Prestige Plus Diners Club International
LIVE WELL, LIVE LARGE
យើងខ្ញុំមានកិត្តិយសសូមស្វាគមន៍លោកអ្នកចូលជាសមាជិក PPCBank Prestige Plus Diners Club – ក្លឹបដែលសម្គាល់នូវភាពជោគជ័យ និងឧត្តមភាពរបស់លោកអ្នក។ សូមប្រើប្រាស់ប័ណ្ណរបស់លោកអ្នកដើម្បីទទួលបានបទពិសោធន៍ថ្មីៗ។
Prestige Plus រៀបចំឡើងដោយ PPCBank និង Diners Club International ជាដៃគូសហការក្នុងការបង្កើតក្លឹបដ៏វិសេសនេះ ដែលពុំធ្លាប់មាននៅប្រទេសកម្ពុជានាពេលកន្លងមក ។
សេវាល្អឥតខ្ចោះ និងអត្ថប្រយោជន៍ពិសេសលក្ខណៈផ្តាច់មុខ មានតម្លៃប្រចាំឆ្នាំជាង 5,000ដុល្លារ – Prestige Plus ជាក្លឹប ដែលលោកអ្នកប្រាថ្នាចង់បាន។ យើងខ្ញុំក៏បានជ្រើសរើសដៃគូពាណិជ្ជករល្បីៗ ដែលមានបទពិសោធន៍ក្នុងការផ្តល់សេវាជាទីពេញចិត្តដល់បុគ្គល សំខាន់ៗនៅក្នុងសង្គមផងដែរ។ លោកអ្នកនឹងមានទំនុកចិត្តក្នុងការទទួលបានបទពិសោធន៍ល្អៗ និងសេវាដែលមានកម្រិតខ្ពស់បំផុត។
អត្ថប្រយោជន៍ពិសេសៗ ត្រូវបានផ្តល់ជូនដោយផ្តាច់មុខ និងដំបូងគេបំផុតនៅប្រទេសកម្ពុជា បង្កើតឡើងសម្រាប់តែសមាជិក Prestige Plusប៉ុណ្ណោះ។ ចាប់ផ្តើមប្រើប្រាស់ និងទទួលយកអត្ថប្រយោជន៍របស់ Prestige Plus – Live Well, Live Large Today
អត្ថប្រយោជន៍ពិសេសរបស់ PRESTIGE
ACCOR PLUS
Accor Plus ផ្តល់ជូនលោកអ្នកនូវអត្ថប្រយោជន៍ពិសេសលើការធ្វើដំណើរ ការទទួលទានអាហារ និងការស្នាក់នៅដ៏ទូលំទូលាយនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។ ជាមួយសមាជិកភាព Accor Plus លោកអ្នកនឹងទទួលបានការផ្តល់ជូនពិសេស ដែលមានសម្រាប់តែសមាជិក Accor Plus នៅតាមបណ្តាសណ្ឋាគារជាដៃគូជាង 1,000 និងភោជនីយដ្ឋានជាង 1,400 របស់ Accor នៅទូទាំង 20ប្រទេស។
សមាជិកភាព Accor Plus Traveller របស់លោកអ្នក នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% លើអាហារ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក 15% លើភេសជ្ជៈនៅតំបន់អាស៊ី 10% លើថ្លៃបន្ទប់ និងអត្ថប្រយោជន៍ពិសេសជាច្រើនទៀតរហូតដល់ 50% ដែលផ្តល់ជូនចំពោះសមាជិកតែ ប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ លោកអ្នកទទួលបានសមាជិកភាពនៅក្នុងក្រុម Elite Silver in ALL – Accor Live Limitless (ក្រុមពណ៌ប្រាក់ – គ្មានកំណត់) កម្មវិធីសន្សំពិន្ទុ (Loyalty Program) ដែលមានតម្លៃ 10យប់ចំពោះការស្នាក់នៅ ឬ 900ដុលា្លរ សម្រាប់ធ្វើការទូទាត់នៅតាមទីតាំងរបស់ Accor។ ស្ថិតក្នុងក្រុម ALL Elite Silver លោកអ្នកក៏ទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា អាទិភាពទទួលបានសេវាលក្ខណៈឯកជន ភេសជ្ជៈស្វាគមន៍ ការចាកចេញយឺតពេល (late check-out) ដែលមាននៅតាមបណ្តាទីតាំងលើសពី 3,900 របស់ Accor នៅទូទាំងពិភពលោក (1)។ សណ្ឋាគារលំដាប់អន្តរជាតិល្បីៗនៅក្នុង Accor មានដូចជា Sofitel, Banyan Tree, Pullman, Swissôtel និង Novotel ។ល។
អត្ថប្រយោជន៍អាចមានការខុសគ្នា យោងតាមប្រភេទអាជីវកម្ម និងប្រទេសនីមួយៗព័ត៌មានបន្ថែមសូមទាក់ទង PPCBank Premium Card Hotline +855 23 909 999
Wallich Street, #17-01A Guoco Tower Singapore 078881
លេខទំនាក់ទំនង +61 2 9927 1640 | www.accorplus.com
អត្ថប្រយោជន៍ពិសេសរបស់ PRESTIGE
THE ROYAL SANDS KOH RONG
The Royal Sands Koh Rong ជារីសតលំដាប់ផ្កាយ 5 មានវីឡាទាំងអស់ចំនួន 67 ស្ថិតនៅលើកោះធំជាងគេលំដាប់ទី2 របស់ប្រទេសកម្ពុជា – ទីធ្លាធំទូលាយ ឆ្នេរខ្សាច់ពណ៌ស និងទឹកថ្លាពណ៌ខៀវស្រង៉ាត់។ រីសតនេះមានសេវាដ៏សម្បូរបែប ការរចនាទាន់សម័យ សម្ភារៈមានគុណភាពខ្ពស់ ខ្យល់បរិសុទ្ធ ព្រមទាំងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៃឈូងសមុទ្រប្រទេសថៃ និងថ្ងៃរៀបលិច។ វីឡាទាំងអស់មាន “Sala“ នៅខាងក្រៅ រីឯ វីឡាមួយចំនួនទៀតមានអាងទឹកផ្ទាល់ខ្លួន និងបែរមុខទៅរកសមុទ្រ។ រីសតនេះពិតជាទីកន្លែងដ៏ល្អបំផុតសម្រាប់ដំណើរកម្សាន្តរបស់លោកអ្នក។
សមាជិក PPCBank Prestige Plus Diners Club នឹងទទួលបានការស្នាក់នៅចំនួន 2យប់ សម្រាប់មនុស្សពីរនាក់ ដោយឥតគិតថ្លៃ។ អត្ថប្រយោជន៍ពិសេសនេះរួមមានការផ្តល់ជូនដូចជា៖
- ភេសជ្ជៈស្វាគមន៍នៅពេលមកដល់រីសត
- ការស្នាក់នៅក្នុងវីឡា Beach Front Pool
- អាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច សម្រាប់មនុស្ស 2នាក់
- បន្ថែមជូនភេសជ្ជៈក្នុងវីឡាជារៀងរាល់ថ្ងៃ
- បន្ថែមជូនផ្លែឈើក្នុងវីឡាជារៀងរាល់ថ្ងៃ
- ម៉ាស្សាក្បាល និងស្មា រយៈពេល 30នាទីសម្រាប់មនុស្ស 2នាក់
- Free access to non-motorized watersports at the resort such as kayak on beach, paddle board, skorkeling gear
- ប្រើឧបករណ៍លេងទឹក (គ្មានម៉ាស៊ីន) ដូចជា កាយ៉ាក ក្តារជិះលើទឹក ឧបករណ៍ជ្រមុជទឹក(ឥតគិតថ្លៃ)
- សេវា WiFi
- ចុះតម្លៃ10% លើការប្រើឧបករណ៍លេងទឹក ឬសកម្មភាពផ្សេងៗ
