Skip to main content

ធនាគារ PPCBank ប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាធនាគារ ឲ្យកាន់តែខិតជិតអតិថិជនក្នុងខេត្តសៀមរាប


សៀមរាប៖​​ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២៖ ដោយស្របតាមយុទ្ធសាស្ត្រពង្រីកវិសាលភាពនៃការនាំយក សេវាធនាគារឲ្យកាន់តែខិតជិតអតិថិជន ធនាគារ PPCBank នៅថ្ងៃនេះ បានប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនូវអគារថ្មីដ៏ទំនើប នៅក្នុងតំបន់ទេសចរណ៍នៃខេត្តសៀមរាប។ ការផ្លាស់ប្តូរទីតាំងចាស់មក កាន់ទីតាំងថ្មីនេះ មានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ ២៧៥ ផ្លូវជាតិលេខ៦ ភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ អគារថ្មីនេះផងដែរត្រូវបានសាងសង់ឡើងតាមស្តង់ដារ អន្តរជាតិ ជាមួយនឹងទី​កន្លែងសម្រាប់បម្រើសេវាអតិថិជន និងចំណតយានយន្តធំទូលាយ ដែលបង្កភាព ងាយស្រួលជាងមុនដល់អតិថិជន។

ទីតាំងការិយាល័យថ្មីរបស់ធនាគារ PPCBank នឹងជួយលើកកម្ពស់បណ្តាញផ្តល់សេវាធនាគារដែលមាន ស្រាប់របស់ធនាគារ PPCBank នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាឆ្លើយតបតម្រូវការកើនឡើងរបស់ អតិថិជននៅខេត្តសៀមរាប។ ការផ្លាស់ប្តូរទីតាំងថ្មីនេះ គឺស្របជាមួយនឹងបេសកកម្មរបស់ធនាគារ PPCBank ក្នុងការផ្តល់ជូនអតិថិជននូវបទពិសោធន៍សេវាកម្មធនាគារ និងផលិតផលហិរញ្ញវត្ថុដ៏ល្អ និង មានភាពងាយស្រួល នៅក្នុងទីតាំងមួយប្រកបដោយផាសុកភាពខ្ពស់។

ថ្លែងនៅក្នុងពិធីសម្ពោធអគារថ្មី លោក Baek Jongil នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ “ដោយសារតែអតិថិជន របស់យើងមានការកើនឡើងជាលំដាប់នៅទូទាំងប្រទេសកម្ពុជា ហេតុដូច្នេះហើយយើងតែងតែរិះរក មធ្យោបាយថ្មីៗ ដើម្បីបម្រើសេវាជូនអតិថិជនឲ្យកាន់តែមានភាពល្អប្រសើរឡើង។ យើងជឿជាក់ថាការ ផ្លាស់ប្តូរទីតាំងសាខារបស់យើងនៅក្នុងខេត្តសៀមរាបនេះ នឹងធ្វើឲ្យអតិថិជនកាន់តែមានភាពងាយ ស្រួលមួយកម្រិតថែមទៀត ក្នុងការធ្វើប្រតិបត្តិការធនាគារជាមួយយើងប្រកបដោយគុណភាព និង សុវត្ថិភាព។”

អគារការិយាល័យថ្មីរបស់ធនាគារ PPCBank ក្នុងខេត្តសៀមរាប មានការរចនាផ្ទៃខាងក្នុងភ្លឺ និងទំនើប ជាមួយនឹងសាលសេវាកម្មធំទូលាយជាងមុន ព្រមទាំងត្រូវបានយកចិត្តទុកដាក់ខ្លាំងលើការរក្សាសន្តិសុខ និងសុវត្ថិភាព។ អតិថិជនរបស់ធនាគារ PPCBank មិនត្រឹមតែទទួលបានផលប្រយោជន៍ពីទីតាំងថ្មីនេះ ប៉ុណ្ណោះទេ បុគ្គលិកដែលទទួលការបណ្តុះ​បណ្តាលយ៉ាងល្អនៅសាខាខេត្តសៀមរាបនេះ ក៏ទទួលបាន បរិយាកាសការងារដែលមានផាសុកភាព និងការអភិវឌ្ឍចំណេះដឹង និងជំនាញ ដើម្បីបំពេញការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។

