Skip to main content
Payroll

ខ្ចីប្រាក់បានភ្លាមៗ តាមរយៈ PPCBank Mobile សម្រាប់អ្នកមានគណនីប្រាក់បៀវត្សជាមួយធនាគារ PPCBank!

PPCBank នៅទីនេះ ដើម្បីផ្តល់ដំណោះស្រាយប្រាក់កម្ចីដ៏ងាយស្រួលសម្រាប់លោកអ្នក តាមរយៈ PPCBank Mobile App របស់យើង។ ឥឡូវនេះ អតិថិជនដែលមានគណនីប្រាក់បៀវត្សជាមួយធនាគារ PPCBank អាចស្នើប្រាក់កម្ចីបានរហូតដល់ 5,000 ដុល្លារ ឬ 20,000,000 រៀល ជាមួយនឹងរយៈពេលសង រហូតដល់ 12 ខែ។ ជាងនេះទៅទៀត ប្រាក់កម្ចីដែលលោកអ្នកស្នើ នឹងត្រូវបានផ្ទេរចូលគណនីធនាគារ PPCBank របស់លោកអ្នកភ្លាមៗ នៅពេលដែលកម្ចីត្រូវបានអនុម័ត។

លក្ខខណ្ឌ
លក្ខខណ្ឌទទួលបានកម្ចី
  • មានអាយុយ៉ាងតិច 18 ឆ្នាំ
  • ទទួលប្រាក់បៀវត្សតាម PPCBank ចាប់ពី3ខែជាប់គ្នា ឡើងទៅ
  • ជាអ្នកប្រើប្រាស់កម្មវិធី PPCBank Mobile App
  • និយោជករបស់អ្នកត្រូវមាន MOU ជាមួយធនាគារ PPCBank
  • គ្មានកាតព្វកិច្ចហិរញ្ញវត្ថុដែលរង់ចាំការទូទាត់ តាមការបញ្ជាក់ពីនិយោជក
រូបិយប័ណ្ណដុល្លារអាមេរិក ឬរៀល (អាស្រ័យលើរូបិយប័ណ្ណប្រាក់បៀវត្សរបស់អ្នកខ្ចី)
ទំហំកម្ចីប្រាក់បៀវត្សជាមធ្យមភាគ 3ខែ
រយៈពេលកម្ចីរហូតដល់ 12ខែ
ថ្ងៃសងកម្ចីរៀងរាល់ថ្ងៃទី5 នៃខែនីមួយៗ
អត្រាការប្រាក់ចាប់ពី 12.49% ក្នុងមួយឆ្នាំ
ថ្លៃសេវា CBCគ្មាន
ថ្លៃសេវាសងមុនកំណត់គ្មាន
ថ្លៃសេវារដ្ឋបាល1%