- ទូកល្បឿនលឿន (អូប័រ) ជូនភ្ញៀវទៅ និងមក ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់រីសត (តាមពេលវេលាដែលបានកំណត់)
www.theroyalsandskohrong.com
អាគារលេខ 60 (បន្ទប់203) ជាន់ទី2 មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ភ្នំពេញ កម្ពុជា
កក់ទុកតាមរយៈលេខ +855 78 888 935 ឬ +855 89 363 699
អ៊ីម៉ែល៖ reservations@theroyalsandskohrong.com
អត្ថប្រយោជន៍ពិសេសរបស់ PRESTIGE
AMBER KAMPOT
លាតសន្ធឹងតាមបណ្តោយនៃដងទន្លេកំពត និងស្ថិតនៅកណ្តាលទីក្រុង – Amber Kampot បម្រើជូននូវសេវាជាទីពេញចិត្តរួមមាន អាហារដ៏មានឱជារស កន្លែងស៉្បាធំទូលាយ និងអាងហែលទឹកផ្ទាល់ខ្លួន នៅតាមវីឡាទាំង 25។ Amber Kampot ជាទីកន្លែងដ៏ល្អ ប្រណិត ដោយបានសាងសង់ឡើងតាមរចនាបទខ្មែរបុរាណ និងសម័យ ដែលលោកអ្នកនឹងទទួលបានការស្នាក់នៅដែលប្រកប ដោយផាសុកភាព ស្របតាមអ្វីលោកអ្នកប្រាថ្នាចង់បាន។សូមរីករាយជាមួយនឹងភាពស្ងប់ស្ងាត់ និងទេសភាពដ៏ស្រស់ត្រកាលនា ភូមិភាគខាងត្បូង។
សមាជិក PPCBank Prestige Plus Diners Club នឹងទទួលបានការស្នាក់នៅចំនួន 2យប់ សម្រាប់មនុស្សពីរនាក់ ដោយឥតគិតថ្លៃ។ អត្ថប្រយោជន៍ពិសេសនេះរួមមានការផ្តល់ជូនដូចជា៖
- ភេសជ្ជៈស្វាគមន៍នៅពេលមកដល់រីសត
- ការស្នាក់នៅក្នុងវីឡា 1 Bedroom Private Pool
- អាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច សម្រាប់មនុស្ស 2នាក់
- បន្ថែមជូនភេសជ្ជៈក្នុងវីឡាជារៀងរាល់ថ្ងៃ
- សេវា WiFi
- សម្ភារៈប្រើប្រាស់លក្ខណៈ វីអាយភី (VIP)
- ម៉ាស្សាប្រេងរយៈពេល 1ម៉ោងសម្រាប់មនុស្ស 2នាក់
- កាដូអនុស្សាវរីយ៍ពី Amber Kampot នៅពេលចាកចេញ
- ប្រើឧបករណ៍លេងទឹក ដូចជា កាយ៉ាក់ ក្តារជិះលើទឹក កង់ (អាស្រ័យលើភាពជាក់ស្តែង)
- អាចចូលស្នាក់នៅ (check-in) មុនម៉ោង និងចាកចេញ (check-out) យឺតម៉ោង (អាស្រ័យលើភាពជាក់ស្តែង)។
www.amber-kampot.com
ភូមិតាអង្គ (070805) សង្កាត់ត្រើយកោះ ក្រុងកំពត កម្ពុជា
កក់ទុកតាមរយៈលេខ +855 78 775 542 ឬ +855 66 775 542
អ៊ីម៉ែល៖ rsvn@amber-kampot.com
ភាពស៊ីវិល័យរបស់ PRESTIGE
អត្ថប្រយោជន៍ពិសេសពី Diners Club
រីករាយជាមួយការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនពី Diners Club ។ សមាជិក Diners Club International ទទួលបានផ្តល់ជូនពិសេសលើការបរិភោគអាហារ ការទិញទំនិញ និងដំណើរកម្សាន្តផ្សេងៗ ដែលមាននៅបណ្តាប្រទេសជាង70 ដែលធ្វើឲ្យដំណើរកម្សាន្តរបស់លោកអ្នកកាន់តែអស្ចារ្យ។ ទាញយកកម្មវិធីទូរស័ព្ទដៃរបស់ Diners (Diners Club Travel Tool) ពី ឬ ដើម្បីទទួលបានព័ត៌មានសំខាន់ៗដូចខាងក្រោម៖
កន្លែងសម្រាកក្នុងអាកាសយានដ្ឋាន និងការផ្តល់ជូនពិសេស
ស្វែងរកន្លែងសម្រាកក្នុងអាកាសយានដ្ឋានជាង 1,000 កន្លែង និងការផ្តល់ជូនពិសេសនៅតាមតំបន់
របៀបគណនា និងការប្តូររូបិយប័ណ្ណ
កំឡុងពេលធ្វើដំណើរ ក៏អាចធ្វើការគណនានូវការប្តូររូបិយប័ណ្ណច្រើនជាង140ប្រភេទ
ទីតាំង ATM
ស្វែងរកទីតាំងATM ដែលនៅជិតបំផុតដើម្បីដកសាច់ប្រាក់
កាន់តែងាយស្រួលជាមួយមុខងារជាច្រើនទៀតដូចជា ការណែនាំអំពីការធ្វើដំណើរ និងសេវាផ្តល់ព័ត៌មានរបស់ Diners Club ជាច្រើនភាសា ដែលអាចជួយសម្រួលដល់ដំណើរកម្សាន្តរបស់លោកអ្នក។
ចូលទៅ www.dinersclub.com ឬ ទាញយកកម្មវិធី Diners Club Travel Tool Google Play ឬ App Store
ភាពស៊ីវិល័យរបស់ PRESTIGE
អត្ថប្រយោជន៍ពិសេសពី PPCBank
កាន់តែអស្ចារ្យក្នុងការទទួលបានអត្ថប្រយោជន៍ពិសេសរបស់ PPCBank Prestige Plus Diners Club មាននៅតាមទីកន្លែងដែលពេញនិយមក្នុងប្រទេស។ លោកអ្នកនឹងទទួលបានការផ្តល់ជូនពិសេសលើការទិញទំនិញ ការបរិភោគអាហារ និងអត្ថប្រយោជន៍ជាច្រើនទៀត នៅក្នុងរាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត។
ទាញយកកម្មវិធីទូរស័ព្ទដៃរបស់ PPCBank (PPCBank Mobile App) ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការផ្តល់ជូនពិសេស។
ការស្វាគមន៍របស់ PRESTIGE
កន្លែងសម្រាកក្នុងអាកាសយានដ្ឋាន
សមាជិក PPCBank Prestige Plus Diners Club អាចចូលសម្រាកនៅកន្លែងសម្រាកក្នុងអាកាសយានដ្ឋានជាង1,000 នៅទូទាំងពិភពលោក។ ចូលទៅគេហទំព័រ ឬ កម្មវិធីទូរស័ព្ទដៃរបស់ Diners (Diners Club Travel Tool) ដើម្បីទទួលបានព័ត៌មានអំពីទីតាំងថ្មីៗ។
សមាជិក PPCBank Prestige Plus Diners Club អាចចូលសម្រាកដោយឥតកំណត់។ ទទួលបានអារម្មណ៍ស្រស់ស្រាយនៅកន្លែងសម្រាកក្នុងអាកាសយានដ្ឋានណាមួយ កំឡុងពេលរង់ចាំជើងហោះហើរ របស់លោកអ្នក។
ចូលទៅ www.dinersclub.com ឬ ទាញយកកម្មវិធី Diners Club Travel Tool Google Play ឬ App Store
ការស្វាគមន៍របស់ PRESTIGE
សេវា WiFi ទូទាំងពិភពលោក
