Skip to main content

ទទួលប្រាក់ផ្ទេរពីក្រៅប្រទេសមកធនាគារ PPCBank តាមប្រព័ន្ធ SWIFT ដោយឥតគិតថ្លៃសេវា រហូតដល់ដំណាច់ឆ្នាំ 2022

កាន់តែពិសេសជាងមុនសម្រាប់អតិថិជន ដែលទទួលប្រាក់ផ្ទេរពីក្រៅប្រទេសទូទាំងពិភព លោក ជារូបិយបណ្ណដុល្លារ មកធនាគារ PPCBank តាមប្រព័ន្ធ SWIFT ដោយឥតគិតថ្លៃ សេវា ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ 2022។

ការផ្តល់ជូនប្រ៉ូម៉ូសិនពិសេសនេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022។


ទូទាត់ភាគទានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជាមួយធនាគារភីភីស៊ីប៊ែង ដោយឥតគិតថ្លៃសេវា!

ថ្ងៃទី​ 24 ខែកុម្ភះ ឆ្នាំ2022 រាជធានីភ្នំពេញ ធនាគារភីភីស៊ីប៊ែង បាន​សហការណ៍ជាមួយ បេឡាជាតិសន្តិសុខសង្គម ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ភាគទាន ដ៏ងាយស្រួល រហ័ស និងឥតគិតថ្លៃសេវា សម្រាប់អតិថិជនដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស ឬគ្រឹះស្ថាននានា!


ទូទាត់ទំនិញនៅហាង Jiffy ជាមួយប័ណ្ណ PPCBank Visa នឹងទទួលបានប័ណ្ណសាច់ប្រាក់ 1 ដុល្លារ

តើអ្នកណាខ្លះចូលចិត្តទិញទំនិញនៅហាង Jiffy?
ឥឡូវនេះ រាល់ពេលទិញទំនិញពីហាង Jiffy ជាមួយប័ណ្ណ PPCBank Visa contactless លោកអ្នកនឹងទទួលបានប័ណ្ណសាច់ប្រាក់ 1 ដុល្លារភ្លាមៗ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់អស់ពីស្តុក។

កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ប័ណ្ណសាច់ប្រាក់អស់ពីស្តុក


បង់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)តាមរយៈ PPCBank Mobile App

បង់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) របស់អ្នកពី PPCBank Mobile App, smartBiz ឬនៅសាខា PPCBank ណាមួយនៅថ្ងៃនេះ។

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ត្រូវបានបង្កើតឡើងសម្រាប់សុខុមាលភាព និងការការពារនិយោជិត ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បច្ចុប្បន្ននេះ វាផ្តោតលើការផ្តល់ការធានារ៉ាប់រងរបួសការងារ និងសន្តិសុខសង្គមជាមូលដ្ឋាន ដល់បុគ្គលិកក្នុងវិស័យឯកជន។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនិងថ្លៃសេវាសម្រាប់គម្រោង របួសការងារ សូមចុចទីនេះ


បញ្ចុះតម្លៃ 65ដុល្លារ លើការបញ្ជាទិញនៅលើគេហទំព័រ farfetch​ ចាប់ពី500ដុល្លារ

អ្នកនឹងទទួលបានប្រាក់ចំនួន ៦៥ ដុល្លារនៅពេលដែលអ្នកចំណាយ ៥០០ ដុល្លារឬច្រើនជាងនេះនៅលើគេហទំព័រ https://www.farfetch.com ដោយប្រើប័ណ្ណ PPCBank Visa contactless ហើយបញ្ចូលលេខកូដ KHXVISA ជាការស្រេច។

សម្គាល់ៈចំនួនទឹកប្រាក់និងរូបិយប័ណ្ណនឹងផ្លាស់ប្តូរអាស្រ័យលើប្រទេស។

ការផ្តល់ជូនមានសុពលភាពចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២១។


PPCBank ពង្រីកបន្ថែមសេវាកម្មផ្ទេរប្រាក់ថ្មីមួយជាមួយភ្នាក់ងារ AMK

កាន់តែពិសេស!! យើងបានពង្រីកបន្ថែមសេវាកម្មផ្ទេរប្រាក់ថ្មីមួយជាមួយភ្នាក់ងារ AMK។ ផ្ញើរប្រាក់ទៅអ្នកជាទីស្រឡាញ់ និងដៃគូអាជីវកម្ម ពី PPCBank Mobile App ដោយ គ្រាន់តែវាយបញ្ចូល លេខទូរស័ព្ទអ្នកទទួល និងចំនួនទឹកប្រាក់ជាការស្រេច។ ហើយលោកអ្នកអាចដកបាននៅតាមគ្រប់ភ្នាក់ងាររបស់AMK ជិត6000ទីតាំងនៅទូទាំងប្រទេស។ សូមរក្សាសុវត្ថិភាព ដោយធ្វើការផ្ទេរប្រាក់តាមបណ្ដាញឌីជីថល។


