ៉ូម៉ូសិន PPCBank Ang Pao!

ចាប់យកឱកាសផ្តល់ជូនដ៏ពិសេសនេះ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 6.36% ក្នុងមួយឆ្នាំ សម្រាប់ការបើកគណនីសន្សំមានកាលកំណត់ជាប្រាក់ដុល្លារ រយៈពេល 6ខែ តាម PPCBank Mobile App ឬ smartBiz ចាប់ពីថ្ងៃទី5 ដល់ថ្ងៃទី29 ខែកុម្ភៈ ឆ្នាំ2024។

ចាំអីទៀត! បើកគណនីសន្សំមានកាលកំណត់នៅថ្ងៃនេះ ដើម្បីរីករាយអត្រាការប្រាក់ខ្ពស់ ត្រឹមរយៈពេលខ្លី។

** ប្រ៉ូម៉ូសិន PPCBank Ang Pao មិនត្រូវបានផ្តល់ជូន ក្នុងករណីលោកអ្នកបិទគណនីសន្សំ ណាមួយ នៅក្នុងអំឡុងពេលប្រ៉ូម៉ូសិននេះ។


តោះ Count Down ជាមួយ PPCBank! ទទួលបានការប្រាក់ខ្ពស់រហូតដល់ 6.00% ត្រឹមរយៈពេល 6ខែ

សន្សំក្នុងរយៈពេលខ្លី ហើយទទួលបានការប្រាក់ខ្ពស់ គឺជាការចាប់ផ្តើមដ៏ល្អឥតខ្ចោះ សម្រាប់លោកអ្នក!

ជាមួយប្រ៉ូម៉ូសិន “Let’s Count Down” របស់ធនាគារ PPCBank លោកអ្នកនឹងទទួលបាន អត្រាការប្រាក់ខ្ពស់រហូតដល់ 6.00% ក្នុងមួយឆ្នាំ ដោយគ្រាន់តែបើកគណនីសន្សំមាន កាលកំណត់ជាប្រាក់ដុល្លារ សម្រាប់រយៈពេលត្រឹមតែ6ខែ ឬ 6.80% សម្រាប់រយៈពេល 12ខែ។ ហើយកាន់តែងាយស្រួលថែមទៀតនោះ លោកអ្នកអាចបង្កើតគណនីមានកាល កំណត់បានដោយខ្លួនឯង នៅលើ PPCBank Mobile App ឬ smartBiz បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់អញ្ជើញមកធនាគារផ្ទាល់ឡើយ។

ការផ្តល់ជូននេះ មានចាប់ពីថ្ងៃទី7 ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023 និងសម្រាប់តែការបើកគណនី តាមរយៈ PPCBank Mobile App ឬ smartBiz តែប៉ុណ្ណោះ។

នៅចាំដល់ណាទៀត សូមដាក់ប្រាក់សន្សំប្រកបដោយទំនុកចិត្ត និងថែមទាំងទទួលបាន ការប្រាក់ខ្ពស់ជាមួយ PPCBank!

** ប្រ៉ូម៉ូសិនមិនត្រូវបានផ្តល់ជូន ក្នុងករណីលោកអ្នកបិទគណនីសន្សំណាមួយ នៅក្នុង អំឡុងពេលប្រ៉ូម៉ូសិននេះ។


ប្រ៉ូម៉ូសិន “ប្រទីប Night” កាន់តែសន្សំ កាន់តែចំណេញ

ប្រ៉ូម៉ូសិនពិសេសៗនៅតែបន្តផ្ដល់ជូនដល់អតិថិជនជាទីគោរពរបស់យើង!

ក្នុងឱកាសពិធីបុណ្យអុំទុក បណ្ដែតប្រទីប សំពះព្រះខែ ធនាគារ PPCBank មានសេចក្ដី សោមនស្សរីករាយផ្ដល់ជូននូវប្រ៉ូម៉ូសិនពិសេស “ប្រទីប Night” លើការបើកគណនីសន្សំមានកាល កំណត់ជាប្រាក់រៀល និងប្រាក់ដុល្លារ តាមរយៈ PPCBank Mobile App ឬ smartBiz។

