
ស្កេន QR ទូទាត់ថ្លៃទំនិញ-សេវាកម្មផ្សេងៗ
ក្នុងប្រទេសថៃដោយឥតគិតថ្លៃសេវា
លែងពិបាកទៀតហើយ មានតែ PPCBank Mobile App លោកអ្នកអាចស្កេន QR ទូទាត់ថ្លៃទំនិញ-សេវាកម្មផ្សេងៗ នៅក្នុងប្រទេសថៃ ដោយឥតគិតថ្លៃសេវា ពីគណនីប្រាក់រៀលរបស់លោកអ្នក។
តម្លៃសេវាកម្ម
ចំនួនទឹកប្រាក់ (បាត) | សេវា |
រហូតដល់ 87,974 | ឥតគិតថ្លៃ |
លោកអ្នកអាចស្កេន QR ទូទាត់ជាមួយធនាគារដូចខាងក្រោម៖
ធនាគារ Kasikornbank (KBank)
ធនាគារ Siam Commercial Bank (SCB)
ធនាគារ Bangkok
ធនាគារ Krungthai
ធនាគារ Ayudhya
តម្លៃសេវាកម្ម
ចំនួនទឹកប្រាក់ (បាត) | សេវា |
រហូតដល់ 87,974 | ឥតគិតថ្លៃ |

ទំហំទឹកប្រាក់ទូទាត់
ចំនួនកំណត់ | រៀល | សមមូលជាប្រាក់បាត |
ចំនួនទឹកប្រាក់អប្បបរមាក្នុងមួយប្រតិបត្តិការ | 100 រៀល | 0.87 បាត |
ចំនួនទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ | 10,000,000 រៀល | 87,974 បាត |
ចំនួនទឹកប្រាក់កំណត់ក្នុងមួយថ្ងៃ | 10,000,000 រៀល | 87,974 បាត |
ចំនួនប្រតិបត្តិការកំណត់ក្នុងមួយថ្ងៃ | Unlimited |
ទៅលេងប្រទេសវៀតណាម!
ស្កេនទូទាត់តាម
PPCBank Mobile ពីគណនីប្រាក់រៀលរបស់លោកអ្នក
មានគម្រោងទៅដើរលេងប្រទេសវៀតណាមមែនទេ? អស់បារម្ភរឿងបញ្ហាប្តូររូបិយប័ណ្ណ ឬកាន់ក្រដាសប្រាក់តាមខ្លួនច្រើនដូចមុនទៀតហើយ! ជាមួយនឹងការទូទាត់ QR ឆ្លងដែន តាមប្រព័ន្ធបាគង លើកម្មវិធី PPCBank Mobile App លោកអ្នកអាចទទួលបានដំណើរកម្សាន្តកាន់តែរីករាយ ពីគណនី PPCBank ប្រាក់រៀលរបស់លោកអ្នក។
លោកអ្នកអាចស្កេនទូទាត់តាម QR ជាមួយធនាគារ Bank of Investment and Development of Vietnam (BIDV) ។
លោកអ្នកអាចស្កេន QR ទូទាត់ជាមួយធនាគារដូចខាងក្រោម៖
ធនាគារ Tien Phong Commercial Joint Stock Bank (TPBank)
ធនាគារ Bank of Investment and Development of Vietnam (BIDV)
ធនាគារ Military Commercial Joint Stock Bank (MB Bank)
ធនាគារ Ban Viet Bank (BVBank)
តម្លៃសេវាកម្ម
ចំនួនទឹកប្រាក់ (ដុង) | សេវា |
រហូតដល់ 64,805,110 | ឥតគិតថ្លៃ |

ទំហំទឹកប្រាក់ទូទាត់
ចំនួនកំណត់ | រៀល | សមមូលជាប្រាក់ដុង |
ចំនួនទឹកប្រាក់អប្បបរមាក្នុងមួយប្រតិបត្តិការ | 300 រៀល | 2,000 ដុង |
ចំនួនទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ | 10,000,000 រៀល | 64,805,110 ដុង |
ចំនួនទឹកប្រាក់កំណត់ក្នុងមួយថ្ងៃ | 10,000,000 រៀល | 64,805,110 ដុង |
ចំនួនប្រតិបត្តិការកំណត់ក្នុងមួយថ្ងៃ | មិនកំណត់ |