
សូមជម្រាបសួរ!
ធនាគារ ភីភីស៊ីប៊ែង ចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជានៅក្នុងខែកញ្ញា ឆ្នាំ2008។ យើងប្រតិបត្តិការការងារតាមពិធីការ និងស្តង់ដាធនាគារកម្រិតខ្ពស់ និងទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពេញលេញនៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់ជនជាតិកូរ៉េខាងត្បូង។
ការិយាល័យកណ្តាលរបស់យើង មានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ នៅអគារលេខ 217 មហាវិថីព្រះនរោត្តម ដោយមានសាខាបន្ថែមចំនួន ២០ នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។
ដោយមើលឃើញពីសក្តានុពលរបស់ធនាគារ PPCBank និងឧស្សាហកម្មធនាគារនៅកម្ពុជា ក្រុមហ៊ុន Jeonbuk Bank Co., Ltd. (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JB Financial Group) ក្រុមហ៊ុន Apro Financial Co., Ltd. (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន J&K Capital Co., Ltd. ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Apro Service Group) និងក្រុមហ៊ុន JB Woori Capital Co., Ltd. (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JB Financial Group) បានក្លាយជាម្ចាស់ភាគហ៊ុនជាមួយនឹងធនាគារ ភីភីស៊ីប៊ែង។
នៅពេលដែលយើងបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងទៅមុខទៀត យើងក៏មិនភ្លេចនឹងអបអរសាទរចំពោះភាពជោគជ័យនាពេលកន្លងមកក្នុងការបំពេញបាននូវតម្រូវការជាច្រើនរបស់អតិថិជនក្នុងផ្នែកសេវាធនាគារ និងខិតខំស្វែងរកវិធីសាស្ត្រនានាដើម្បីលើកកម្ពស់គុណភាពសេវាកម្មរបស់យើង ដើម្បីគាំទ្រអតិថិជនរបស់យើងទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
នៅពេលអនាគត យើងមានគម្រោងកែលម្អសេវាកម្មរបស់យើងឲ្យកាន់តែប្រសើរឡើង ដោយធ្វើឲ្យសេវាកម្មរបស់យើងកាន់តែមានភាពងាយស្រួលយល់។ ដើម្បីសម្រេចគោលដៅនេះបាន យើងនឹងអនុវត្តគំនិតផ្តួចផ្តើមជាច្រើន ដូចជា មជ្ឈមណ្ឌលបំរើសេវាអតិថិជនពេញ២៤ម៉ោងក្នុងមួយសប្តាហ៍ទាំងភាសាខ្មែរ និង ភាសាអង់គ្លេស រួមជាមួយហ្នឹងភ្នាក់ងារបំរើអិថិជន ជនជាតិចិន កូរ៉េ និងជប៉ុនជាដើម។ យើងក៏មានសេចក្តីសប្បាយរីករាយផងដែរ ក្នុងការដាក់បញ្ចូលឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបទាន់សម័យ ដើម្បីធ្វើឲ្យបទពិសោធន៍សេវាធនាគាររបស់អតិថិជន កាន់តែមានភាពងាយស្រួល និងលើកកម្ពស់សន្តិសុខសុវត្ថិភាពតាមរយៈសេវាកម្មជាច្រើនរបស់យើងដូចជា កម្មវិធីទូរសព្ទដៃ និង សេវាកម្មធនាគារអ៊ិធឺណេតសាជីវកម្មsmartBizរបស់យើងជាដើម។
មិនថាលោកអ្នកត្រូវការបើកគណនីធនាគារដំបូង ឬលោកអ្នកត្រូវការដាក់ពាក្យស្នើសុំឥណទានដំបូង ឬលោកអ្នកជាអ្នកជំនាញផ្នែកធនាគារនោះទេ យើងខ្ញុំឲ្យតម្លៃចំពោះអតិថិជនគ្រប់ៗរូប។ យើងអនុវត្តកិច្ចការនេះ ដោយធ្វើខ្លួនជាធនាគារដែលគិតគូរអំពីអតិថិជនជាធំ តាមរយៈការផ្តល់ជូនសេវាអតិថិជនដែលមានគុណភាពខ្ពស់ សេវាប្រកបដោយភាពច្នៃប្រឌិត និងតាមរយៈការធ្វើឲ្យសេវាធនាគារកាន់តែមានងាយស្រួលជាងមុន។
បច្ចុប្បន្ននេះ ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់សេវារបស់ធនាគារ ភីភីស៊ីប៊ែង យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្រើប្រាស់ និងទំនុកចិត្តរបស់លោកអ្នកចំពោះគុណតម្លៃនិងសេវាកម្មរបស់យើង។ ប្រសិនបើលោកអ្នកចង់ប្រើប្រាស់សេវាធនាគាររបស់ធនាគារ ភីភីស៊ីប៊ែង សូមអានគេហទំព័រនេះ ឬទូរសព្ទមកកាន់យើង ឬមកកាន់សាខាធនាគារណាមួយដើម្បីស្វែងយល់អំពីព័ត៌មានបន្ថែម។
ដើម្បីអាចបំពេញការងារអ្វីមួយបានល្អបំផុត យើងត្រូវការការវាយតម្លៃនិងការកែលម្អជាបន្តបន្ទាប់ ហើយនេះគឺអ្វីដែល ភីភីស៊ីប៊ែង គិតគូរអំពីរបៀបរបបការងាររបស់យើង។ យើងកំពុងបន្តធ្វើការឥតឈប់ឈរដើម្បីធ្វើយ៉ាងណាឲ្យ អតិថិជនបច្ចុប្បន្ន ឬអតិថិជនអនាគតរបស់ធនាគារ ភីភីស៊ីប៊ែង មានជំនឿទុកចិត្តកាន់តែច្រើនឡើង។ យើងខិតខំប្រឹងប្រែងធ្វើខ្លួនឲ្យក្លាយជាធនាគារមួយដែលលោកអ្នកតែងតែនិយាយប្រាប់តៗគ្នាដល់មិត្តភក្តិនិងក្រុមគ្រួសាររបស់លោកអ្នក និងប្រាប់ពួកគេឲ្យបានដឹងថាធនាគារ ភីភីស៊ីប៊ែង គឺពិតជាធ្វើឲ្យសេវាធនាគារមានងាយស្រួលយ៉ាងពិតប្រាកដមែន។
សូមអរគុណ,
ស៊ិន ចាង ម៊ូ (Shin Chang Moo), នាយកប្រតិបត្តិ ធនាគារ PPCBank