លោកអ្នកនឹងទទួលបានបានអត្រាការប្រាក់ខ្ពស់រហូតដល់ 7:00% ក្នុងមួយឆ្នាំ។

ផ្តល់ជូនចាប់ពីថ្ងៃទី13 ខែវិច្ឆិកា រហូតដល់ថ្ងៃទី31 ខែវិច្ឆិកា ឆ្នាំ2023។

** ប្រ៉ូម៉ូសិនមិនត្រូវបានផ្តល់ជូន ក្នុងករណីលោកអ្នកបិទគណនីសន្សំណាមួយ នៅក្នុង អំឡុងពេលប្រ៉ូម៉ូសិននេះ។


ប្រ៉ូម៉ូសិន “សន្សំលុយ សន្សំបុណ្យ” កាន់តែចំណេញទាំងប្រាក់រៀល និងប្រាក់ដុល្លារ អត្រាការប្រាក់ 7.00%

ដើម្បីបន្តលើកកម្ពស់ការសន្សំប្រាក់របស់ប្រជាជនកម្ពុជា ធនាគារ PPCBank ផ្ដល់ជូននូវប្រ៉ូម៉ូសិន ពិសេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ លើការបើកគណនីសន្សំមានកាលកំណត់។ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 7.00% សម្រាប់គណនីសន្សំជាប្រាក់រៀល និងប្រាក់ដុល្លារ តាមរយៈ PPCBank Mobile App ឬ smartBiz។

គណនីសន្សំមានកាលកំណត់របស់យើងជាជម្រើសដ៏ស័ក្តិសមសម្រាប់លោកអ្នក ដែលអាច ជ្រើសរើសវិធីសន្សំក្នុងរយៈពេលខ្លី 3ខែ 6ខែ 9ខែ និង 12ខែ ស្របតាមតម្រូវការសាច់ប្រាក់ជាក់ស្ដែង។

ដាក់ប្រាក់សន្សំដើម្បីបង្កើនទ្រព្យជាមួយ PPCBank ឥឡូវនេះ!

ផ្តល់ជូនចាប់ពីថ្ងៃទី09 ខែតុលា រហូតដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ2023។

** ប្រ៉ូម៉ូសិនមិនត្រូវបានផ្តល់ជូន ក្នុងករណីលោកអ្នកបិទគណនីសន្សំណាមួយ នៅក្នុង អំឡុងពេលប្រ៉ូម៉ូសិននេះ។


បញ្ចុះតម្លៃ $5 ភ្លាមៗពី Nham24 សម្រាប់ការទូទាត់តាមរយៈ PPCBank​ PAY

ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣៖ កាន់តែងាយស្រួល កាន់តែចំណេញ សម្រាប់លោកអ្នកធ្វើការកុម្ម៉ង់អាហារពី Nham24! ធនាគារ PPCBank បានសហការជាមួយ Nham24 ដែលជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារធំជាងគេនៅកម្ពុជា ក្នុងការផ្តល់ មធ្យោបាយទូទាត់ប្រាក់សម្រាប់អតិថិជនតាមរយៈ PPCBank PAY។


ដើម្បីជាការអបអរសាទរដល់កិច្ចសហការថ្មីនេះ រាល់អតិថិជនដែលប្រើប្រាស់ PPCBank PAY ដើម្បីទូទាត់ការកុម៉្មង់អាហារតាមកម្មវិធី (App) នឹង ទទួលបានការបញ្ចុះតម្លៃ $5 ភ្លាមៗ។


ប្រ៉ូម៉ូសិន “តោះសន្សំ” សន្សំប្រាក់រៀលនៅ PPCBank ចំណេញបានការរហូតដល់ 7.00%

ធនាគារ PPCBank ផ្ដល់ជូនប្រ៉ូម៉ូសិនពិសេសលើការបើកគណនីសន្សំមានកាលកំណត់ ជាប្រាក់រៀល ដើម្បីឆ្លើយតបនឹងតម្រូវការរយៈពេលខ្លីរបស់អតិថិជន។លោកអ្នកនឹងទទួល បានអត្រាការប្រាក់ខ្ពស់រហូតដល់ 7.00% សម្រាប់រយៈពេលត្រឹមតែ 6ខែ ប៉ុណ្នោះ។

ផ្តល់ជូនចាប់ពីថ្ងៃទី 25 ខែកញ្ញា រហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ២០២៣។


ស្វាគមន៍ខែកញ្ញា!ផ្តល់ជូនអត្រាការប្រាក់ពិសេសសម្រាប់គណនីសន្សំមានកាលកំណត់

រីករាយជាមួយការផ្តល់ជូនប្រ៉ូម៉ូសិនដ៏ពិសេស “សួស្តីខែកញ្ញា” ពីធនាគារ PPCBank!

