loader image

Language:

Language:

Language:

ឥណទានអាជីវកម្ម

Home - ធនាគារសម្រាប់បុគ្គល - ឥណទាន - ឥណទានអាជីវកម្ម

ឥណទាន អាជីវកម្ម

ធ្វើ​ឲ្យ​ការអភិវឌ្ឍ​អាជីវកម្ម​របស់លោក​អ្នក​កាន់​តែមាន​ភាពងាយស្រួល​។​

​អភិវឌ្ឍ​អាជីវកម្ម​របស់លោក​ជាមួយ​ឥណទាន​អាជីវកម្ម​ដែល​ផ្ដល់​ដោយ​ធនាគារ PPCBank!

​តើ​លោក​អ្នកជា​ម្ចាស់​សហគ្រាស​ធន​តូច​, មធ្យម ឬ​ជា​ម្ចាស់​អាជីវកម្ម​ខ្នាត​ធំ ហើយ​ត្រូវការ​ដើមទុន​ដើម្បី​ធ្វើ​អាជីវកម្ម​ទាំងនោះ​រីកលូតលាស់​បន្ថែមទៀត​មែន​ឬទេ​?

​ឥណទាន​អាជីវកម្ម​របស់​ធនាគា​រ PPCBank ផ្តល់ជូន​នូវ​អ្វីដែល​លោកអ្នក​ត្រូវការ​ដើម្បី​ធានា​ភាព​ថិ​ត​ថេរ និង​ការរីកលូតលាស់​នៃ​អាជីវកម្ម​ប្រចាំថ្ងៃ​របស់លោក​អ្នក​។​

​ឥណទាន​ធនាគារ​យើងខ្ញុំ ផ្តល់ជូន​អត្រា​ការប្រាក់​សមរម្យ​បំផុត កញ្ចប់​សេវាកម្ម​អាច​ចរចា​បាន និង​ទទួលបាន​ឥណទាន​យ៉ាង​ឆាប់រហ័ស​បំផុត​។​

​សូម​ដាក់ពាក្យ​ស្នើសុំ​ឥណទាន​អាជីវកម្ម​របស់​ធនាគា​រ PPCBank នៅពេលនេះ​!

​ដើម្បី​ដាក់ពាក្យ​ស្នើសុំ លោកអ្នក​ត្រូវមាន​ស្ថានភាព​អាជីវកម្ម​ល្អប្រសើរ លទ្ធភាព​ប្រាក់ចំណេញ​ស្របតាម​ច្បាប់ និង​ជា​ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​ពិតប្រាកដ និង​មាន​ឆន្ទៈ​ក្នុង​ការសង​ប្រាក់​ដល់​ធនាគារ PPCBank វិញ​។ សូម​អាន​បន្ថែម​ដើម្បី​ស្វែងយល់ថា​តើ​ប្រភេទ​ឥណទាន​ណាមួយ​ដែល​ល្អ​បំផុត​សម្រាប់​តម្រូវការ​របស់​លោកអ្នក​។​

#easybanking

​ប្រភេទ​ឥណទាន​អាជីវកម្ម​សម្រាប់​លោកអ្នក​

​ឥណទាន​ខ្នាតតូច​បំផុត​

• រូបិយ៍ប័ណ្ណ៖ រៀល និង ដុល្លារ​

• ចំនួនឥណទាន៖ 2,000 ដុល្លារ រហូតដល់ 10,000 ដុល្លារ​

• រយៈពេលខ្ចី៖ រហូតដល់ 72 ខែ

• ​របៀបសងប្រាក់៖ បង់តែការប្រាក់រាល់ខែ/ប្រាក់ដើមអាចចរចាបាន/ការបង់តាមដំណាក់កាល និងការបង់រំលស់​

• អត្រាការប្រាក់ *៖ ចាប់ពី 1.08% ក្នុងមួយខែ

• ទ្រព្យបញ្ចាំ៖ ដី និងអាគារ (ប្លង់រឹង ឬប្លង់ទន់)