ប័ណ្ណ Diners Club អាចជួយឲ្យលោកអ្នករក្សាបាននូវទំនាក់ទំនងនៅគ្រប់ទីកន្លែងដែលលោកអ្នកស្ថិតនៅ។ សមាជិក PPCBank Prestige Plus Diners Club អាចភ្ជាប់ WiFi នៅច្រើនជាង 65លានទីតាំង ដែលមាននៅលើសពី120ប្រទេស។ តាមរយៈសេវា WiFi ដែលប្រកបដោយសុវត្ថិភាព លោកអ្នកអាចរក្សានូវទំនាក់ទំនងជាមួយមិត្តភក្តិ ស្វែងរកទីតាំង និងភោជនីយដ្ឋាន គ្រប់ទីកន្លែងដែលលោកអ្នកធ្វើដំណើរ។
រីករាយជាមួយសេវា WiFi ទូទាំងពិភពលោក ដោយឥតគិតថ្លៃ និងគ្មានដែនកំណត់ (no data limits and roaming fees)។ លោកអ្នកអាចភ្ជាប់ WiFi ដោយស័្វយប្រវត្តិ តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ Diners (Diners Club Travel Tool) ឬ ទូរស័ព្ទមកកាន់ PPCBank Premium Card Hotline +855 23 909 999 សម្រាប់ព័ត៌មានបន្ថែម។
ចូលទៅ www.dinersclub.com ឬ ទាញយកកម្មវិធី Diners Club Travel Tool Google Play ឬ App Store
GENERAL TERMS AND CONDITIONS
- ការទូទាត់សំណងអាស្រ័យលើការប្រើប្រាស់ប័ណ្ណ PPCBank Prestige Plus Diners Club របស់លោកអ្នក
- PPCBank, Diners Club និងភ្នាក់ងារបស់ខ្លួន មិនមានទំនួលខុសត្រូវ ឬ ពាក់ព័ន្ធចំពោះកំហុសឆ្គងឬ ការផ្តល់ជូននូវសេវា និងទំនិញរបស់ពាណិជ្ជករ ដែលខុសពីអ្វីបានចែងនៅក្នុងការប្រូម៉ូសិននេះឡើយ។
- ករណីមានវិវាទកើតឡើង (dispute) ចំពោះគុណភាព ឬកម្រិតសេវាណាមួយ លោកអ្នកត្រូវដោះស្រាយដោយផ្ទាល់ជាមួយពាណិជ្ជករទាំងនោះ
- ពាណិជ្ជករអាចមានលក្ខខណ្ឌផ្សេងៗលើការដោះដូរទំនិញ និងសេវាទាំងនោះ
- នៅពេលសេវាណាមួយត្រូវបានកក់ទុក ឬបញ្ជារទិញ ពាណិជ្ជករអាចសុំការអនុញ្ញាត និងធ្វើការកាត់ទឹកប្រាក់ទុកមុន ពីប័ណ្ណ PPCBank Prestige Plus Diners Club របស់លោកអ្នកសម្រាប់ថ្លៃសេវាទាំងនោះ
- ពាណិជ្ជករមួយចំនួនអាចតម្រូវឲ្យមានការកក់ប្រាក់ ឬបង់ប្រាក់ជាមុន ចំពោះថ្លៃទំនិញ និងសេវា ព្រមជាមួយគោលការណ៍នៃការលុបចោលរបស់ពូកគេ
- PPCBank, Diners Club និងភ្នាក់ងារបស់ខ្លួន មិនមានទំនួលខុសត្រូវ ចំពោះការបាត់ ឬខូចខាតផ្សេងៗដែលកើតមានពីការដោះដូរ ឬការប្រើប្រាស់ទំនិញ និងសេវាណាមួយឡើយ
- ព័ត៌មានទាំងអស់ពិតជាត្រឹមត្រូវ គិតត្រឹមថ្ងៃបោះពុម្ព។ PPCBank រក្សាសិទ្ធផ្តាច់មុខរបស់ខ្លួនក្នុងការកែប្រែ ឬលុបចោលនូវការផ្តល់ជូន ឬលក្ខខណ្ឌ
ផ្សេងៗដោយពុំចាំបាច់ជម្រាបជូនជាមុន និងដោយមិនចំពោះបុគ្គលណាម្នាក់ឡើយ ហើយសមាជិកនៃប័ណ្ណនេះទាំងអស់ត្រូវស្ថិតនៅក្រោម និងអនុវត្តតាមការកែប្រែទាំងនោះ។