ត្រៀមខ្លួនសម្រាប់ដំណើរកម្សាន្តបន្ទាប់របស់លោកអ្នក! ឥឡូវនេះ អតិថិជនអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 7% លើការកក់សណ្ឋាគារ ដោយគ្រាន់តែធ្វើការទូទាត់ជាមួយប័ណ្ណ PPCBank Visa។
រីករាយជាមួយការបញ្ចុះតម្លៃ រហូតដល់ 7% លើការកក់សណ្ឋាគារជាមួយ PPCBank Visa លើ Agoda!
I. អំពីប្រូម៉ូសិន
លោកអ្នកអាចកក់បានគ្រប់ទីកន្លែងជាមួយ Agoda និង PPCBank Visa មិនថាដំណើរកម្សាន្តឆ្ងាយពីទីក្រុង ទៅដើរលេងតាមមាត់សមុទ្រ ឡើងភ្នំស្រូបយកខ្យល់អាកាស ឬធ្វើដំណើរទៅក្រៅប្រទេសនោះទេ។ កក់បានដោយភាពងាយស្រួល និងសន្សំបានកាន់តែច្រើន ទន្ទឹមនឹងការស្នាក់នៅសុវត្ថិភាព និងតម្លៃសមរម្យ។ គ្រាន់តែចូលទៅកាន់គេហទំព័រ www.agoda.com/visakh ដោយប្រើប័ណ្ណ PPCBank Visa ដើម្បីធ្វើការទូទាត់សម្រាប់ការកក់ (សម្រាប់ការបង់ប្រាក់ជាមុនតែប៉ុណ្ណោះ)។
II. ខ និង លក្ខខណ្ឌ
ប្រម៉ូសិនអនុវត្តចំពោះប័ណ្ណវីសាដែលចេញដោយធនាគារ PPCBank.
ការផ្តល់ជូនពិសេសនេះមានសុពលភាពសម្រាប់ការកក់បន្ទប់ស្នាក់នៅតែប៉ុណ្ណោះ (មិនរាប់បញ្ចូលពន្ធ ថ្លៃសេវាកម្ម ការគិតថ្លៃបន្ថែម ការប្រើប្រាស់ផ្ទាល់ខ្លួន និងផ្សេងៗទៀត)។
ការផ្តល់ជូននេះមានសុពលភាពសម្រាប់ការកក់បន្ទប់ស្នាក់នៅតាមសណ្ឋាគារដែលបានចូលរួមក្នុងគោលដៅដែលបានកំណត់ (សម្រាប់តែការទូទាត់ប្រាក់ជាមុនប៉ុណ្ណោះ) និងការកក់ដែលបានធ្វើឡើងតាមរយៈគេហទំព័រ ៖ www.agoda.com/visakh
ការផ្តល់ជូននេះមានសុពលភាពសម្រាប់តែសណ្ឋាគារណាដែលមានបង្ហាញសញ្ញា “Promotion Eligible” នៅលើផ្ទាំងទំព័រស្វែងរក និងសម្រាប់ប្រភេទបន្ទប់ដូចជា៖ បង់ប្រាក់ជាមុន(Prepaid), បង់ប្រាក់ឥឡូវ (Pay Now) និងកក់ឥឡូវបង់ប្រាក់ពេលក្រោយ (Book Now, Pay Later) តែប៉ុណ្ណោះ។
សម្រាប់បន្ទប់ដែលមានសញ្ញាសម្គាល់ បង់ប្រាក់នៅសណ្ឋាគារ(Pay at the Hotel) មិនមានសិទ្ធិទទួលបានការផ្តល់ជូននេះទេ។ចំនួនទឹកប្រាក់បញ្ចុះតម្លៃនឹងបង្ហាញនៅលើទម្រង់បែបបទកក់បន្ទប់ស្នាក់នៅបន្ទាប់ពីលោកអ្នកបញ្ចូលលេខកាត Visa ដែលមានសុពលភាពរួចរាល់តែប៉ុណ្ណោះ។
ការផ្តល់ជូននេះមិនអាចផ្ទេរសិទ្ធិឱ្យអ្នកដ៏ទៃ មិនអាចបូកបន្ថែមបញ្ចូលគ្នា និងមិនអាចប្រើប្រាស់រួមជាមួយការបញ្ចុះតម្លៃផ្សេងៗ ប្រូម៉ូសិន រង្វាន់ កម្មវិធីសន្សំពិន្ទុ ទំនិញដែលបានបញ្ចុះតម្លៃរួច ឬទំនិញដែលមានតម្លៃកំណត់ថេរបានឡើយ (លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ)។
Agoda រក្សាសិទ្ធិក្នុងការដាក់ចេញនូវការផ្តល់ជូន (tactical offers) ក្នុងរយៈពេលកំណត់ណាមួយ ជាមួយនឹងកម្រិតបញ្ចុះតម្លៃខ្ពស់ជាងនេះ សម្រាប់បណ្តាប្រទេសដែលបានជ្រើសរើស។
PPCBank, Agoda និង/ឬ Visa រក្សាសិទ្ធិក្នុងការកែប្រែ ឬលុបចោលការផ្តល់ជូនណាមួយ ឬទាំងអស់នេះ នៅពេលណាក៏បាន ដោយមិនចាំបាច់ផ្តល់ដំណឹងជាមុនឡើយ។
ការផ្តល់ជូននេះគឺដាច់ដោយឡែកពីគ្នា និងមិនពាក់ព័ន្ធទៅនឹងការផ្តល់ជូន ឬការរៀបចំផ្សេងៗរវាង Visa និងម្ចាស់ប័ណ្ណ (ឧទាហរណ៍៖ សេវាកម្មទូទាត់ប្រាក់) ដែលស្ថិតនៅក្រោមការសម្រេចចិត្តផ្តាច់មុខរបស់ Visa ហើយ Visa ត្រូវទទួលខុសត្រូវ និងមានកាតព្វកិច្ចតែម្នាក់ឯងគត់។
ការផ្តល់ជូននេះគឺស្ថិតនៅក្រោមខចែង និងលក្ខខណ្ឌរបស់ Agoda។ ក្នុងករណីមានវិវាទ ការសម្រេចចិត្តរបស់ Visa និង/ឬ Agoda គឺជាការសម្រេចចិត្តចុងក្រោយ។
រាល់ខចែង និងលក្ខខណ្ឌរបស់ PPCBank ត្រូវបានអនុវត្ត។
III. កាលបរិច្ឆេទប្រម៉ូសិន
កាលបរិច្ឆេទនៃការកក់៖ រហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2029
កាលបរិច្ឆេទនៃការស្នាក់នៅ៖ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2029
