
លោកអ្នកអាចធ្វើការផ្ទេរប្រាក់នៅសាខាធនាគារ PPCBank ណាមួយ ឬអាចធ្វើប្រតិបត្តិការ 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈកម្មវិធី PPCBank Mobile និង កម្មវិធី smartBiz។ ការផ្ទេរប្រាក់អាចធ្វើឡើងនៅសាខាធនាគារ PPCBank ណាមួយក៏បាន ឬធ្វើឡើងបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ តាមកម្មវិធីសេវាធនាគារតាមទូរសព្ទដៃ និងកម្មវិធី smartBiz។
ការផ្ទេរប្រាក់អាចធ្វើឡើងតាមរយៈសេវាដកប្រាក់វីង (Wing Cash Pick-Up) (ប្រើលេខទូរសព្ទរបស់លោកអ្នក) សម្រាប់ការដកប្រាក់នៅតាមទីភ្នាក់ងារវីង (Wing Cash Xpress) ទាំង 7,500 កន្លែងនៅទូទាំងប្រទេស។
អត្ថប្រយោជន៍
ធ្វើការដកប្រាក់បានយ៉ាងងាយស្រួល នៅតាមភ្នាក់ងារ Wing Cash Xpress ចំនួន 7,500 នៅទូទាំងប្រទេស
ផ្ទេរប្រាក់បានភ្លាមៗ 24ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្ដាហ៍ តាមរយៈកម្មវិធី PPCBank Mobile និង កម្មវិធី smartBiz តែប៉ុណ្ណោះ
ផ្ទេរប្រាក់ដោយសុវត្ថិភាព និងសន្តិសុខតាមរយៈការប្រើប្រាស់មធ្យោបាយណាមួយដែលលោក អ្នកពេញចិត្ត ដូចជា (កម្មវិធី PPCBank Mobile កម្មវិធី smartBiz និងនៅតាមសាខាទាំងអស់របស់យើង)
ទទួលបានប្រាក់ភ្លាមៗនៅក្នុងគណនី PPCBank របស់អ្នកតាមពេលវេលាជាក់ស្ដែង
ថ្លៃសេវា
អតិថិជនអាចរីករាយជាមួយការផ្ទេរប្រាក់តាមរយៈកម្មវិធី PPCBank Mobile កម្មវិធី smartBiz និងនៅតាមសាខាទាំងអស់របស់យើង។ ថ្លៃសេវាផ្ទេរប្រាក់មានដូចខាងក្រោម៖
សម្រាប់ការផ្ទេរពីគណនីវីងតាមរយៈ Wing Money App ទៅគណនីPPCBank
| ចំនួនទឹកប្រាក់ (ប្រាក់ដុល្លារ) | ថ្លៃសេវាអ្នកផ្ញើ (Wing) |
|---|---|
| 0 ដុល្លារ – 500.49 ដុល្លារ | 2.00 ដុល្លារ |
| 500.50 ដុល្លារ – 2,500 ដុល្លារ | 3.00 ដុល្លារ |
| ចំនួនទឹកប្រាក់ (ប្រាក់រៀល) | ថ្លៃសេវាអ្នកផ្ញើ (Wing) |
| 0 រៀល — 2,001,960 រៀល | 8,000 រៀល |
| 2,002,000 រៀល —10,000,000 រៀល | 12,000រៀល |
សម្រាប់ការផ្ទេរប្រាក់ទៅក្រុមហ៊ុន Wing តាមរយៈ កម្មវិធីទូរសព្ទដៃរបស់ធនាគារ PPCBank ឬ smartBiz សេវាកម្មរបស់យើងគឺ៖
| ប្រភេទនៃការផ្ទេរប្រាក់ | ចំនួនទឹកប្រាក់ (ប្រាក់ដុល្លារ) | ថ្លៃសេវាអ្នកផ្ញើ (ធនាគារ PPCBank) | ថ្លៃសេវាអ្នកទទួល (ក្រុមហ៊ុន Wing) |
