ដើម្បីអបអរសាទរគម្រប់ខួប ១៧ ឆ្នាំរបស់ខ្លួន ធនាគារ PPCBank បានបញ្ជាក់ជាថ្មីពីការបេ្តជ្ញាចិត្តរបស់ធនាគារចំពោះការគាំទ្រសហគមន៍កម្ពុជា តាមរយៈការបរិច្ចាគកង់ចំនួន ៥០ គ្រឿង និងសម្ភារសិក្សាមួយចំនួន ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តត្បូងឃ្មុំ។
PPCBank ប្រារព្ធខួបលើកទី ១៧ ជាមួយនឹងការលើកកម្ពស់សហគមន៍ និងគាំទ្រការអប់រំ ដើម្បីជំរុញវឌ្ឍនភាពនៅកម្ពុជា
ការផ្តល់អំណោយដែលបានធ្វើឡើងនៅក្នុងពិធីដ៏ពិសេសមួយកាលពីថ្ងៃទី២៨ ខែសីហា នៅសាលាបឋមសិក្សា ព្រែកជីក ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍សំខាន់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់ធនាគារ PPCBank ក្នុងការបង្កើតឱកាស សម្រាប់មនុស្សជំនាន់ក្រោយ និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននៅទូទាំងប្រទេស។
គួរបញ្ជាក់ថា ការបរិច្ចាគនេះ គឺជាគំនិតផ្តួចផ្តើមដ៏ប្រពៃមួយរបស់លោក Yim Yong Taick ប្រធានក្រុមប្រឹក្សាភិបាលធនាគារ PPCBank សម្រាប់ឆ្នាំ ២០២៥ ដោយកន្លងមកលោកធ្លាប់បានដឹកនាំកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) ដែលជាគុណតម្លៃស្នូលនៃអត្តសញ្ញាណរបស់ធនាគារជាយូរមកហើយ។
នៅក្រោមការដឹកនាំរបស់លោក ធនាគារ PPCBank បានចាប់ផ្តើមគំនិតផ្តួចផ្តើមប្រកបដោយប្រសិទ្ធភាព នៅក្នុងវិស័យអប់រំ ការថែទាំសុខភាព និងការអភិវឌ្ឍសហគមន៍។ ការផ្តល់អំណោយជាកង់នេះ គឺជាការឆ្លុះបញ្ចាំងពី ចក្ខុវិស័យរបស់លោក Yim ក្នុងការផ្តល់ត្រឡប់ទៅសហគមន៍វិញ សំដៅគាំទ្រដល់ដំណើររីកចម្រើនរបស់ធនាគារ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយធានាថា ការផ្លាស់ប្តូរប្រកបដោយអត្ថន័យនេះ នឹងទៅដល់ដៃអ្នក ដែលត្រូវការខ្លាំងបំផុត។
កម្មវិធីដែលបានប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សា ព្រែកជីកនេះ ទទួលបានការអញ្ជើញចូលរួមពីនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ PPCBank ជាច្រើនរូបទៀត។ វត្តមានរបស់ពួកគេ បានបង្ហាញពីការប្ដេជ្ញាចិត្តរួមក្នុងការដករបាំង ដែលរារាំងកុមារមិនឱ្យទទួលបានការអប់រំ ប្រកបដោយគុណភាព។
នៅតាមតំបន់ជនបទជាច្រើនក្នុងប្រទេសកម្ពុជា សិស្សានុសិស្សតែងប្រឈមនឹងបញ្ហានៃការធ្វើដំណើរ ដែលប៉ះពាល់ដល់ លទ្ធភាពទៅសាលារៀនឱ្យបានទៀងទាត់។ ការដើរទៅរៀនផ្លូវឆ្ងាយ និងធនធានគ្រួសារមានកម្រិត អាចបណ្តាលឱ្យមានការអវត្តមានជាញឹកញាប់ ឬបោះបង់ការសិក្សាតាំងពីថ្នាក់ដំបូង។ ដោយទទួលស្គាល់លើបញ្ហានេះ ទើបធនាគារ PPCBank បានជ្រើសរើសសម្រេចផ្តល់កង់ ជាដំណោះស្រាយដែលស្របទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជួយដល់សិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Lee Jinkyu នាយកប្រតិបត្តិរងធនាគារ PPCBank បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការគាំទ្រដល់ការអប់រំ តាមរយៈសកម្មភាពជាក់ស្តែង។
លោកបានលើកឡើងថា៖ «ការអបអរសាទរគម្រប់ខួប ១៧ ឆ្នាំនេះ មិនត្រឹមតែជាការអបអរសាទរដល់ដំណើរការ អាជីវកម្មរបស់យើងក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនង និងការទទួលខុសត្រូវដែលយើងប្រកាន់ខ្ជាប់នៅក្នុងសហគមន៍ផងដែរ។ ការអប់រំ គឺជាមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏ត្រចះត្រចង់ ហើយគ្មានកុមារណាម្នាក់ត្រូវបានបដិសេធមិនឱ្យចូលរៀន ដោយសារតែចម្ងាយ ឬកាលៈទេសៈណាមួយនោះទេ។ ដូច្នេះ តាមរយៈគំនិតផ្តួចផ្តើមនេះ យើងសង្ឃឹមថា នឹងជួយសម្រាលបន្ទុកដល់សិស្សានុសិស្ស និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាលើកទឹកចិត្តពួកគេឱ្យបន្តសម្រេចក្តីសុបិនរបស់ខ្លួន»។