(*ការសម្រេចលើអាត្រាការប្រាក់ គឺអាស្រ័យទៅលើស្ថានភាពរបស់អតិថិជន)

​ឥណទាន​ខ្នាតតូច​

• រូបិយ៍ប័ណ្ណ៖ រៀល និង ដុល្លារ

• ចំនួនឥណទាន៖ ពី 10,000 ដុល្លារ រហូតដល់ 50,000 ដុល្លារ​

• រយៈពេលខ្ចី៖ រហូតដល់ 72 ខែ

• ​ទំហំកម្ចី៖ រហូតដល់70%នៃតំលៃទ្រព្យបញ្ជាំសរុប​

• ​របៀបសងប្រាក់៖ បង់តែការប្រាក់រាល់ខែ/ប្រាក់ដើមអាចចរចាបាន/ការបង់តាមដំណាក់កាល និងការបង់រំលស់

• អត្រាការប្រាក់ *៖ ចាប់ពី 0.91% ក្នុងមួយខែ

• ទ្រព្យបញ្ចាំ៖ ដី និងអាគារ (ប្លង់រឹង ឬប្លង់ទន់)

(*ការសម្រេចលើអាត្រាការប្រាក់ គឺអាស្រ័យទៅលើស្ថានភាពរបស់អតិថិជន)

​ឥណទាន​ខ្នាត​មធ្យម​

• រូបិយ៍ប័ណ្ណ៖ រៀល និង ដុល្លារ​

• ចំនួនឥណទាន៖ 50,000 ដុល្លារ រហូតដល់ 500,000 ដុល្លារ

• រយៈពេលខ្ចី៖ រហូតដល់ 72 ខែ​

• ទំហំកម្ចី៖ រហូតដល់70%នៃតំលៃទ្រព្យបញ្ជាំសរុប​

• ​របៀបសងប្រាក់៖ បង់តែការប្រាក់រាល់ខែ/ប្រាក់ដើមអាចចរចាបាន/ការបង់តាមដំណាក់កាល និងការបង់រំលស់

• អត្រាការប្រាក់ *៖ ចាប់ពី 0.66% ក្នុងមួយខែ

• ​ទ្រព្យបញ្ចាំ៖ ដី និងអាគារ (ប្លង់រឹង ឬ ប្លង់ទន់)

(*ការសម្រេចលើអាត្រាការប្រាក់ គឺអាស្រ័យទៅលើស្ថានភាពរបស់អតិថិជន)

​ឥណទាន​ខ្នាត​ធំ​

• រូបិយ៍ប័ណ្ណ៖ រៀល និង ដុល្លារ

• ចំនួនឥណទាន៖ លើសពី 500,000 ដុល្លារ​

• ទំហំកម្ចី៖ រហូតដល់70%នៃតំលៃទ្រព្យបញ្ជាំសរុប​

• រយៈពេលឥណទាន៖ រហូតដល់ 72 ខែ​

• របៀបសងប្រាក់៖ បង់តែការប្រាក់រាល់ខែ/ប្រាក់ដើមអាចចរចាបាន/ការបង់តាមដំណាក់កាល និងការបង់រំលស់​

• អត្រាការប្រាក់ *៖ ចាប់ពី 0.៦២% ក្នុងមួយខែ

• ទ្រព្យបញ្ចាំ៖ ដី និងអាគារ (ប្លង់រឹង)​

(*ការសម្រេចលើអាត្រាការប្រាក់ គឺអាស្រ័យទៅលើស្ថានភាពរបស់អតិថិជន)

សម្រាប់ព័ត៌មានបន្ថែម

សូមទាក់ទង់ទៅកាន់សាខាធនាគារPPCBankណាមួយដែលនៅជិតលោកអ្នក ឬ ទូរស័ព្ទមកកាន់ភ្នាក់ងារបម្រើអតិថិជន តាមរយៈទូរស័ព្ទលេខ 023-909-909 24ម៉ោងក្នុងមួយសប្តាហ៍។

"]