PPCBank Prestige Plus
រស់នៅសុខដុម និងសម្បូរបែប
យើងខ្ញុំមានក្តីរំភើបរីករាយ ក្នុងការអញ្ជើញលោកអ្នកមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យ និងអត្ថប្រយោជន៍ឥតដែនកំណត់ពីប័ណ្ណ PPCBank Prestige Plus ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការរស់នៅប្រកបដោយភាពស៊ីវិល័យរបស់លោកអ្នក។
ប័ណ្ណ PPCBank Prestige Plus ផ្តល់សុវត្ថិភាព និងអត្ថប្រយោជន៍ពិសេសផ្តាច់មុខនៅគ្រប់ទីកន្លែងជុំវិញពិភពលោក រួមមានដូចជាការចូលប្រើប្រាស់សាលសម្រាករង់ចាំនៅអាកាសយានដ្ឋាន ការធានារ៉ាប់រងលើការធ្វើដំណើរ ការទទួលទានអាហារ និងបដិសណ្ឋារកិច្ចបែបប្រណីត ដោយប្រាកដថាលោកអ្នកនឹងទទួលបានបទពិសោធន៍រីករាយគួរជាទីពេញចិត្ត។
នៅធនាគារ PPCBank យើងផ្តល់តម្លៃលើពេលវេលា និងតម្រូវការអតិថិជនរបស់យើង។ ដូច្នេះ យើងបានបង្កើតប័ណ្ណ PPCBank Prestige Plus នេះឡើង ជាមួយនឹងលក្ខណៈពិសេសល្អផ្តាច់គេ។
ក្រុមការងារយើងខ្ញុំរង់ចាំបម្រើសេវាជូនលោកអ្នក 24/7 តាមរយៈលេខទូរស័ព្ទ
096 3 909 909 / 023 909
909
អត្ថប្រយោជន៍ពិសេស
ACCOR PLUS
ក្នុងនាមជាអ្នកប្រើប្រាស់ប័ណ្ណ PPCBank Prestige Plus លោកអ្នកនឹងក្លាយជាសមាជិករបស់ Accor Plus ដោយស្វ័យប្រវត្តិ។ លោកអ្នកនឹងរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ទៅ 50% នៅតាមសណ្ឋាគារលំដាប់ពិភពលោកចំនួន 1,000 ទីតាំង និងភោជនីយដ្ឋានប្រណីតចំនួន 1,400 ទីតាំង នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
Accor Plus គឺជាកម្មវិធីផ្តល់ជូនអត្ថប្រយោជន៍ពិសេសលើការធ្វើដំណើរ ការទទួលទានអាហារ និងការស្នាក់នៅដ៏ទូលំទូលាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ជាសមាជិកនៃកម្មវិធីនេះ លោកអ្នកនឹងទទួលបានការផ្តល់ជូនដូចជា៖
- ការបញ្ចុះតម្លៃរហូតដល់ 50% លើការទទួលទានអាហារនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានដ៏ប្រណីត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឧ. សណ្ឋាគារ Sofitel ក្នុងខេត្តសៀមរាប និងសណ្ឋាគារ Swissotel ក្នុងប្រទេសសិង្ហបុរី។
- ការបញ្ចុះតម្លៃ 15% លើភេសជ្ជៈនៅតំបន់អាស៊ី។
- ការបញ្ចុះតម្លៃ 10% លើថ្លៃបន្ទប់។
- អត្ថប្រយោជន៍ពិសេសជាច្រើនទៀត រហូតដល់ 50%។
- លំដាប់នៃសមាជិកភាព៖ ALL Elite Silver, Accor Plus Traveler
ខ និងលក្ខខណ្ឌ៖
សូមធ្វើការចុះឈ្មោះ និងដាក់ដំណើរការ
Traveler Membership របស់លោកអ្នក ដើម្បីទទួលបានប័ណ្ណសមាជិក Accor
Plus។
សមាជិកភាពនេះ មានសុពលភាពរយៈពេល 12ខែ
ចាប់ពីថ្ងៃដាក់ដំណើរការ។
លេខទំនាក់ទំនង: +61
299271640 | www.accorplus.com
អត្ថប្រយោជន៍ពិសេស
ដៃគូក្នុងស្រុក និងតំបន់
បង្កើនភាពស៊ីវិល័យរបស់លោកអ្នកជាមួយប័ណ្ណ PPCBank Prestige Plus ដែលជាមធ្យោបាយដ៏ល្អមួយ ក្នុងការទទួលបានការផ្តល់ជូនពិសេស លើការទទួលទានអាហារ សេវាថែទាំសុខភាព ដំណើរកម្សាន្ត និងការស្នាក់នៅផ្សេងៗ។
រីករាយជាមួយការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
- ការទទួលទានអាហារ សេវាថែទាំសុខភាព ដំណើរកម្សាន្ត និងការស្នាក់នៅ
- ការផ្តល់ជូនពិសេសដែលកំពុងដំណើរការ៖ អត្ថប្រយោជន៍ជាច្រើនពីធនាគារ PPCBank និងក្រុមហ៊ុន Visa ទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។
ខ និងលក្ខខណ្ឌ៖
បង្ហាញ ឬទូទាត់ជាមួយប័ណ្ណ PPCBank
Prestige Plus Visa របស់លោកអ្នក
ដើម្បីទទួលបានការផ្តល់ជូនពិសេស។
ការផ្តល់ជូនអាចមានការប្រែប្រួល។
ចូលទៅគេហទំព័រ
ឬ PPCBank mobile app
ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីការផ្តល់ជូនពិសេស។
ការស្វាគមន៍
កន្លែងសម្រាកក្នុងអាកាសយានដ្ឋាន
រីករាយជាមួយការប្រើប្រាស់បន្ទប់រង់ចាំ VIP នៅអាកាសយានដ្ឋានទូទាំងពិភពលោក។ កន្លែងសម្រាកក្នុងអាកាសយានដ្ឋាននេះ នឹងផ្តល់ភាពងាយស្រួល និងអារម្មណ៍ស្រស់ស្រាយដល់លោកអ្នក និងក្រុមគ្រួសារ ក្នុងអំឡុងពេលរង់ចាំជើងហោះហើរ។
ព័ត៌មានផ្សេងទៀត៖
- អាចចូលសម្រាកនៅបន្ទប់រង់ចាំក្នុងអាកាសយានដ្ឋាន រហូតដល់8ដងក្នុងមួយឆ្នាំ ។
- ម្ចាស់ប័ណ្ណ ក៏អាចនាំសមាជិកគ្រួសារ ឬភ្ញៀវ ចូលសម្រាកនៅក្នុងបន្ទប់រង់ចាំនេះបានផងដែរ។
ខ និងលក្ខខណ្ឌ៖
បង្ហាញប័ណ្ណ PPCBank Prestige Plus
របស់លោកអ្នក ដើម្បីចូលកន្លែងសម្រាក
ក្នុងអាកាសយានដ្ឋាន។
ការចូលប្រើប្រាស់កន្លែងសម្រាកក្នុងអាកាសយានដ្ឋានដោយឥតគិតថ្លៃ
ចំនួន8ដង
ក្នុងមួយឆ្នាំ។
មានការបញ្ចុះតម្លៃផងដែរ
សម្រាប់ការចូលប្រើប្រាស់កន្លែងសម្រាករង់ចាំ។
ចូលទៅកាន់
www.prioritypass.com/ppcbank ដើម្បីស្វែងរកទីតាំង។
ការធានារ៉ាប់រង
ធានារ៉ាប់រងលើការធ្វើដំណើរ
មិនថាលោកអ្នកត្រូវការធ្វើដំណើរកម្សាន្ត ឬធ្វើដំណើរលក្ខណៈអាជីវកម្មនោះទេជាមួយប័ណ្ណ PPCBank Prestige Plus លោកអ្នកអាចធ្វើដំណើរដោយគ្មានក្តីបារម្ភ និងប្រកបដោយទំនុកចិត្តខ្ពស់បំផុតពីដៃគូធានារ៉ាប់រងរបស់យើង គឺក្រុមហ៊ុន Forte Insurance ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា។
ផ្តល់ការធានាទៅលើ៖
- ព្យាបាលផ្នែកវេជ្ជសាស្រ្ត
- ជម្លៀសបន្ទាន់
- គ្រោះថ្នាក់ដល់ជីវិត និងពិការភាពអចិន្រ្តៃយ៍
- ការបាត់វ៉ាលិស និងការពន្យារជើងហោះហើរ
ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ
សូមទាក់ទងភ្នាក់ងារធានារ៉ាប់រង៖
លេខទូរស័ព្ទទំនាក់ទំនងបន្ទាន់៖
(+855) 089 666 797
អ៊ីម៉ែល៖
travelinsurance@forteinsurance.com
ការប្រឹក្សាយោបល់
សេវាកម្ម VISA CONCIERGE
សេវាកម្ម Visa Concierge គឺជាជំនួយការឌីជីថលផ្ទាល់ខ្លួន 24/7 និងជាមគ្គុទេសក៍ទេសចរណ៍ ដែលអាចផ្តល់ឲ្យអ្នកនូវបទពិសោធន៍ដ៏វិសេសវិសាល ជារៀងរាល់ថ្ងៃ តាមរយៈសេវាកម្ម បរិក្ខារ និងអត្ថប្រយោជន៍ពិសេសៗជាច្រើន។
ឥឡូវនេះ លោកអ្នកអាចរីករាយជាមួយការផ្តល់ជូនដូចជា៖
