Skip to main content

PPCBank ប្រកាសដាក់ឱ្យប្រើប្រាស់ Goodie Market ដែលជាកម្មវិធីផ្តល់រង្វាន់លើសេវាធនាគារតាមទូរស័ព្ទដៃដំបូងគេបង្អស់នៅកម្ពុជា

កាលបរិច្ឆេទ: July 24, 2026

ធនាគារ PPCBank បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ "Goodie Market"ដែលជាកម្មវិធីផ្តល់រង្វាន់ លើសេវាធនាគារតាមទូរស័ព្ទដៃដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីថ្មីនេះ គឺជាសមិទ្ធផលដ៏លេចធ្លោមួយទៀត ក្នុងការផ្លាស់ប្តូរបទពិសោធន៍អតិថិជន លើការប្រើប្រាស់សេវាធនាគារឌីជីថល។ បន្ទាប់ពីទទួលបានជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនចំពោះផលិតផល Piggy Bank និងBuddy Bank រួចមក Goodie Market បានបង្ហាញជាថ្មីនូវការប្តេជ្ញាចិត្តរបស់ធនាគារ PPCBank ក្នុងការបង្កើតផលិតផលឌីជីថល ដ៏មានឧត្តមភាព និងប្លែកពីគេ ដែលអតិថិជនមិនអាចស្វែងរកបាននៅកន្លែងផ្សេងឡើយ។


ដោយជាផ្នែកមួយនៃយុទ្ធសាស្រ្តនវានុវត្តន៍រយៈពេលវែងរបស់ខ្លួន ធនាគារ PPCBank នឹងបន្តផ្តល់ជូននូវបទពិសោធន៍ធនាគារឌីជីថលដ៏ល្អពិសេសជាច្រើនទៀត ដែលលើសពីសេវាធនាគារបែបប្រពៃណី។ Goodie Market បានផ្លាស់ប្តូរការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃទៅជាដំណើរការនៃការទទួលបានរង្វាន់ ដោយអនុញ្ញាតឱ្យអតិថិជន និងអាជីវករ ទទួលបានពិន្ទុតាមរយៈការធ្វើប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន និងអាចយកពិន្ទុទាំងនោះ ទៅប្តូរយករង្វាន់អនុស្សាវរីយ៍ផ្តាច់មុខជាច្រើនប្រភេទនៅលើ PPCBank Mobile App។ ការដាក់ឱ្យប្រើប្រាស់កម្មវិធីថ្មីនេះ នឹងជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ធនាគារ PPCBank ឱ្យកាន់តែរីកចម្រើន ព្រមទាំងផ្តល់នូវគុណតម្លៃបន្ថែម ភាពងាយស្រួល និងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអតិថិជន។

ខណៈដែលសេវាធនាគារឌីជីថលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា ធនាគារ PPCBank បានដាក់ឱ្យប្រើប្រាស់នូវកម្មវិធី Goodie Market ដែលត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីផ្តល់រង្វាន់ ដើម្បីតបស្នងចំពោះភាពស្មោះត្រង់របស់អតិថិជនខ្លួន។ តាមរយៈកម្មវិធីផ្តល់រង្វាន់នេះ អតិថិជននឹងទទួលបានពិន្ទុនៅពេលធ្វើការទូទាត់តាម KHQR ឬផ្ទេរប្រាក់តាម PPCBank Mobile App។ អាជីវករនឹងទទួលបានពិន្ទុដូចគ្នា តាមរយៈប្រតិបត្តិការ KHQR ដែលការណ៍នេះបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីមួយ ដែលផ្តល់ផលប្រយោជន៍ទាំងអតិថិជន និងអាជីវកម្ម។

ពិន្ទុដែលទទួលបាន អាចប្តូរយករង្វាន់ជាច្រើនប្រភេទ រួមមាន អាវយឺតដ៏ស្រស់ស្អាត បន្តោងសោ3D កាបូបស្ពាយធ្វើពីក្រមាខ្មែរឌីហ្សាញយ៉ាងទាន់សម័យដែលអាចប្រើបានទាំងសងខាង ឆត្រតូច ដបទឹក មួកសុវត្ថិភាព និងឆត្រធំ។ ដំណើរការទាំងមូលត្រូវបានរួមបញ្ចូលទៅក្នុងសេវាធនាគារតាមទូរស័ព្ទដៃ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចតាមដាន និងគ្រប់គ្រងពិន្ទុសន្សំរបស់ខ្លួនយ៉ាងងាយស្រួល បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

គួរបញ្ជាក់ថា អតិថិជននឹងទទួលបានពិន្ទុភ្លាមៗ បន្ទាប់ពីធ្វើប្រតិបត្តិការដោយជោគជ័យ ដែលនេះ គឺជាការផ្តល់នូវបទពិសោធន៍នៃដំណើរការទទួលបានរង្វាន់ប្រកបដោយតម្លាភាព និងស្វ័យប្រវត្តិ។ អតិថិជនក៏អាចអញ្ជើញទៅបើករង្វាន់នៅសាខាធនាគារ PPCBank ដែលនៅជិតខ្លួនបំផុតបានផងដែរ។

ថ្លែងអំពីការដាក់ឱ្យដំណើរការកម្មវិធី Goodie Market លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank បានលើកឡើងដោយមោទនភាពថា កម្មវិធីថ្មីនេះបង្ហាញពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់ របស់ធនាគារចំពោះវឌ្ឍនភាពដែលផ្តោតសំខាន់លើអតិថិជនជាចម្បង។

