ធនាគារ PPCBank បានចេញលិខិតឥណទានជំនួសឲ្យអ្នកទិញ ជូនដល់អ្នកលក់ដើម្បីធានាការបង់ប្រាក់ត្រឹមត្រូវនៅពេលអ្នកលក់បានបំពេញនិងអនុវត្តតាមលក្ខខណ្ឌនៃកិច្ចសន្យានៅក្នុងលិខិតឥណទាននេះ។
ធនាគារនឹងចេញជូនដើម្បីធានាលើការទាមទារណាមួយដោយភាគីស្នើសុំធ្វើការដេញថ្លៃ ទល់នឹងភាគីអ្នកដេញថ្លៃ ក្នុងករណីមានការលុបចោលនូវការដេញថ្លៃ ឬនៅមុនកាលបរិច្ឆេទផុតកំណត់ ឬប្រសិនបើការដេញថ្លៃត្រូវបានកែប្រែជាឯកតោភាគី ឬប្រសិនបើភាគីអ្នកដេញថ្លៃ (នៅពេលទទួលបានកិច្ចសន្យា) ធ្វើការបដិសេធមិនចុះហត្ថលេខា ឬមិនផ្តល់ការធានាបន្ថែមចំពោះសំណើសុំនោះ។
ធានាថារាល់ប្រតិបត្តិការទាំងអស់របស់លោកអ្នក មានសុវត្ថិភាពបំផុតជាមួយសេវា Escrow របស់ធនាគារ PPCBank។