Skip to main content

PPCBank ដាក់បង្ហាញសេវាកម្មធនាគារបែបទំនើបក្នុងពិព័រណ៍បច្ចេកវិទ្យា កម្ពុជាឆ្នាំ២០២២


ភ្នំពេញ៖ ធនាគារ PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មាន មោទនភាពដែលបានចូលរួមឧបត្ថម្ភជា Silver Sponsor ក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូត ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នៅឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “អាស៊ានរួមគ្នាធ្វើ - ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាតាមរយៈមូលធនមានទេពកោសល្យបច្ចេកវិទ្យា” ដើម្បីចែករំលែក បទពិសោធន៍ និន្នាការថ្មីៗ ព្រមទាំងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងសង្គមឌីជីថល និង បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។

ការគាំទ្រ និងការចូលរួមរបស់ធនាគារ PPCBank នៅក្នុងព្រឹត្តិការណ៍នេះ គឺស្របជាមួយនឹងបេសកកម្ម របស់ធនាគារ ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងការចាប់យកនូវភាពជឿនលឿន នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ទន្ទឹមគ្នាជាមួយនឹងការលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែក ហិរញ្ញវត្ថុនៅក្នុងប្រទេសផងដែរ។ ធនាគារ PPCBank ជឿជាក់ថាទាំងអស់នេះ គឺជាកត្តាជំរុញដ៏សំខាន់ មួយសម្រាប់ឆ្ពោះទៅរកការអភិវឌ្ឍន៍សង្គមជាតិ ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន កម្ពុជា។

លោក Baek Jongil នាយកប្រតិបត្តិនៃធនាគារ PPCBank បានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះ ព្រឹត្តិការណ៍នេះ និងបានលើកឡើងថា៖ “ពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ បានផ្ដល់ឱកាសដ៏ល្អ ប្រសើរមួយសម្រាប់វាគ្មិនជាតិ និងអន្តរជាតិ ក្នុងការចូលរួមកិច្ចពិភាក្សាវែកញែក ក៏ដូចជាស្វែងយល់ បន្ថែមអំពីប្រព័ន្ធអេកូឡូស៊ីប្រកបដោយអំណោយផល និងទាក់ទាញ រួមទាំងសក្តានុពលនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនាមជាធនាគារឈានមុខគេមួយនៅកម្ពុជា យើងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្ដល់នូវដំណោះស្រាយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់សម្រាប់ ការធ្វើប្រតិបត្តិការសេវាធនាគាររបស់អតិថិជន ការទូទាត់ និងពាណិជ្ជកម្ម ដោយស្របទៅតាមនិន្នាការ ទីផ្សារហិរញ្ញវត្ថុ។ ការកើនឡើងឥតឈប់ឈរនៃអតិថិជនសកម្មនៅលើបណ្តាញអេឡិចត្រូនិករបស់ យើង គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវប្រជាប្រិយភាពនៃសេវាធនាគារចល័ត និងសេវាធនាគារតាមប្រព័ន្ធ អ៊ីនធឹណិត និងរួមទាំងប្រព័ន្ធឌីជីថលផ្សេងទៀតរបស់យើងផងដែរ។”

គួរបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃនៃពិព័រណ៍នេះ ធនាគារ PPCBank បានបង្ហាញអំពីការវិវឌ្ឍន៍នៃ បច្ចេកវិទ្យាឌីជីថលរបស់ខ្លួន តាមរយៈការបង្កើតប្រព័ន្ធធនាគារស្នូលដ៏ទំនើប ដែលមានឈ្មោះថា “Apsara”។ ជាងនេះទៅទៀត ធនាគារ ក៏បានដាក់បង្ហាញនូវប្រព័ន្ធទូទាត់តាមបាគង និង KHQR ដែល ប្រព័ន្ធទាំងពីរផ្តល់ភាពទាក់ទាញ និងងាយស្រួលដល់ដៃគូអាជីវកម្ម និងអតិថិជនរបស់ធនាគារផ្ទាល់ ផងដែរ។ ធនាគារ PPCBank ថែមទាំងឆ្លៀតយកឱកាសនេះ បង្ហាញពីសេវាកម្មធនាគារតាមប្រព័ន្ធ អ៊ីនធឹណិត “smartBiz” ដែលអនុញ្ញាតឲ្យអតិថិជនសាជីវកម្មអាចធ្វើការត្រួតពិនិត្យរាល់ប្រតិបត្តិការសាច់ ប្រាក់ចេញ និងចូល ព្រមទាំងការគ្រប់គ្រងតាមដានការទូទាត់ប្រាក់ដែលទទួលបានតាមរយៈគណនី និម្មិត។

ពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ ជាកម្មវិធីដ៏ធំមួយសម្រាប់កិច្ចពិភាក្សាចែករំលែកពីបទពិសោធន៍ និងចំណេះដឹងពីអ្នកជំនាញផ្សេងៗ ដែលត្រូវបានយកមកជជែកក្នុងវេទិកា មានជាអាទិ៍៖ ការចាប់យក ឱកាសវិនិយោគក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា។ ពិព័រណ៍នេះ ក៏ជាឱកាស សម្រាប់បង្កើតទំនាក់ទំនងរវាងសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម និងវិនិយោគផងដែរ។ ជាមួយគ្នានេះ បុគ្គលិកធនាគារ PPCBank បានធ្វើការណែនាំផលិតផល និងសេវាកម្មថ្មីៗដ៏គួរឲ្យចាប់ អារម្មណ៍ដល់អតិថិជន ព្រមទាំងការបើកគណនីរហ័សតាម PPCBank Mobile ជូនពូកគាត់នៅឯស្តង់ ធនាគារ PPCBank ផ្ទាល់តែម្តង។