លោកបានមានប្រសាសន៍ថា៖«នវានុវត្តន៍របស់ធនាគារ PPCBank គឺជាការបង្កើតបទពិសោធន៍ដ៏គួរឱ្យរំភើបមួយ ដែលអតិថិជនមិនធ្លាប់ជួបពីមុនមក។ បន្ទាប់ពីការដាក់ដំណើរការដោយជោគជ័យនូវផលិតផល Piggy Bank និង Buddy Bank, Goodie Market គឺជាផលិតផលឈានមុខគេមួយទៀត ដែលត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃកាន់តែមានភាពទាក់ទាញ ទទួលបានផលប្រយោជន៍ និងភាពសប្បាយរីករាយ។ ទាំងអស់នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយយើងនឹងបន្តបង្កើតភាពច្នៃប្រឌិតថ្មីៗ ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសេវាធនាគារឌីជីថល នៅក្នុងប្រទេសកម្ពុជា»។

កម្មវិធីផ្តល់រង្វាន់ Goodie Market ត្រូវបានបង្កើតឡើង ដើម្បីជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលឱ្យកាន់តែទូលំទូលាយ ក៏ដូចជាពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជន។ អតិថិជនទទួលបានពិន្ទុពីការទូទាត់តាម KHQR ទៅកាន់អាជីវកររបស់ធនាគារ PPCBank និងធនាគារផ្សេងៗ ការផ្ទេរប្រាក់ក្នុង និងក្រៅធនាគារ។ ជាមួយគ្នានេះ អតិថិជនដែលចុះឈ្មោះប្រើប្រាស់ PPCBank Mobile App លើកដំបូង ក៏នឹងទទួលបានពិន្ទុស្វាគមន៍ផងដែរ។

ដោយឡែកសម្រាប់អាជីវករវិញ ក៏ត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធីនេះដូចគ្នា ដោយទទួលបានពិន្ទុ នៅពេលទទួលបានការទូទាត់តាម KHQR ពីអតិថិជន PPCBank ឬអតិថិជនរបស់ធនាគារផ្សេង។ វិធីសាស្ត្រនេះ នឹងជួយគាំទ្រដល់ភាពរីកចម្រើននៃអាជីវកម្ម ក៏ដូចជាជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយថែមទៀត។

ការដាក់ឱ្យប្រើប្រាស់កម្មវិធី Goodie Market នេះ គឺស្របតាមចក្ខុវិស័យទូលំទូលាយរបស់ធនាគារ PPCBank ក្នុងការកសាងបរិយាកាសធនាគារឌីជីថលប្រកបដោយភាពរស់រវើក ងាយស្រួល និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងលើសពីសេវាហិរញ្ញវត្ថុបែបប្រពៃណី។ តាមរយៈការបញ្ចូលកម្មវិធីរង្វាន់ ទៅក្នុងដំណើរការប្រើប្រាស់សេវាធនាគារដោយផ្ទាល់ ធនាគារ PPCBank មានគោលបំណងពង្រឹងទំនាក់ទំនងអតិថិជន បង្កើនភាពពេញចិត្ត ព្រមទាំងលើកកម្ពស់ប្រតិបត្តិការមិនប្រើសាច់ប្រាក់នៅទូទាំងប្រទេស។

លោក Lee បានបន្ថែមថា Goodie Market មិនត្រឹមតែជាកម្មវិធីផ្តល់រង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគលើអនាគតនៃសេវាធនាគារឌីជីថលនៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា៖ «ខណៈដែលសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាបន្តរីកចម្រើន គោលបំណងរបស់យើងមិនត្រឹមតែជាការផ្តល់ជូននូវសេវាធនាគារឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីបន្តនាំយកគំនិតច្នៃប្រឌិតថ្មីៗ ដែលជួយឱ្យការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃ កាន់តែងាយស្រួល ឆ្លាតវៃ និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។ Goodie Market គឺជាការបោះជំហានមួយទៀតឆ្ពោះទៅរកការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដោយរាល់ប្រតិបត្តិការទាំងអស់ សុទ្ធតែមានគុណតម្លៃ ហើយអតិថិជនគ្រប់រូបទទួលបានបទពិសោធន៍សេវាធនាគារ ដែលមានលក្ខណៈពិសេសខុសប្លែកពីគេ»។

ជាមួយនឹងការទទួលបានពិន្ទុភ្លាមៗ ជម្រើសប្តូររង្វាន់ដ៏ងាយស្រួល រួមទាំងរង្វាន់ផ្តល់ជូនមានច្រើនប្រភេទផងនោះ Goodie Market នឹងដើរតួជាកម្មវិធីផ្តល់រង្វាន់ឌីជីថលឈានមុខគេរបស់ PPCBank។ គំនិតផ្តួចផ្តើមនេះ បញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះភាពច្នៃប្រឌិត ការពេញចិត្តរបស់អតិថិជន និងការបន្តអភិវឌ្ឍន៍សេវាធនាគារឌីជីថលនៅកម្ពុជា។

តាមរយៈការធ្វើឱ្យរាល់ប្រតិបត្តិការទទួលបានរង្វាន់ រាល់ការប្រាស្រ័យទាក់ទងមានភាពងាយស្រួល និងរាល់ពិន្ទុទាំងអស់មានតម្លៃ ធនាគារ PPCBank បាននិងកំពុងជួយឱ្យអតិថិជន ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃរបស់ខ្លួន ព្រមទាំងរួមចំណែកគាំទ្រដល់ភាពរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រhttps://www.ppcbank.com.kh/goodie-market/.