PPCBank ដាក់ឱ្យប្រើប្រាស់កម្មវិធីជំនាន់ថ្មី ដែលមានសមត្ថភាពកាន់តែឆ្លាតវៃ និងផ្ទៃអេក្រង់បង្ហាញពីភាពរុងរឿងនៃកម្ពុជា ដើម្បីអបអរខួប១៧ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ
កាលបរិច្ឆេទ:
July 10, 2025
PPCBank ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាធនាគារមួយ ដែលផ្តោតលើសេវាអតិថិជនខ្ពស់បំផុតនៅកម្ពុជា មានមោទនភាពក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធី All-New PPCBank Mobile App របស់ខ្លួន ស្របពេលនឹង ការប្រារព្ធខួប១៧ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ នេះគឺជាវិធីដ៏ល្អបំផុតក្នុងការប្រារព្ធមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាមួយនឹងដំណើរវិវឌ្ឍនៃការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលរបស់ធនាគារ។ គេរំពឹងថា កម្មវិធីនេះនឹងជួយឱ្យអតិថិជនកាន់តែមានភាពងាយស្រួល និងកំណត់និមិត្តរូបថ្មីមួយសម្រាប់បទពិសោធន៍ធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជា។
ដូចជាការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូដូច្នេះដែរ ធនាគារ PPCBank បានក្លាយជានិមិត្តរូបនៃភាពជោគជ័យនៅកម្ពុជាក្នុងសម័យទំនើប ប្រៀបបាននឹងសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានគេផ្តល់តម្លៃ និងគោរពយ៉ាងខ្ពង់ខ្ពស់បំផុត។
ដោយឡែកសម្រាប់កម្មវិធី All-New App របស់ធនាគារ PPCBank វិញ គឺមានមុខងារពិសេសៗជាច្រើន ដែលត្រូវបាន រចនាឡើង ដើម្បីផ្តល់បទពិសោធន៍ការប្រើប្រាស់សេវាធនាគារឱ្យកាន់តែមានភាពងាយស្រួលបំផុត និងមានសុវត្ថិភាពខ្ពស់ ព្រមទាំងផ្តល់ផលចំណេញសម្រាប់ទាំងអតិថិជនជាលក្ខណៈបុគ្គល និងពាណិជ្ជកម្ម។
ក្នុងចំណោមការកែលម្អជាច្រើននៃកម្មវិធី PPCBank Mobile App ជំនាន់ថ្មី ឥឡូវនេះអតិថិជនអាចបើកគណនី បានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើលេខទូរស័ព្ទខ្មែរ ឬកូរ៉េ បន្ទាប់មកអតិថិជនអាចរីករាយជាមួយនឹងមុខងារ បែងចែកចំណាយតាម KHQR រួមទាំងការទទួលបានពិន្ទុសន្សំភ្លាមៗ រៀងរាល់ពេលធ្វើប្រតិបត្តិការទូទាត់តាម KHQR។
លើសពីនេះ ពាណិជ្ជករក៏អាចទទួលបានអត្ថប្រយោជន៍ពីមុខងារគ្រប់គ្រងហាង ដើម្បីជំរុញការលក់ប្រចាំថ្ងៃ ខណៈដែលអតិថិជនអាចរីករាយជាមួយការផ្តល់ជូនពិសេសៗ និងរីករាយជាមួយមុខងារណែនាំផលិតផលស្វ័យប្រវត្តិ ព្រមទាំងជម្រើសផ្ទៃអេក្រង់រចនាជាលក្ខណៈវប្បធម៌ខ្មែរ ដែលអាចផ្លាស់ប្តូរទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួនបាន។
ជាមួយកំណែទម្រង់ដ៏ធំនេះ កម្មវិធីធនាគារ PPCBank ក៏នឹងនាំមកនូវភាពងាយស្រួល និងសេវាកម្មជាច្រើនបន្ថែមទៀត នាពេលខាងមុខនេះ រួមមានការទិញធានារ៉ាប់រងការធ្វើដំណើរតាម PPCBank Mobile កម្មវិធីតាមដាន ការចំណាយឆ្លាតវៃ និងការកែលម្អផ្ទៃខាងមុខដែលផ្តោតសំខាន់ទាំងទៅលើម៉ូដរចនា និងមុខងារ។
កម្មវិធីជំនាន់ថ្មីរបស់ធនាគារ PPCBank នឹងជួយបំពេញរាល់តម្រូវការរបស់អតិថិជនចម្រុះជាតិសាសន៍នៅកម្ពុជា ក្នុងការជ្រើសរើសប្រើប្រាស់កម្មវិធីជាភាសាខ្មែរ អង់គ្លេស កូរ៉េ ជប៉ុន និងចិន។
