Skip to main content

ការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ នៃទីតាំងអគាររបស់សាខា ធនាគារ ភីភីស៊ីប៊ែង «សាខាផ្លូវវ៉េងស្រេង»

កាលបរិច្ឆេទ: February 28, 2026

1, គោលបំណង

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុងនិងខាងក្រៅនៃទីតាំងរបស់ ធនាគារ ភីភីស៊ីប៊ែង «សាខាផ្លូវវ៉េងស្រេង»

រយៈពេលរំពឹងទុកយូបំផុតនៃការជួសជុលកែលម្អ: រហូតដល់ ៣ខែ (ចាប់ពីថ្ងៃចុះកិច្ចសន្យា)


សម្គាល់:

ពេលវេលាសាងសង់អាចនឹងត្រូវបានពន្យាពេលដោយអាស្រ័យលើកាលៈទេសៈដែលមិនអាចរំពឹងទុកបានដោយមាន ការព្រមព្រៀងរួមគ្នាជាមួយ PPCBank.

2, ទំហំ និងប្លង់ការងារ

យោងទៅតាមព័ត៌មានប្លង់លម្អិតដូចខាងក្រោម៖

  • ផ្នែកខាងក្នុង

    1. ការិយាល័យនាយកសាខា (១នាក់)

    2. បញ្ជរប្រាក់បញ្ញើ (បេឡាធិការ ៣រូប ប្រធានបេឡាធិការ ១រូបនិង ត្រៀមតុទំនេរមួយ )

    3. ការិយាល័យឥណទាន/ប្រាក់កម្ចី (មន្ត្រីឥណទាន ៦រូប ប្រធានមន្ត្រីឥណទាន ១រូប )

    4. បន្ទប់សុវត្ថិភាព (Vault Room ១៦ម2 យ៉ាងតិច)

    5. បន្ទប់ប្រជុំ ២ឬ៣ សម្រាប់អតិថិជនផ្ញើរប្រាក់ឬផ្ដល់ឥណទាន (អាស្រ័យលើទំហំលំហរជាក់ស្ដែង)

    6. Pantry Room, including sink (កន្លែងបុគ្គលិកបរិភាគអាហារ)

    7. បន្ទប់ទឹក (WC)

    8. លើកផ្ទៃបាតអគារកម្ពស់៣០សម

    9. បន្ទប់ឯកសារ

    10. បន្ទប់ Server (Server Room)

    11. បន្ទប់ប្រព័ន្ធអគ្គីសនី (Electrical Room)

  • សម្គាល់សម្រាប់ការកែលម្អផ្នែកខាងក្នុង៖

    • រាល់ការរចនាប្លង់ទាំងអស់នឹងត្រូវបានរចនាដោយមានភាពបត់បែននិងច្នៃប្រឌិត។

    • សម្រាប់ចំណុចខាងលើឬច្រើនជាងនេះអ្នកចូលរួមក្នុងការសាងសង់ផ្នែកខាងក្នុងនិងខាងក្រៅអាចស្នើការរចនាប្លង់តាម ការវិនិច្ឆ័យ និងបញ្ចូលវាទៅក្នុងប្លង់ដោយមានប្រសិទ្ធភាព។

    • បញ្ជរប្រាក់បញ្ញើត្រូវបែរមុខទៅច្រកទ្វារចូល។

    • ដាក់ស្នើការរចនា 3D តាមការវិនិច្ឆ័យ និងសំណើសម្រាប់ការកែលម្អម៉ាកយីហោ។

    • តម្រូវឲ្យមានប្រព័ន្ធការពារជម្រាបទឹកនៅក្នុងធនាគារដើម្បីការពារសម្ភារ:។

    • ភ្ជាប់មកជាមូយនូវតារាងតម្លៃ M&E (យោងទៅតាមប្លង់ជាក់លាក់)។

    • តារាងតម្លៃ network and telephone គួរតែត្រូវបានដាក់បញ្ជូនមកដោយឡែកដោយភ្ជាប់ជាមួយ company profile បណ្ដាញទំនាក់ទំនងជាក់លាក់ លេខទូរស័ព្ទ ឈ្មោះនិងព័ត៌មានទំនាក់ទំនងរបស់ក្រុមហ៊ុនផ្គត់ផ្គង់។

  • ផ្នែកខាងក្រៅ

    • ម៉ាស៊ីនដក-ដាក់ប្រាក់ (1 CRM)

    • ដាក់សំណើរស្នើរការរចនាផ្នែកខាងក្រៅដើម្បីផ្សព្វផ្សាយម៉ាកយីហោ។

    • ស៊ុមគ្របខាងក្រៅ (Exterior Coverage) (ត្រូវបញ្ជាក់ពីប្រភពរបស់សម្ភារ)។

    • តម្រូវឲ្យមានប្រព័ន្ធការពារជម្រាបទឹកនិងដំបូលស័ង្កសីដើម្បីការពារទឹកលេចពេលមានភ្លៀង ជាមួយនិងប្រព័ន្ធបង្ហូរទឹក។