បញ្ចុះតម្លៃលើសេវាផ្ញើប្រាក់ពីក្រៅស្រុកមកធនាគារភីភីស៊ីប៊ែង

សេវាផ្ងើប្រាក់ចូលតាមប្រព័ន្ធ​ SWIFT ពិតជាមានសារៈសំខាន់ជាងពេលណាទាំងអស់ដោយសារតែស្ថានភាពបច្ចុប្បន្នដែលមនុស្សទាំងអស់គ្នាមានការលំបាកមិនអាចធ្វើដំណើរឆ្លងប្រទេសជួបប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកដោយងាយស្រួល។

ដូចនេះគ្រួសារ​​ មិត្តភក្ដិ ឬអ្នកទិញទំនិញពីអ្នកអាចផ្ញើរលុយមកអ្នកជាមួយកម្រៃសេវាដ៏ល្អបំផុតសម្រាប់លោកអ្នក។​​


រយៈពេល៖​ រហូតដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១


ធនាគារភីភីស៊ឹប៊ែង ជួយជំរុញកាន់តែខ្លាំងដើម្បីប្រទេសកម្ពុជាគ្មានគ្រាប់មីន នៅឆ្នាំ ២០២៥

ការបរិច្ចាគរបស់អ្នកគ្រប់កាក់សេននឹងជាការចូលរួមបោះជំហ៊ានទៅមុខដ៏មានសក្ដានុពល ​​ ​ដើម្បី សម្រេច គោលដៅ ប្រទេសកម្ពុជា គ្មានគ្រាប់យុទ្ធភ័ន្ធមិនទាន់ផ្ទុះ នៅឆ្នាំ2025​។ ដោយរងការ វាយប្រហារដោយសង្គ្រាមអស់រយៈពេលជិត 30ឆ្នាំប្រទេសកម្ពុជា ត្រូវបានគេ ប៉ាន់ស្មានថាមាន គ្រាប់សំណល់ជាតិផ្ទុះ ពីសង្គ្រាមប្រមាន 4-6 លានគ្រាប់។​ ជួយ សង្គ្រោះជីវិតប្រជាជន និងកុមារកម្ពុជា ដទៃទៀត ដោយចូលរួម បរិច្ចាគតាមរយៈ​កម្មវិធី ធនាគារចល័តភីភីស៊ីប៊ែង។


ទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសពី Pizza Company

លោកអ្នកនឹងទទួលបាននូវប័ណ្ណទឹកប្រាក់ចំនួន 3$ ពេលទូទាត់ដោយប្រើ ប័ណ្ណវីសា ធនាគារភីភីស៊ីប៊ែងដែលមានមុខងារ Contactless រាល់ការចំណាយចាប់ពី 20$ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។


រយៈពេលប្រម៉ូសិន

ការផ្ដល់ជូនចាប់ពីថ្ងៃទី 1ខែមិថុនា ទៅដល់ថ្ងៃទី 2 ខែកក្កដាឆ្នាំ2021​


ធនាគារភីភីស៊ីប៊ែសាខាជ្រោយចង្វារ បើកបម្រើសេវាកម្មជាធម្មតាឡើងវិញ

សាខាជ្រោយចង្វារ របស់ធនាគារភីភីស៊ីប៊ែង បើកបម្រើសេវាកម្មធនាគារទូទៅជាធម្មតាឡើងវិញ ជូនអតិថិជនចាប់ពីថ្ងៃទី 10 ខែឧសភា ឆ្នាំ202 1។
ធនាគារយើងនៅតែគោរពតាម ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាដល់សុវត្ថិភាពអតិថិជនរបស់យើងជានិច្ច។ សូមសហការជាមួយយើង និងរក្សាសុខសុវត្ថិភាពឲ្យបានល្អ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 023 909 909 / 096 3 909 909