- កក់ភោជនីយដ្ឋាន និងកន្លែងស្នាក់នៅបានយ៉ាងងាយស្រួល
- ណែនាំគោលដៅទេសចរណ៍ទាក់ទាញល្បីៗ
- ផ្តល់បទពិសោធន៍ជាមួយបរិយាកាសខាងក្រៅ និងព្រឹត្តិការណ៍តាមប្រព័ន្ធអនឡាញ
- ជំនួយលើសេវាថែទាំសុខភាព អាជីវកម្ម ដំណើរកម្សាន្ត និងផ្សេងៗជាច្រើនទៀត
សេវា Visa Concierge
- 1800 209 684 (ឥតគិតថ្លៃ)
- CambodiaPlatinum@concierge-asia.visa.com
ស្នើសុំឥឡូវនេះ
លោកអ្នកអាចទំនាក់ទំនងបានតាមរយៈអ៊ីម៉ែល ឬតាមរយៈលេខទូរស័ព្ទនៅខាងក្រោម៖
096 3 909 909 / 023 909
909
លក្ខខណ្ឌផ្សេងៗ
- រាល់ការទូទាត់ទាំងអស់ ត្រូវតែធ្វើឡើងជាមួយប័ណ្ណ PPCBank Prestige Plus របស់លោកអ្នក។
- PPCBank និងភ្នាក់ងាររបស់ខ្លួន មិនមានទំនួលខុសត្រូវ ឬពាក់ព័ន្ធចំពោះកំហុសឆ្គង ឬការផ្តល់ជូននូវសេវា និងទំនិញរបស់ពាណិជ្ជករ ដែលខុសពីអ្វីបានចែងនៅក្នុងប្រ៉ូម៉ូសិននេះឡើយ។
- ករណីមានវិវាទកើតឡើង ចំពោះគុណភាព ឬកម្រិតសេវាណាមួយ លោកអ្នកត្រូវដោះស្រាយដោយផ្ទាល់ជាមួយពាណិជ្ជករទាំងនោះ។
- ពាណិជ្ជករអាចមានលក្ខខណ្ឌផ្សេងៗលើការដោះដូរទំនិញ និងសេវាទាំងនោះ។
- នៅពេលសេវាណាមួយត្រូវបានកក់ទុក ឬបញ្ជាទិញ ពាណិជ្ជករអាចសុំការអនុញ្ញាត និងធ្វើការកាត់ទឹកប្រាក់ទុកមុន ពីប័ណ្ណ PPCBank Prestige Plus Visa របស់លោកអ្នកសម្រាប់ថ្លៃសេវាទាំងនោះ។
- ពាណិជ្ជករមួយចំនួនអាចតម្រូវឲ្យមានការកក់ប្រាក់ ឬបង់ប្រាក់ជាមុន ចំពោះថ្លៃទំនិញ និងសេវា ព្រមជាមួយគោលការណ៍នៃការលុបចោលរបស់ពួកគេ។
- PPCBank និងភ្នាក់ងាររបស់ខ្លួន មិនមានទំនួលខុសត្រូវ ចំពោះការបាត់ ឬខូចខាតផ្សេងៗដែលកើតមានពីការដោះដូរ ឬការប្រើប្រាស់ទំនិញ និងសេវាណាមួយឡើយ។
- ព័ត៌មានទាំងអស់ពិតជាត្រឹមត្រូវ គិតត្រឹមថ្ងៃបោះពុម្ពផ្សាយ។ PPCBank រក្សាសិទ្ធិ ផ្តាច់មុខរបស់ខ្លួនក្នុងការកែប្រែ ឬលុបចោលនូវការផ្តល់ជូន ឬលក្ខខណ្ឌផ្សេងៗ ដោយពុំចាំបាច់ជម្រាបជូនជាមុន និងដោយមិនចំពោះបុគ្គលណាម្នាក់ឡើយ ហើយសមាជិកនៃប័ណ្ណនេះ ត្រូវស្ថិតនៅក្រោម និងអនុវត្តតាមការកែប្រែទាំងនោះ។
គម្រោងនិងការរៀបចំ
គ្រប់គ្រងដំណើរផ្សងព្រេងពីបាតដៃរបស់អ្នក។
- កន្លែងស្នាក់នៅ
- សម្រាកកាយជាមួយការស្ប៉ា
- ទីលានវាយកួនហ្គោល
មគ្គុទ្ទេសក៍ទីក្រុង
រុករកភាពអស្ចារ្យនៅក្នុងទីក្រុងរបស់អ្នក។
- ជាមួយអ្នកជំនាញមគ្គុទ្ទេសក៍នៃទីក្រុង
- ការណែនាំសម្រាប់តំបន់ដែលមានការទាក់ទាញពីទេសចរណ៍
- សម្រាប់អ្នកធ្វើដំណើរទោល គូស្វាមីភរិយា និងគ្រួសារ
ជំនួយសង្គ្រោះបន្ទាន់
សេវាវេជ្ជសាស្រ្ត និងបណ្តាញជំនួយនៅទូទាំងពិភពលោក។
- ជំនួយគ្រោះថ្នាក់
- ការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត
- បណ្តាញជំនួយ
ការចូលប្រើប្រាស់ដោយសកល
បទពិសោធន៍ដ៏អស្ចារ្យជាង500 ទីក្រុង។
- ព្រឹត្តិការណ៍និម្មិត
- ព្រឹត្តិការណ៍និម្មិត និងបទពិសោធន៍នៅបរិយាកាសខាងក្រៅ
- ព្រឹត្តិការណ៍វប្បធម៌ និងកីឡា