|---|---|---|---|
| សេវាដកប្រាក់ (តាមលេខទូរសព្ទ) | 0 ដុល្លារ – 500.00 ដុល្លារ | 0.5 ដុល្លារ | 2.5 ដុល្លារ |
| 500.01 ដុល្លារ – 1,000.00 ដុល្លារ | 0.5 ដុល្លារ | 5.0 ដុល្លារ | |
| ចំនួនទឹកប្រាក់ (ប្រាក់រៀល) | ថ្លៃសេវាអ្នកផ្ញើ (ធនាគារ PPCBank) | ថ្លៃសេវាអ្នកទទួល(ក្រុមហ៊ុន Wing) | |
| សេវាដកប្រាក់ (តាមលេខទូរសព្ទ) | 0 រៀល – 2,000,000 រៀល | 2,000 រៀល | 10,000 រៀល |
| 2,000,100 រៀល – 4,000,000 រៀល | 2,000 រៀល | 20,000 រៀល |
សម្រាប់ការផ្ទេរប្រាក់ទៅ Wing ដែលធ្វើឡើងនៅសាខាធនាគារ PPCBank សេវាកម្មរបស់យើងគឺ៖
| ប្រភេទនៃការផ្ទេរប្រាក់ | ចំនួនទឹកប្រាក់(ប្រាក់ដុល្លា) | ថ្លៃសេវាអ្នកផ្ញើ (ធនាគារ PPCBank) | ថ្លៃសេវាអ្នកទទួល (ក្រុមហ៊ុន Wing) |
|---|---|---|---|
| សេវាដកប្រាក់ (តាមលេខទូរសព្ទ) | 0 ដុល្លារ – 500.00 ដុល្លារ | 1.0 ដុល្លារ | 2.5 ដុល្លារ |
| 500.01 ដុល្លារ – 1,000.00 ដុល្លារ | 1.0 ដុល្លារ | 5.0 ដុល្លារ | |
| ចំនួនទឹកប្រាក់ (ប្រាក់រៀល) | ថ្លៃសេវាអ្នកផ្ញើ (ធនាគារ PPCBank) | ថ្លៃសេវាអ្នកទទួល (ក្រុមហ៊ុន Wing) | |
| សេវាដកយកប្រាក់ | 0 រៀល – 2,000,000 រៀល | 4,000 រៀល | 10,000 រៀល |
| 2,000,100 រៀល – 4,000,000 រៀល | 4,000 រៀល | 20,000 រៀល |
កំណត់សម្គាល់
PPCBank ទៅ Wing:
អតិថិជនអាចធ្វើការផ្ទេរប្រាក់បានរហូតដល់ 1,000 ដុល្លារ ឬ 4,000,000 រៀល ក្នុងប្រតិបត្តិការសាច់ប្រាក់ មួយលើក ទៅកាន់សេវាដកប្រាក់វីង។
ប្រតិបត្តិការសាច់ប្រាក់ប្រចាំថ្ងៃសម្រាប់សេវា មិនត្រូវលើសពី 2,500 ដុល្លារ ឬ 10,000,000 រៀលនោះទេ
សម្រាប់ការផ្ទេរប្រាក់ទៅកាន់សេវាដកប្រាក់វីង ប្រសិនបើអ្នកទទួលប្រាក់ពុំបានដកប្រាក់ក្នុងរយៈពេល 30 ថ្ងៃប្រាក់នោះនឹងត្រូវសងត្រឡប់ទៅកាន់គណនីអ្នកផ្ញើវិញ។
Wing Money App ទៅ PPCBank:
សម្រាប់ប្រតិបត្តិការផ្ទេរប្រាក់ពីវីងតាម Wing Money App ទៅគណនីPPCBank លោកអ្នកអាចធ្វើការផ្ទេរប្រាក់បានរហូតដល់ 2,500 ដុល្លារ ឬ 10,000,000 រៀលក្នុងមួយដង និងផ្ទេរប្រាក់រហូតដល់ 2,500 ដុល្លារ ឬ 10,000,000 រៀលក្នុងមួយថ្ងៃ។