Skip to main content

ធនាគារ PPCBank មានមោទនភាពដែលបានឧបត្ថម្ភកម្មវិធី K-POP World Festival 2025!

កាលបរិច្ឆេទ: June 24, 2025

ភ្នំពេញ — ធនាគារ PPCBank មានមោទនភាពក្នុងការបន្តការគាំទ្រដល់យុវជនកម្ពុជា ក្នុងនាមជាអ្នកឧបត្ថម្ភដ៏សំខាន់នៃកម្មវិធី Changwon K-POP World Festival ដែលប្រារព្ធឡើងនៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2025 នៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។


ជារៀងរាល់ឆ្នាំ K-POP World Festival ដែលរៀបចំដោយស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា និងសម្របសម្រួលដោយ K’ve Entertainment ។ ប្រមូលផ្តុំទៅដោយបគ្គលដែលមានសម្ថភាពក្នុងវិស័យតន្រ្តី ពីទូទាំងប្រទេសដើម្បីបង្ហាញពីទេពកោសល្យក្នុងការច្រៀង និងរាំ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកឈ្នះនឹងមានឱកាសតំណាងឱ្យប្រទេសកម្ពុជានៅលើឆាក Changwon K-POP World Festival នៅប្រទេសកូរ៉េខាងត្បូងផងដែរ។

ជាមួយគ្នានេះ PPCBank បាននាំមកនូវភាពសប្បាយរីករាយមួយផ្នែកដល់កម្មវិធីនេះ ដែលបង្ហាញផលិតផល និងសេវាធនាគារដ៏ទំនើបរបស់ខ្លួនដល់សិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់ រួមជាមួយនឹងល្បែងកម្សាន្ត និងសកម្មភាពដើម្បីឈ្នះវត្ថុអនុស្សាវរីយ៍ពីធនាគារផងដែរ។ ការចូលរួមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ PPCBank ក្នុងការលើកកម្ពស់ចំណេះដឹងវប្បធម៌ និងការពង្រឹងសមត្ថភាពយុវជន។

PPCBank សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ដែលបានមកកាន់ស្តង់របស់ធនាគារ និងបានធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរំភើប។