Skip to main content

ចូលរួមជាមួយ PPCBank ដើម្បីជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជា

កាលបរិច្ឆេទ: May 28, 2026

ក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៦ ធនាគារ PPCBank មានមោទនភាពក្នុងការចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផា ដែលជាគំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កុមារកម្ពុជា។


អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលមន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនរើសអើង ជូនដល់ទារក កុមារ និងស្រ្តីមានផ្ទៃពោះរាប់លាននាក់នៅទូទាំងប្រទេសកម្ពុជា។ តាមរយៈយុទ្ធនាការនេះ រាល់ការចូលរួមបរិច្ចាគរបស់សប្បុរសជន នឹងជួយរក្សានិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្រ្គោះកុមារកម្ពុជា ជាពិសេសកុមារក្រីក្រមកពីជនបទ។

ការបរិច្ចាគពីបងប្អូន ត្រឹមតែម្នាក់១ម៉ឺនរៀលប៉ុណ្ណោះ ពិតជាអាចបង្កើតនូវការផ្លាស់ប្តូរដ៏ធំធេងនៅក្នុងសង្គម ព្រមទាំងបានឆ្លុះបញ្ចាំងពីស្មារតីរួមសាមគ្គីគ្នា ក្នុងការនាំមកនូវក្តីសង្ឃឹម និងភាពញញឹមដល់ក្រុមគ្រួសារ និងកុមារជាច្រើនរូប។

លោកអ្នកអាចចូលរួមជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះ តាមរយៈការស្កេន QR ឬតាមរយៈលេខគណនី៖

លេខគណនី: 1-110-00038144-9