គួរបញ្ជាក់ថា ឌីជីថលភាវូបនីយកម្មបាននិងកំពុងជំរុញឲ្យធនាគារ PPCBank កាន់តែវិវឌ្ឍទៅមុខជានិច្ច ហើយការិយាល័យថ្មីនេះ គឺស្តែងឲ្យឃើញពីភាពរឹងមាំ​ និងការអភិវឌ្ឍឥតឈប់ឈររបស់ធនាគារ PPCBank។ ទីតាំងថ្មីនេះបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីធានាថារាល់សេវាកម្មទាំងអស់ របស់ធនាគារ PPCBank នឹងត្រូវបានធ្វើប្រតិបត្តិការដោយរលូន ងាយស្រួល និងឆាប់រហ័ស។

ធនាគារ PPCBank រំពឹងថា ទីតាំងថ្មីនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្មក្នុងស្រុក ក្នុង ខេត្តសៀមរាប ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម តាមរយៈការផ្តល់ដើមទុនប្រាក់កម្ចីទៅតាម ប្រភេទអាជីវកម្មរបស់អតិថិជន ការផ្តល់ហិរញ្ញប្បទានរយៈពេលវែង និងដំណោះស្រាយហិរញ្ញវត្ថុ ពាណិជ្ជកម្ម ប​ន្ថែមពីលើសេវាកម្មថ្មីៗក្នុងកម្មវិធី smartBiz ដែលទើបតែដាក់ឲ្យដំណើរការកាលពីដើមឆ្នាំ នេះ។

អតិថិជនរបស់ធនាគារ PPCBank ទាំងអស់ អាចរីករាយជាមួយសេវាកម្មធនាគារ​​​​យ៉ាងពេញលេញនៅ សាខាខេត្តសៀមរាប រួមមានសេវាទូទាត់តាម KHQR សេវាធនាគារតាមប្រព័ន្ធអ៊ីនធឹណិត និងសេវា ធនាគារចល័ត PPCBank ព្រមទាំងប្រតិបត្តិការសេវាធនាគារតាមរយៈម៉ាស៊ីន ATMជាច្រើនកន្លែង ផងដែរ។

ទីតាំងថ្មីរបស់ធនាគារ PPCBank សាខាខេត្តសៀមរាប បើកបម្រើសេវាជូនអតិថិជនជារៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល និងថ្ងៃសៅរ៍ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់។ ទំនាក់ទំនងមកកាន់ផ្នែកបម្រើសេវាអតិថិជនតាមរយៈលេខទូរស័ព្ទ ០៦៣ ៩៦៧ ៥០០។

អំពីធនាគារ PPCBank

ដោយបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាំងពីខែកញ្ញា ឆ្នាំ ២០០៨ ធនាគារ PPCBank គឺជាធនាគារ ពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលកំពុងបើកដំណើរការនៅ២៣សាខា ជាមួយនឹងទូ ATM ចំនួន ៧០ទីតាំងនៅជុំវិញទីក្រុងភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារគ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់។ គោលដៅចម្បង របស់ធនាគារ PPCBank គឺការផ្តល់ជូនអតិថិជនដែលកំពុងមានចំនួនកើនឡើងនូវសេវាធនាគារ ដែល មានភាពងាយស្រួលប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែប រាប់ចាប់ពីការដាក់ប្រាក់ ការផ្តល់កម្ចី ការ ផ្តល់ជូនប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ រហូតដល់កម្មវិធីឌីជីថលទំនើបលើទូរស័ព្ទចល័ត សេវា សម្រាប់ក្រុមហ៊ុនតាមអ៊ីនធឹណិត smartBiz” និងសេវា Mobile Teller” សម្រាប់ការប្រឹក្សាយោបល់នៅ តាមសាខា និងពីចម្ងាយ។ ធនាគារ PPCBank គឺជាសមាជិកនៃប្រព័ន្ធទូទាត់បាគង និងប្រព័ន្ធ KHQR