សន្សំរយៈពេលខ្លី​ ប៉ុន្តែទទួលបានអត្រាការប្រាក់ខ្ពស់បំផុត! លោកអ្នកគ្រាន់តែបើកគណនី សន្សំជាប្រាក់ដុល្លារសម្រាប់រយៈពេលត្រឹមតែ 4ខែ 6ខែ ឬ 9ខែ តាម PPCBank Mobile App ឬ smartBiz លោកអ្នកនឹងរីករាយជាមួយអត្រាការប្រាក់រហូតដល់ 6.60% ក្នុងមួយឆ្នាំ!

ការផ្តល់ជូនចាប់ពីថ្ងៃទី4 ដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2023 និងសម្រាប់តែការបើកគណនីតាមរយៈ PPCBank Mobile App ឬ smartBiz តែប៉ុណ្ណោះ។

** ប្រ៉ូម៉ូសិនមិនត្រូវបានផ្តល់ជូន ក្នុងករណីលោកអ្នកបិទគណនីសន្សំណាមួយ នៅក្នុងអំឡុងពេលប្រ៉ូម៉ូសិននេះ។
ដើម្បីកុំឲ្យខកខានឱកាស សូមបើកគណនីសន្សំជាមួយ PPCBank ឥឡូវនេះ!


ធនាគារ PPCBank អបអរសាទរគម្រប់ខួប 15 ឆ្នាំ ដែលបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជា

ធនាគារ PPCBank អបអរសាទរគម្រប់ខួប 15 ឆ្នាំ ដែលបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជា។ រហូតមកទល់ពេលនេះ PPCBank បានក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជាដែលមានសាខាចំនួន 23 និងម៉ាស៊ីនអេធីអឹម 72 គ្រឿងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួន។ ភាពរីកចម្រើន និងវឌ្ឍនភាពទំាងនេះមិនអាចសម្រេចបាននោះឡើយប្រសិនបើគ្មានការជឿទុកចិត្ត និងការគាំទ្រពីអតិថិជន និងដែគូសហការជាច្រើន ដែលបានចូលរួម ចំណែកយ៉ាងសកម្មក្នុងការពង្រីកវិសាលភាពនៃភាពជោគជ័យរបស់ធនាគារ បន្ថែមលើការខិតខិប្រឹងប្រែងបម្រើសេវាអតិថិជនរបស់បុគ្គលិកយើង។


ធនាគារ PPCBank ផ្តល់សេវាផ្ទេរប្រាក់ភ្លាមៗ រវាងប្រទេសកម្ពុជា និងកូរ៉េ ដោយឥតគិតថ្លៃសេវា!

ភ្នំពេញ៖ ធនាគារ PPCBank បានប្រកាសដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ថ្មីរបស់ខ្លួន ដោយបានចូលរួមសហការជាមួយធនាគារ Jeonbuk Bank ដែលជាធនាគារដ៏ធំមួយរបស់ ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រីកសេវាផ្ទេរប្រាក់ឆ្លងប្រទេស ទាំងទៅ និងមកកម្ពុជា។
កិច្ចព្រមព្រៀងភាពជាដៃគូនេះ នឹងផ្តល់លទ្ធភាពកាន់តែច្រើនសម្រាប់អតិថិជន ក្នុងការផ្ញើប្រាក់ពីប្រទេសកម្ពុជាទៅកាន់សាច់ញាតិបងប្អូន និងមនុស្សជាទីស្រឡាញ់នៅប្រទេសកូរ៉េខាងត្បូង តាមរយៈកម្មវិធី PPCBank Mobile។

កិច្ចព្រមព្រៀងភាពជាដៃគូនេះ នឹងផ្តល់លទ្ធភាពកាន់តែច្រើនសម្រាប់អតិថិជន ក្នុងការផ្ញើប្រាក់ពីប្រទេសកម្ពុជាទៅកាន់សាច់ញាតិបងប្អូន និងមនុស្សជាទីស្រឡាញ់នៅប្រទេសកូរ៉េខាងត្បូងតាមរយៈកម្មវិធី PPCBank Mobile។

អតិថិជនទាំងអស់ដែលប្រើប្រាស់កម្មវិធី PPCBank Mobile អាចផ្ទេរប្រាក់ទៅអ្នកទទួលផល ដែលមានគណនីនៅធនាគារ Jeonbuk Bank បានយ៉ាងឆាប់រហ័ស ងាយស្រួល និងតម្លៃ សេវាទាប ព្រមទាំងរីករាយជាមួយបទពិសោធន៍ផ្ទេរប្រាក់ដ៏រលូន និងសុវត្ថិភាពខ្ពស់ទៅកាន់ប្រទេសកូរ៉េផងដែរ។