លោកបានលើកឡើងបន្ថែម៖ «នៅធនាគារ PPCBank យើងជឿជាក់យ៉ាងមុតមាំថា តួនាទីរបស់យើងគឺមានលើសពីការផ្តល់សេវាហិរញ្ញវត្ថុទៅទៀត។ ពួកយើងនៅទីនេះដើម្បីក្លាយជាដៃគូដ៏គួរឱ្យទុកចិត្ត ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ យើងមើលឃើញថាកុមារគ្រប់រូប គឺជាអ្នកដឹកនាំ អ្នកច្នៃប្រឌិត ឬអ្នកផ្លាស់ប្តូរ នាពេលអនាគត ដូច្នេះវាក៏ជាកាតព្វកិច្ចរបស់យើងផងដែរ ក្នុងនាមជាសាជីវកម្មដែលមានទំនួលខុសត្រូវ ដើម្បីធានាថាពួកគេមានសម្ភារ និងការគាំទ្រចាំបាច់ ដើម្បីភាពរីកចម្រើនលូតលាស់ទៅមុខ»។
«តាមរយៈការវិនិយោគលើការអប់រំ និងភាពងាយស្រួលទទួលបានការអប់រំ យើងក៏កំពុងវិនិយោគលើភាពរឹងមាំយូរអង្វែងរបស់ប្រទេសជាតិ។ គំនិតផ្តួចផ្តើមនេះ គ្រាន់តែជាឧទាហរណ៍មួយនៃការបន្តសន្យារបស់យើង ក្នុងការឈរជាមួយប្រជាជនកម្ពុជា នៅពេលពួកគេកសាងជីវិតកាន់តែប្រសើរសម្រាប់ខ្លួនឯង និងមនុស្សជំនាន់ក្រោយ»។
ការបរិច្ចាគកង់ដល់សិស្សានុសិស្សដែលខ្វះខាត គឺជាកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌សំខាន់មួយ ក្នុងចំណោម កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌សំខាន់ៗជាច្រើនទៀតរបស់ធនាគារ PPCBank នៅក្នុងឆ្នាំនេះ ដែលស្របទៅតាម បេសកកម្មដ៏ទូលំទូលាយរបស់ខ្លួន ក្នុងការជួយកុមារក្រីក្រឱ្យយកឈ្នះលើបញ្ហាប្រឈមនានា ក្នុងការបន្តការសិក្សា របស់ពួកគេ។ ទន្ទឹមនឹងនេះ វាក៏ពង្រឹងជំនឿចិត្តរបស់ធនាគារផងដែរ ដែលថាវិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងសង្គមកាន់តែរឹងមាំ និងកាន់តែមានសមធម៌ជាងមុន។
លើសពីកិច្ចប្រតិបត្តិការធុរកិច្ចចម្បងរបស់ខ្លួន ធនាគារ PPCBank បានកសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំសម្រាប់ការចូលរួមជាមួយសហគមន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។
អស់រយៈពេលច្រើនឆ្នាំកន្លងមកនេះ ធនាគារបានដឹកនាំ និងគាំទ្រកម្មវិធី CSR ជាច្រើន រួមទាំងការសាងសង់ អគារសិក្សានៅតំបន់ជនបទ គំនិតផ្តួចផ្តើមផ្នែកបរិស្ថាន ដូចជាការដាំដើមឈើ និងការសម្អាតទីក្រុង ជំនួយសង្គ្រោះបន្ទាន់សម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ ការពិនិត្យសុខភាព និងការផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនដែលខ្វះខាត។ រាល់គំនិតផ្តួចផ្តើមទាំងនេះ សុទ្ធសឹងបង្ហាញពីគុណតម្លៃស្នូលដូចគ្នា ដែលជាហេតុជំរុញឱ្យមានការបរិច្ចាគកង់ ប្រកបដោយក្តីស្រលាញ់ ទំនួលខុសត្រូវ និងជំនឿចិត្តលើផលវិជ្ជមាន នៃការផ្លាស់ប្តូរ ដើម្បីផ្តល់ត្រឡប់ទៅកាន់សង្គមវិញ។
គិតត្រឹមឆ្នាំ ២០២៥ ធនាគារ PPCBank ឈរដោយមោទនភាពក្នុងចំណោមធនាគារកំពូលទាំង ២០ នៅកម្ពុជាផ្អែកលើទ្រព្យសកម្មសរុប និងទី១៦ លើប្រាក់កម្ចីសរុប។ វត្តមានដែលកំពុងរីកចម្រើនរបស់ខ្លួននៅក្នុងវិស័យហិរញ្ញវត្ថុ គឺស្របគ្នានឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកំណើនប្រកបដោយបរិយាប័ន្ន និងវឌ្ឍនភាពសង្គម។
បើសម្លឹងមើលទៅអនាគត ធនាគារនៅតែប្តេជ្ញាបង្កើតការផ្លាស់ប្តូរដ៏មានអត្ថន័យ ជាមួយសហគមន៍ដែលខ្លួនបម្រើ ព្រមទាំងការលើកកម្ពស់ដល់បុគ្គល លើកស្ទួយក្រុមគ្រួសារ បង្កើតអនាគតដ៏ភ្លឺស្វាង និងក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជា គ្រប់រូប។
ទាញយកកម្មវិធី All-New PPCBank Mobile App នៅលើ Apple App Store ឬ Google Play Store តាមរយៈ https://onelink.to/ppc.bank.