    • ចំណតយានយន្ដខាងមុខ។

    • បន្ទប់ម៉ាស៊ីនភ្លើងនៅកន្លែងត្រឹមត្រូវនិងរួមបញ្ចូលទាំងការតភ្ជាប់ចរន្តអគ្គិសនី។

    • បន្ទប់ទឹក (WC សម្រាប់សន្តិសុខ)។

    • បង្គោលបដាផ្សព្វផ្សាយម៉ាកយឺហោ។

  • សម្គាល់សម្រាប់ការកែលម្អផ្នែកខាងក្នុង៖

    • សម្រាប់ចំណុចខាងលើឬច្រើនជាងនេះអ្នកចូលរួមក្នុងការសាងសង់ផ្នែកខាងក្នុងនិងខាងក្រៅអាចស្នើការរចនានិងរៀប ចំប្លង់ឲ្យមានប្រសិទ្ធភាពតាមឆន្ទានុសិទ្ធិរបស់អ្នក។

    • ដាក់ស្នើការរចនា 3D តាមការសំរេចចិត្ត និងការផ្តល់យោបល់របស់អ្នកដើម្បីកែលម្អម៉ាកយីហោ។

3, កាលបរិច្ឆេទផុតកំណត់នៃការទទួលពាក្យ

ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ (ម៉ោង ១១:០០នាទីព្រឹក)

4, របៀបនៃការដាក់ពាក្យស្នើសុំ
  • ឯកសារដាក់ពាក្យសុំត្រូវប្រគល់ជូននាយកដ្ឋានរដ្ឋបាល នៃធនាគារ ភីភីស៊ីប៊ែង

  • អាសយដ្ឋានការិយាល័យកណ្តាលនៃធនាគារភីភីស៊ីប៊ែង: អគារលេខ ២១៧ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

Application documents shall be enclosed with the company seal.

5, ឯកសារភ្ជាប់សម្រាប់ការដាក់ពាក្យស្នើសុំ

ព័ត៌មានក្រុមហ៊ុនរួមមាន៖ ឈ្មោះក្រុមហ៊ុន ឆ្នាំនៃការបង្កើត របាយការណ៍ហិរញ្ញវត្ថុ សម្រង់ក្រុមហ៊ុន លក្ខន្តិកៈ ចំនួននិយោជិក សកម្មភាពអាជីវកម្មចម្បង សញ្ជាតិរបស់អ្នកតំណាង ប័ណ្ណពន្ធប៉ាតង់

6, លក្ខណៈសម្បត្តិនៃការដាក់ពាក្យស្នើសុំ

ក្រុមហ៊ុនសាងសង់ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា

7, វិធីសាស្ត្រនៃការធ្វើសេចក្តីសម្រេចរបស់ក្រុមហ៊ុន

សម្រេចផ្អែកទៅតាមគោលការណ៍ផ្ទៃក្នុងរបស់ធនាគារ

8, ការតម្កល់ទឹកប្រាក់សម្រាប់ការដេញថ្លៃ

គ្មាន

9, កាលបរិច្ឆេទនៃការជូនដំណឹងពីលទ្ធផល

ភីភីស៊ីប៊ែងនឹងជូនដំណឹងនៅកាលបរិច្ឆេទជាក់លាក់ណាមួយមុនពេលសាងសង់

10, ការចុះហត្ថលេខានៃកិច្ចសន្យាសម្រាប់ការសាងសង់

ក្នុងរយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃនៃការជូនដំណឹងពីលទ្ធផល

11, កំណត់សម្គាល់នៅពេលដាក់ពាក្យស្នើសុំ
  • បទបញ្ញត្តិ លក្ខខណ្ឌពិសេស ការអនុញ្ញាតពាក់ព័ន្ធផ្សេងៗចេញពីអាជ្ញាធរមានសមត្ថកិច្ច

  • នីតិវិធីនៃការត្រួតពិនិត្យនឹងត្រូវបានអនុវត្តបន្ទាប់ពីបញ្ចប់ការជួសជុលកែលម្អ។

សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងមកយើងខ្ញុំ៖

  • លោក YUN Chang Ho, ប្រធានជាន់ខ្ពស់ (ជនជាតិកូរ៉េ)/ លេខទូរស័ព្ទ: 012 850 513

  • លោក ផាន សុវណ្ណដុះ, ប្រធាននាយកដ្ឋានរដ្ឋបាល / លេខទូរស័ព្ទ: 089 669 967