Skip to main content

សម្រស់ទឹកដីកម្ពុជា – ប្រកួតវីដេអូខ្លី ឈ្នះរង្វាន់រហូតដល់ ៤លានរៀល


ធនាគារ PPCBank មានក្ដីសោមនស្សរីករាយ សូមជូនដំណឹងដល់យុវជនដែលមានទេពកោសល្យផ្នែក ផលិតវីដេអូ ចូលរួមប្រកួតផលិតវីដេអូខ្លី (១-៣នាទី) ស្ដីពី “សម្រស់ទឹកដីកម្ពុជា”។ វីដេអូប្រកួតត្រូវ បង្ហាញអំពីសេចក្តីស្រឡាញ់ពេញចិត្តចំពោះប្រទេសកម្ពុជា ក្នុងន័យរួមចំណែកដល់ការផ្សព្វផ្សាយឲ្យ បានកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ដ៏មានតម្លៃរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចូលរួម លើកកម្ពស់គំនិតច្នៃប្រឌិត និងស្នាដៃនៃការបង្កើតវីដេអូរបស់យុវជនខ្មែរ នាពេលបច្ចុប្បន្ននេះ។

ជាការពិតណាស់ប្រទេសកម្ពុជា ជាប្រទេសមួយសម្បូរទៅដោយសម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្ត និងតំបន់ ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង។ ដូច្នេះ រាល់វីដេអូប្រកួតត្រូវផ្សារភ្ជាប់ជាមួយទិដ្ឋភាពទាំងនោះ ដើម្បី ទទួលបានឱកាសជ្រើសរើសទៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីរបស់យើង។

ធនាគារ PPCBank នឹងជ្រើសរើសវីដេអូល្អជាងគេចំនួន​ ១០ ដើម្បីផ្សព្វផ្សាយនៅលើគេហទំព័រ និង បណ្តាញសង្គម សម្រាប់ទទួលការបោះឆ្នោតពីសាធារណជន។ វីដេអូត្រូវមានរំលេចអំពី “សម្រស់ទឹកដី កម្ពុជា” ដោយបង្ហាញសកម្មភាពរស់នៅប្រចាំថ្ងៃ វប្បធម៌ ប្រពៃណី ។ល។ ការសម្រេចចិត្តលើពិន្ទុចុង ក្រោយសម្រាប់ការប្រកួត គឺផ្អែកទៅលើចំនួននៃការមើល (View) និងចំនួននៃការចូលរួម (Likes, Shares) នៅលើវីដេអូ។

អ្នកឈ្នះនឹងទទួលបានបានរង្វាន់រហូតដល់ ៤លានរៀល សម្រាប់ជ័យលាភីលេខ១ ខណៈលេខ២ ទទួល បាន ២លានរៀល និងលេខ៣ ទទួលបាន ១លានរៀល

វីដេអូ ត្រូវបង្ហាញអំពី៖

១- ទេសភាព ( តំបន់ទេសចរណ៍ធម្មជាតិ ទីក្រុងស្អាត អគារ ភ្នំ ទន្លេ និងទេសភាពឆ្នេរសមុទ្រ)

២- ប្រជាជន (ការរស់នៅប្រចាំថ្ងៃ និងសហគមន៍)

៣- វប្បធម៌ (ប្រាសាទ វត្តអារាម របាំប្រពៃណីខ្មែរ ជំនឿ និងទំនៀមទម្លាប់)

លក្ខខណ្ឌងាយៗក្នុងការចូលរួម៖

  • អាចថតដោយប្រើទូរស័ព្ទ ឬកាមេរ៉ា រយៈពេលពី១ ទៅ ៣នាទី
  • ទាញយកវីដេអូ (end frame) របស់ PPCBank ដើម្បីដាក់នៅចុងបញ្ចប់វីដេអូរបស់អ្នក (ចុចទីនេះដើម្បីទាញយក)
  • ផុសវីដេអូរបស់អ្នកជា Public ជាមួយនឹង #TheBeautyofCambodiaByPPCBank រួច Tag PPCBank Official Page នៅលើវីដេអូ
  • បេក្ខជនអាចផ្ញើវីដេអូចូលរួមប្រកួតបានតែមួយប៉ុណ្ណោះ
  • អាចផលិតជាលក្ខណៈបុគ្គល ឬជាក្រុម 
  • គ្រប់ប្រភេទវីដេអូទាំងអស់អាចដាក់ចូលរួមប្រកួតបាន ត្រូវតែជាវីដេអូថ្មីដែលមិនធ្លាប់បង្ហោះនៅលើ អ៊ីនធឺណិត ឬបណ្តាញសង្គមនានា។​ ការចម្លងស្នាដៃអ្នកដទៃនឹងត្រូវដកសិទ្ធិប្រកួតដោយស្វ័យ ប្រវតិ្ត។

អ្នកអាចផ្ញើវីដេអូប្រកួតមកកាន់អ៊ីម៉ែល៖ brandspecialist@ppcb.com.kh ចា​ប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 096 3 909 909 / 023 909 909។​