ភាគទុនិករបស់ធនាគារ PPCBank ក្លាយជាធនាគារកូរ៉េដំបូងគេ ដែលដាក់ឲ្យប្រើប្រាស់សេវាទូទាត់ឆ្លងដែនតាមឃ្យូអរកូត នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤៖ – ធនាគារ PPCBank រួមជាមួយភាគទុនិករបស់ខ្លួន គឺធនាគារ Jeonbuk
របស់ប្រទេសកូរ៉េខាងត្បូង និងធនាគារជាតិនៃកម្ពុជា
បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី១
(កម្មវិធីធនាគារចល័តរបស់ធនាគារ
Jeonbuk ស្កេនខេអេចឃ្យូអរកូត) រវាង សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk និងលោក
LEE Jin
Young នាយកប្រតិបត្តិនៃធនាគារ PPCBank។