បន្ទាប់ពីចូលប្រើលើកដំបូងរួចមក កម្មវិធីនេះនឹងរក្សាទុកលេខសម្គាល់អ្នកប្រើប្រាស់ (User ID) និងអាចចូលប្រើប្រាស់បានលឿន តាមរយៈ Face ID និង Touch ID។ ចំណែកផ្ទាំង Home Screen ដ៏ស្រស់ស្អាត នឹងផ្តល់ភាពងាយស្រួលក្នុងការស្វែងរកមុខងារផ្សេងៗ មានដូចជាមុខងារបង្ហាញ ឬលាក់សមតុល្យគណនី ដើម្បីបង្កើនឯកជនភាព និងមុខងារបែងចែកកាតតាមប្រភេទ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ និងគ្រប់គ្រង។
កម្មវិធី All-New PPCBank Mobile App ត្រូវបានរចនាឡើងសម្រាប់ស្មាតហ្វូនគ្រប់ប្រភេទ និងបានបញ្ចូល បច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីផ្តល់បទពិសោធន៍ដំណើរការប្រើប្រាស់សេវាធនាគារកាន់តែលឿន និងស្របតាម តម្រូវការចាំបាច់របស់អតិថិជន។ កម្មវិធីជំនាន់ថ្មីនេះ ក៏បានធ្វើឱ្យការផ្ទេរប្រាក់ទៅក្រៅប្រទេសកាន់តែប្រសើរផងដែរ ដោយផ្តល់នូវមុខងារផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT ដ៏ងាយស្រួលសម្រាប់ចំនួនទឹកប្រាក់ណាមួយ ជាពិសេសសមស្រប សម្រាប់សហគមន៍ជនបរទេស។ អតិថិជនថែមទាំងអាចរីករាយជាមួយភាពងាយស្រួលនៃការផ្ញើប្រាក់ទៅកាន់ ប្រទេសកំណើតតាម Western Union ថែមទៀតផង។
ចំពោះការទទួលប្រាក់ក្នុងចំនួនច្រើនពីក្រៅប្រទេសវិញ គឺអតិថិជនអាចដាក់ឯកសារស្នើ ដើម្បីទទួលបានប្រាក់នោះយ៉ាងងាយស្រួល ជាមួយនឹងការចុចតែម្តងប៉ុណ្ណោះ ដោយធានាបាននូវការអនុលោមតាមបទបញ្ញត្តិ និងប្រកបដោយភាព រលូនជូនដល់អតិថិជន។ លក្ខណៈពិសេសនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ PPCBank ក្នុងការផ្ដល់ដំណោះស្រាយធនាគារដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់អតិថិជនគ្រប់រូប។
កម្មវិធី All-New App របស់ធនាគារ PPCBank ក៏បានបំពាក់នូវមុខងារ “My Assets” ដែលជាមុខងារគ្រប់គ្រងហិរញ្ញវត្ថុជំនាន់ថ្មី ក្នុងការដើរតួនាទីជាអ្នកផ្តល់យោបល់ផ្ទាល់ខ្លួនផ្នែកហិរញ្ញវត្ថុ។ វាត្រូវបានរចនាឡើងដើម្បីគាំទ្រដំណើរការហិរញ្ញវត្ថុរបស់អតិថិជនម្នាក់ៗ ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ សម្រាប់សម្រួលតម្រូវការធនាគារផ្ទាល់ខ្លួន របស់ពួកគេ។
PPCBank ប្រៀបដូចជាធនាគារផ្ទាល់ខ្លួននៅក្នុងហោប៉ៅលោកអ្នកដូច្នេះដែរ ដោយវានឹងផ្តល់នូវការណែនាំផលិតផល ដែលសមស្របនឹងលោកអ្នក ដូចជាផលិតផលប្រាក់កម្ចី ការវិនិយោគ និងគណនីប្រាក់បញ្ញើ ហើយថែមទាំងបង្កើន ប្រសិទ្ធភាពផែនការហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់ឧបករណ៍ព្យាករណ៍ហិរញ្ញវត្ថុ។ លក្ខណៈពិសេសនៃឧបករណ៍ ដែលនឹងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ រួមមានការវិភាគការចំណាយដោយស្វ័យប្រវត្តិ ជាមួយនឹងការបែងចែក ជារូបភាពនៃប្រាក់ចំណូល និងចំណាយ ព្រមទាំងការផ្តល់យោបល់អំពីការសន្សំ ដើម្បីជួយអតិថិជនឱ្យសម្រេចគោលដៅហិរញ្ញវត្ថុរបស់ខ្លួនបានលឿនជាងមុន។
ការបន្ថែមមុខងារដ៏ពិសេសមួយទៀតក្នុងកម្មវិធីថ្មីនេះ គឺគណនី Piggy Bank ដែលផ្តល់នូវវិធីដ៏សាមញ្ញ និងមានសុវត្ថិភាពក្នុងការសន្សំប្រាក់ ជាមួយនឹងអត្រាការប្រាក់ដ៏ទាក់ទាញ។ អតិថិជនអាចបើកគណនីនេះបានពីចម្ងាយ និងអាចជ្រើសរើសការសន្សំប្រចាំថ្ងៃ ឬប្រចាំខែ ដើម្បីជួយឱ្យពួកគេឈានទៅសម្រេចគោលដៅហិរញ្ញវត្ថុរបស់ខ្លួន បានកាន់តែងាយស្រួល។