Skip to main content

សម្រាករង់ចាំជើងហោះហើរប្រកបដោយភាពស៊ីវិល័យ ជាមួយការបញ្ចុះតម្លៃរហូតដល់ 25% នៅ Plaza Premium Lounge

កាលបរិច្ឆេទ: April 27, 2026

ឥឡូវនេះ ម្ចាស់ប័ណ្ណវីសា PPCBank អាចរីករាយជាមួយការបញ្ចុះតម្លៃ 25% នៅ Plaza Premium Lounge អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ថែមទាំងទទួលបានការបញ្ចុះតម្លៃបន្ថែម 15% លើសេវាកម្មម៉ាស្សា ពីធនាគារ PPCBank ទៀតផង។

ដោយម្ចាស់ប័ណ្ណវីសារ PPCBank គ្រាន់តែបង់ប្រាក់នៅកន្លែងទទួលភ្ញៀវ Plaza Premium Lounge ដោយប្រើប័ណ្ណវីសារឥណពន្ធ ឬប័ណ្ណវីសារឥណទានណាមួយ របស់ធនាគារ PPCBank ដើម្បីទទួលយកបទពិសោធន៍យ៉ាងប្រណិតមុនពេលហោះហើររបស់លោកអ្នក។


កាន់តែពិសេសជាងនេះទៅទៀត សម្រាប់អ្នកដំណើរដែលមកជាមួយម្ចាស់ប័ណ្ណ PPCBank Visa ក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ 25% នៅ Plaza Premium Lounge ផងដែរ។

អត្ថប្រយោជន៍នៅ Plaza Premium Lounge រួមមាន:
  • មានកន្លែងសម្រាកអង្គុយ ដែលមានផាសុកភាព

  • មានអាហារ និងភេសជ្ជៈឆ្ងាញ់ៗ

  • មានបម្រើភេសជ្ជៈសុរាជាច្រើនជម្រើស

  • អាចប្រើប្រាស់ Internet ដោយឥតគិតថ្លៃ គ្មានដែនកំណត់

  • មានប្រព័ន្ធបង្ហាញព័ត៌មានជើងហោះហើរ

  • មានសេវាទទួលមើលថែវ៉ាលី ឬអីវ៉ាន់ផ្សេងៗ

  • មានកន្លែងងូតទឹក

✈️ ប្រូម៉ូសិន Plaza Premium Lounge

រយៈពេលផ្តល់ជូន៖ ចាប់ពីថ្ងៃទី 1 ខែតុលា ឆ្នាំ 2025 រហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2026

ខ និង លក្ខខណ្ឌ៖
  1. ការផ្តល់ជូននេះមានសុពលភាពសម្រាប់តែប័ណ្ណវីសារ PPCBank ទាំងអស់ លើកលែងតែប័ណ្ណវីសារ Prestige Plus ។

  2. សម្រាប់អ្នកអមដំណើរមកជាមួយម្ចាស់ប័ណ្ណ PPCBank Visa នឹងទទួលបានការបញ្ចុះតម្លៃ 25% ពី Plaza Premium Lounge ។

  3. ឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម 2 ឆ្នាំ។

  4. ការផ្តល់ជូននេះមិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងៗបានទេ។

  5. ការផ្តល់ជូនពិសេសនេះគឺមិនអាចប្តូរ និងមិនអាចដកវិញជាសាច់ប្រាក់បានទេ។

  6. ម្ចាស់ប័ណ្ណវីសារ PPCBank តម្រូវអោយបង់ប្រាក់ពេលដែលមកដល់ ឬប្រើប្រាស់។

  7. ធនាគារ PPCBank និង Plaza Premium Lounge រក្សាសិទ្ធក្នុងការកែប្រែ ឬលុបចោលការផ្តល់ជូននេះដោយគ្មានការជូនដំណឹងជាមុន។

  8. ក្នុងករណីមានការតវ៉ាណាមួយការសម្រេចចិត្តរបស់ ធនាគារ PPCBank និង Plaza Premium Lounge ចាត់ទុកថាជាការសម្រេចចិត្តចុងក្រោយ។

  9. លក្ខខណ្ឌនានារបស់ធនាគារ PPCBank ត្រូវបានអនុវត្ត។

💳 ការផ្តល់ជូនបន្ថែម 15% លើសេវាកម្មម៉ាស្សា
ខ និង លក្ខខណ្ឌ៖

ដេីម្បីទទួលបានការផ្ដល់ជូននេះ អតិថិជនត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

  • ការផ្តល់ជូននេះមានសុពលភាពសម្រាប់តែប័ណ្ណវីសារ PPCBank ទាំងអស់ លើកលែងតែប័ណ្ណនិម្មិត។

  • ម្ចាស់ប័ណ្ណវីសារ PPCBank ត្រូវតែធ្វើការបង់ប្រាក់នៅ Plaza Premium Lounge ដែលស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)។

  • ការផ្តល់ជូននេះមិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងៗបានទេ។

  • ក្នុងករណីមានការតវ៉ាណាមួយការសម្រេចចិត្តរបស់ ធនាគារ PPCBank និង Plaza Premium Lounge ចាត់ទុកថាជាការសម្រេចចិត្តចុងក្រោយ។

  • ធនាគារ PPCBank និង Plaza Premium Lounge រក្សាសិទ្ធិ ក្នុងការកែប្រែ លក្ខខណ្ឌទាំងនេះ ដោយពុំចាំបាច់ជម្រាបជូនដំណឹងជាមុន។

រយៈពេលផ្តល់ជូន៖ ចាប់ពីថ្ងៃទី 25 ខែមេសា ឆ្នាំ 2025 រហូតដល់ថ្ងៃទី 25 ខែតុលា ឆ្នាំ 2026