Skip to main content

រក្សាប្រាក់របស់លោកអ្នកដោយមានសុវត្ថិភាពបំផុត!

យើងខ្ញុំ​ចង់​ឲ្យ​លោកអ្នក​អាច​សន្សំ​ប្រាក់​បាន​កាន់តែ​ងាយស្រួល​។​

គណនី​បញ្ញើ​សន្សំ​របស់​ធនាគារ PPCBank ធ្វើ​ឲ្យ​ការដាក់​ប្រាក់​សន្សំ​កាន់​តែមាន​លក្ខណៈសាមញ្ញ​និង​ងាយស្រួល​ថែមទៀត​។ គណនី​នេះ រក្សាទុក​ប្រាក់​របស់​អ្នក​សម្រាប់​គោលបំណង​ផ្សេងៗ​ដែល​លោកអ្នក​អាច​ត្រូវការ​ប្រើប្រាស់​ក្នុងពេល​អនាគត​។ នៅពេល​លោកអ្នក​បើក​គណនី​បញ្ញើ​សន្សំ លោកអ្នក​ពុំ​ចាំបាច់​ព្រួយបារម្ភ​អំពី​ថ្លៃ​សេវា​ប្រចាំឆ្នាំ ឬ​សេវា​ថែទាំ​នោះទេ​។ លោក​អ្នកនឹង​ទទួលបាន​ផងដែរ​នូវ​សៀវភៅ​ធនាគារ​មួយ​ក្បាល​ដោយ​ឥតគិតថ្លៃ ដើម្បី​អាចធ្វើ​ការផ្ទេរ​ប្រាក់​ដោយ​ឥតគិតថ្លៃ​នៅក្នុង​គណនី​ធនាគារ PPCBank​។​ ​


គណនីសន្សំ (ទាបបំផុតដើម្បីបើកគណនី​ = USD 5)

អត្រាការប្រាក់
ដុល្លាររៀល
0.50% ក្នុង១ឆ្នាំ1.50% ក្នុង១ឆ្នាំ

អត្ថប្រយោជន៍

  • ទុកដាក់​ប្រាក់កាស​របស់លោក​អ្នក​នៅ​កន្លែង​ដែលមាន​សន្តិសុខ​និង​សុវត្ថិភាព។
  • ត្រួតពិនិត្យ​ចំនួន​ទឹកប្រាក់​ក្នុង​គណនី​របស់​លោកអ្នក ​តាមរយៈ​សេវា​ធនាគារ​អេឡិចត្រូនិក (E-banking) ឬ អញ្ជើញមកកាន់​សាខា​ធនាគារ PPCBank ណាមួយ​ដែលនៅជិតលោកអ្នក​។
  • ដក​ប្រាក់​ពី​គណនី​របស់​លោកអ្នក ប្រសិនបើ​ចំនួន​ទឹកប្រាក់​អប្បបរមា​ក្នុង​គណនី ត្រូវបាន​រក្សាទុក​ក្នុង​គណនី​នោះ​។​
  • ដាក់​ប្រាក់​​បន្ថែម​ទៅក្នុង​គណនី​របស់លោក​អ្នក​។​

លក្ខខណ្ឌ​តម្រូវ​​​​

ជនជាតិខ្មែរ​​​

  • អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​ដែលមាន​សុពលភាព

​ជនបរទេស​

  • លិខិតឆ្លងដែន​ដែលមាន​សុពលភាព​
  • លិខិតបញ្ជាក់​ការងារ កិច្ចសន្យាការងារ ឬ​អាជ្ញាប័ណ្ណ​អាជីវកម្ម

អាជីវកម្ម​/ក្រុមហ៊ុន

  • វិញ្ញាបនបត្រ​បង្កើត​ក្រុមហ៊ុន​
  • អាជ្ញាប័ណ្ណ​អាជីវកម្ម​
  • លក្ខ​ខ​ន្តិ​កៈ​ក្រុមហ៊ុន​
  • ប័ណ្ណ​ពន្ធ​ប៉ាតង់​/​លិខិត​ចុះបញ្ជី​ពន្ធដារ​ ​
  • សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល ឬ​អភិបាល​ ​
  • អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​របស់​ម្ចាស់​អា​ជីរ​កម្ម ម្ចាស់​ភាគហ៊ុន ឬ​អភិបាល និង​ភាគី​ហត្ថលេខី​ដែល​ទទួលបាន​ការអនុញ្ញាត​

អង្គការក្រៅរដ្ឋាភិបាល​/​អង្គ​ការមិន​រកប្រាក់​កម្រៃ​ ​

  • អនុស្សារណៈ​នៃ​ការយោគយល់​គ្នា និង​លិខិតអនុញ្ញាត​ ​
  • លក្ខ​ខ​ន្ដិ​កៈ​អង្គការ​
  • លិខិត​ចុះបញ្ជី​ពន្ធដារ​ ​
  • សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល ឬ​អភិបាល​
  • អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​របស់​ស្ថាបនិក ក្រុមប្រឹក្សាភិបាល ឬ​អភិបាល និង​ភាគី​ហត្ថលេខី​ដែល​ទទួលបាន​ការអនុញ្ញាត

ព័ត៌មាន​សំខាន់​

  • ឥតគិត​ថ្លៃ​សម្រាប់ថ្លៃ​សេវា​កម្ម​​ប័ណ្ណឥណពន្ធវិសា (Visa debit card)​ រយៈពេល​១​ឆ្នាំ​ដំបូង។​
  • ការធ្វើប្រតិបត្តិការដកសាច់ប្រាក់ប្រចាំថ្ងៃនៃប័ណ្ណឥណពន្ធវីសាត្រូវបានកំណត់រហូតដល់ 3,000 ដុល្លារ ក្នុងមួយថ្ងៃ។
  • ប្រាក់បញ្ញើសន្សំតិចបំផុត 5 ដុល្លារ (សម្រាប់បុគ្គល) និងប្រាក់បញ្ញើសន្សំតិចបំផុត 1,000 ដុល្លារ (សម្រាប់ក្រុមហ៊ុន​/អាជីវកម្ម)។
  • តម្កល់ទុក USD 5/KHR 20,000 (សម្រាប់បុគ្គល) និងតម្កល់ទុក USD 100/KHR 400,000 (សម្រាប់ក្រុមហ៊ុន​/អាជីវកម្ម)។