Skip to main content

PPCBank ឧបត្ថម្ភកម្មវិធីប្រគំតន្ត្រី K-Wave Peace Concert 2026

កាលបរិច្ឆេទ: March 16, 2026

ធនាគារ PPCBank មានកិត្តិយស ដែលបានចូលរួមជាដៃគូឧបត្ថម្ភកម្មវិធី K-Wave Peace Concert 2026 នាថ្ងៃទី14 ខែមីនា ឆ្នាំ2026 នៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ប្រគំតន្រ្តីនេះ ត្រូវបានរៀបចំឡើងដោយ K’ve Entertainment ដើម្បីលើកកម្ពស់សន្តិភាព សាមគ្គីភាព និងការផ្លាស់ប្តូរវប្បធម៌រវាងកូរ៉េ និងកម្ពុជា តាមរយៈសិល្បៈ។


គួរបញ្ជាក់ថា កន្លងមកធនាគារ PPCBank បានចូលរួមឧបត្ថម្ភកម្មវិធីប្រគំតន្រ្តីនានារបស់ K’ve Entertainment ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា បង្ហាញនូវទេពកោសល្យ រាំ ច្រៀង និងការប្រកួតប្រជែង ដើម្បីអភិវឌ្ឍជំនាញសិល្បៈរបស់ពួកគេ។

ជាមួយគ្នានេះ ធនាគារ PPCBank ក៏មានរៀបចំការបង្ហាញផលិតផល និងសេវាកម្មធនាគារដ៏ទំនើបរបស់ខ្លួន ដល់អ្នកចូលរួមទាំងអស់ រួមទាំងកម្មវិធីលេងហ្គេមកម្សាន្ត ដើម្បីទទួលបានកាដូអនុស្សាវរីយ៍ជាច្រើនផងដែរ៕