loader image

សេវាបញ្ញើសន្សំ

សេវា បញ្ញើ សន្សំ

យើងខ្ញុំ​ចង់​ឲ្យ​លោកអ្នក​អាច​សន្សំ​ប្រាក់​បាន​កាន់តែ​ងាយស្រួល​។​

គណនី​បញ្ញើ​សន្សំ​របស់​ធនាគារ PPCBank ធ្វើ​ឲ្យ​ការដាក់​ប្រាក់​សន្សំ​កាន់​តែមាន​លក្ខណៈសាមញ្ញ​និង​ងាយស្រួល​ថែមទៀត​។ ដោយ​គ្រាន់តែ​ចំណាយ​ប្រាក់​ត្រឹមតែ 5 ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ លោកអ្នក​អាច​បើក​គណនី​បញ្ញើ​សន្សំ​មួយ​បាន និង​ទទួលបាន​ប័ណ្ណ​ឥណ​ពន្ធ​វី​សា​ចំនួន​មួយ​ថែម​ ​ទៀតផង​។ គណនី​នេះ រក្សាទុក​ប្រាក់​របស់​អ្នក​សម្រាប់​គោលបំណង​ផ្សេងៗ​ដែល​លោកអ្នក​អាច​ត្រូវការ​ប្រើប្រាស់​ក្នុងពេល​អនាគត​។ នៅពេល​លោកអ្នក​បើក​គណនី​បញ្ញើ​សន្សំ លោកអ្នក​ពុំ​ចាំបាច់​ព្រួយបារម្ភ​អំពី​ថ្លៃ​សេវា​ប្រចាំឆ្នាំ ឬ​សេវា​ថែទាំ​នោះទេ​។ លោក​អ្នកនឹង​ទទួលបាន​ផងដែរ​នូវ​សៀវភៅ​ធនាគារ​មួយ​ក្បាល​ដោយ​ឥតគិតថ្លៃ ដើម្បី​អាចធ្វើ​ការផ្ទេរ​ប្រាក់​ដោយ​ឥតគិតថ្លៃ​នៅក្នុង​គណនី​ធនាគារ PPCBank​។​ ​

 

ដូច្នេះ តើ​លោកអ្នក​នៅ​ទន្ទឹងរង់ចាំ​អ្វី​ទៀត​?

• ​ទុកដាក់​ប្រាក់កាស​របស់លោក​អ្នក​នៅ​កន្លែង​ដែលមាន​សន្តិសុខ​និង​សុវត្ថិភាព​។​

• ​ត្រួតពិនិត្យ​ចំនួន​ទឹកប្រាក់​ក្នុង​គណនី​របស់​លោកអ្នក​តាមរយៈ​សេវា​ធនាគារ​អេឡិចត្រូនិក (E-banking) ដោយ​ចូលទៅ​សាខា​ធនាគារ PPCBank ណាមួយ​ក៏បាន​។​

• ​ដក​ប្រាក់​ពី​គណនី​របស់​លោកអ្នក ប្រសិនបើ​ចំនួន​ទឹកប្រាក់​អប្បបរមា​ក្នុង​គណនី ត្រូវបាន​រក្សាទុក​ក្នុង​គណនី​នោះ​។​

• ​ដាក់​បន្ថែម​ប្រាក់​ទៅក្នុង​គណនី​របស់លោក​អ្នក​។​

 

#easybanking

ព័ត៌មាន​សំខាន់​

• ​ឥតគិត​ថ្លៃ​សម្រាប់ថ្លៃ​សេវា​កម្ម​​ប័ណ្ណឥណពន្ធវិសា (Visa debit card)​ រយៈពេល​១​ឆ្នាំ​ដំបូង។​

• ប្រសិនបើចំនួនប្រាក់បញ្ញើសន្សំមានចំនួន ≥ 1,000 ដុល្លារ/4,000,000 រៀល
យើងខ្ញុំនឹងមានការផ្តល់ជូនប័ណ្ណឥណពន្ធវីសាចំនួនមួយដោយឥតគិតថ្លៃនៅក្នុងឆ្នាំដំបូង។​

• ការធ្វើប្រតិបត្តិការដកសាច់ប្រាក់ប្រចាំថ្ងៃនៃប័ណ្ណឥណពន្ធវីសាត្រូវបានកំណត់ត្រឹមចំនួន 3,000 ដុល្លារ ក្នុងមួយថ្ងៃ។

• ប្រាក់បញ្ញើសន្សំតិចបំផុត 5 ដុល្លារ (សម្រាប់បុគ្គល) និងប្រាក់បញ្ញើសន្សំតិចបំផុត 1,000 ដុល្លារ
(សម្រាប់ក្រុមហ៊ុន)

លក្ខខណ្ឌ​តម្រូវ​​​

ជនជាតិខ្មែរ​​

អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​ដែលមាន​សុពលភាព ​

 

​ជនបរទេស​

• លិខិតឆ្លងដែន​ដែលមាន​សុពលភាព​

​• លិខិតបញ្ជាក់​ការងារ កិច្ចសន្យាការងារ ឬ​អាជ្ញាប័ណ្ណ​អាជីវកម្ម​

 

អង្គភាព​អាជីវកម្ម​

• វិញ្ញាបនបត្រ​បង្កើត​ក្រុមហ៊ុន​

​• អាជ្ញាប័ណ្ណ​អាជីវកម្ម​ ​

• លក្ខ​ខ​ន្តិ​កៈ​ក្រុមហ៊ុន​

• ប័ណ្ណ​ពន្ធ​ប៉ាតង់​/​លិខិត​ចុះបញ្ជី​ពន្ធដារ​ ​

• សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល ឬ​អភិបាល​ ​

• អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​របស់​ម្ចាស់​អា​ជីរ​កម្ម ម្ចាស់​ភាគហ៊ុន ឬ​អភិបាល និង​ភាគី​ហត្ថលេខី​ដែល​ទទួលបាន​ការអនុញ្ញាត​

 

អង្គការក្រៅរដ្ឋាភិបាល​/​អង្គ​ការមិន​រកប្រាក់​កម្រៃ​

• អនុស្សារណៈ​នៃ​ការយោគយល់​គ្នា និង​លិខិតអនុញ្ញាត​ ​

• លក្ខ​ខ​ន្ដិ​កៈ​អង្គការ​

• លិខិត​ចុះបញ្ជី​ពន្ធដារ​ ​

• សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល ឬ​អភិបាល​

​• អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​របស់​ស្ថាបនិក ក្រុមប្រឹក្សាភិបាល ឬ​អភិបាល និង​ភាគី​ហត្ថលេខី​ដែល​ទទួលបាន​ការអនុញ្ញាត

"]