
ហិរញ្ញប្បទានពាណិជ្ជកម្ម
លិខិតឥណទាន
លិខិតឥណទាន (នាំចូល)
លិខិតឥណទាន (នាំចូល) ត្រូវបានចេញជូន នៅពេលអ្នកផ្គត់ផ្គង់ខាងក្រៅត្រូវបានស្នើឲ្យផ្គត់ផ្គង់ទំនិញ ទៅកាន់អ្នកទិញក្នុងស្រុក។ លិខិតនេះ ចេញសម្រាប់អ្នកទិញក្នុងស្រុក។
អត្ថប្រយោជន៍
ការដឹកជញ្ជូនទំនិញពីអ្នកផ្គត់ផ្គង់មានភាពឆាប់រហ័ស
គ្មានហានិភ័យនៃការមិនទទួលបានទំនិញ
បង្កើតទំនុកចិត្តសម្រាប់អ្នកទិញ
ធ្វើឲ្យប្រសើរឡើងនូវលំហូរសាច់ប្រាក់
លក្ខខណ្ឌតម្រូវ
មានកិច្ចសន្យាទិញលក់ វិក្កយបត្រ Pro-Forma ឬវិក្កយបត្រពាណិជ្ជកម្ម
មានសាច់ប្រាក់តម្កល់ ឬទ្រព្យបញ្ចាំ
មានគណនីជាមួយធនាគារ PPCBank
កម្រៃសេវា
| ឯកសារឥណទាន (នាំចូល) | អត្រាការប្រាក់អនុវត្ត | ថ្លៃសេវាធនាគារ |
|---|---|---|
| ការចេញលិខិតឥណទាន | 0.1% ក្នុងមួយខែ / តិចបំផុត 2ខែ / មិនតិចជាង $50 | + $50 |
| ការកែប្រែលិខិតឥណទាន: បង្កើនចំនួនទឹកប្រាក់ | 0.1% ក្នុងមួយខែ ឬអប្ប. $25 | + $20 |
| ការពន្យារសុពលភាព | 0.1% ក្នុងមួយខែ ឬអប្ប. $25 | + $20 |
| ការកែប្រែផ្សេងៗ (ក្រៅពីសុពលភាព/ចំនួនទឹកប្រាក់) | $25 | + $20 |
| ការលុបចោលលិខិតឥណទាន | $30 | + $20 |
| ការទុកឯកសារនៃលិខិតឥណទាននាំចូល | 0.1%, អប្ប. $30 | + $20 |
| ថ្លៃសេវាទទួល(វិក្កយបត្រដែលប្រើបាន) | 0.1% ក្នុងមួយខែ ឬអប្ប. $50 | តម្លៃប៉ាន់ស្មាន |
| ការចេញសងជំនួសអតិថិជន | $65 | កាត់ចេញពីគណនីអ្នកទទួលផល |
| ឯកសារមានកំហុស | $50 | កាត់ចេញពីគណនីអ្នកទទួលផល |
លិខិតឥណទាន (នាំចេញ)
លិខិតឥណទាន (នាំចេញ) ត្រូវបានចេញជូនអ្នក ដែលអ្នកផ្គត់ផ្គង់ទំនិញទៅឲ្យ។
អត្ថប្រយោជន៍
អ្នកលក់ទទួលបានការទូទាត់ទាន់ពេលវេលា
គ្មានហានិភ័យនៃការមិនទទួលបានការទូទាត់
ធ្វើឲ្យប្រសើរឡើងនូវលំហូរសាច់ប្រាក់
លក្ខខណ្ឌតម្រូវ
មានកិច្ចសន្យាទិញលក់ វិក្កយបត្រ Pro-Forma ឬវិក្កយបត្រពាណិជ្ជកម្ម
មានគណនីជាមួយធនាគារ PPCBank
កម្រៃសេវា
| ឯកសារឥណទាន (នាំចេញ) | អត្រាការប្រាក់អនុវត្ត | ថ្លៃសេវាធនាគារ |
|---|---|---|
| ការរៀបចំឯកសារលិខិតឥណទាន | $10 | |
| ការជូនដំណឹងលិខិតឥណទាន | $30 | $50 (សេវាភ្ជាប់បណ្តាញពីធនាគារមួយ ទៅធនាគារមួយទៀត) |
| ការជូនដំណឹងនៃការកែប្រែលិខិតឥណទាន | $30 | |
| ការធានាលើលិខិតឥណទាន | តាមការចរចា | |
| ការផ្ទេរលិខិតឥណទាន: ការផ្ទេរពេញលេញ 100% | 0.1% (អប្ប. $50) | |
| ការផ្ទេរផ្នែកខ្លះ | 0.15% (អប្ប. $70) | |
| ការទុកឯកសារលិខិតឥណទាននាំចេញ | 0.125% (អប្ប. $50) | +ថ្លៃសេវាដឹកជញ្ជូន DHL |
| ការចរចា | 0.125% | |
| ការចេញលិខិតធានាពីធនាគារ | $50 | សម្រាប់ការចេញលិខិតធានាពីធនាគារក្នុងស្រុកប៉ុណ្ណោះ |