ភ្នំពេញ៖ ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយក្នុងស្មារតីការពារប្រទេសជាតិ ធនាគារ PPCBank បានរៀបចំកម្មវិធីបរិច្ចាគថវិកា ដើម្បីជួយទ្រទ្រង់ដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងការលះបង់ខ្ពស់។
PPCBank រៀបចំកម្មវិធីបរិច្ចាគថវិកា ដើម្បីជួយដល់កងទ័ពជួរមុខ ការពារព្រំដែន
គំនិតផ្តួចផ្តើមដ៏មានតម្លៃនេះ នឹងជួយសម្រួលដល់អតិថិជន ក៏ដូចជាបុគ្គលិក និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព តាមរយៈធនាគារ PPCBank។
ធនាគារ PPCBank បានសង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃការគាំទ្រដល់កងកម្លាំងជួរមុខកម្ពុជានេះ ជាការស្តែងឲ្យឃើញពីកាតព្វកិច្ចសាមគ្គីភាពមួយរបស់ប្រជាពលរដ្ឋ ក្នុងការថែរក្សាសន្តិសុខជាតិ និងពង្រឹងឯកភាពជាតិខ្មែរ។
លោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារ PPCBank បានមានប្រសាសន៍ថា៖“ការចូលរួមបរិច្ចាគពីសប្បុរសជន ទោះបីជាតិចក្តី ច្រើនក្តី បានរួមចំណែកលើកកម្ពស់ស្មារតី សហគមន៍របស់យើង ហើយយើងពិតជាមានចិត្តរំភើបយ៉ាងក្រៃលែងចំពោះទឹកចិត្តសប្បុរស របស់អតិថិជន និងបុគ្គលិករបស់យើង រួមទាំងសាធារណជនទូទៅផងដែរ ដែលមានឆន្ទៈផ្តល់ជំនួយ ក្នុងអំឡុងពេលកម្ពុជាមានភាពតានតឹងនៃជម្លោះព្រំដែននេះ។”
នៅធនាគារ PPCBank យើងជឿជាក់យ៉ាងមុតមាំថា ការរួមដៃគ្នាជួយឧបត្ថម្ភគាំទ្រដល់ កងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ គឺជាការបង្ហាញពីទឹកចិត្តសាមគ្គី និងស្មារតី នៃកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់បំផុត សម្រាប់ភាពរីកចម្រើនរបស់ប្រទេសកម្ពុជា។
ចូលរួមការពារសន្តិភាព ចាប់ផ្តើមពីយើងទាំងអស់គ្នា!
បរិច្ចាគឥឡូវនេះ តាមរយៈការស្កេន QR code ឬតាមរយៈលេខគណនី ខាងក្រោម៖
គណនីប្រាក់ដុល្លារ៖ 1-120-00080371-8
គណនីប្រាក់រៀល៖ 1-120-00080373-3