loader image

ប្រាក់បញ្ញើសន្សំថេរ

Home - ធនាគារសម្រាប់បុគ្គល - ប្រាក់​បញ្ញើ​ - ប្រាក់បញ្ញើសន្សំថេរ

ប្រាក់បញ្ញើសន្សំថេរ

លោកអ្នកប្រាកដជាមានគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន។

ធនាគារ PPCBank ចង់ឲ្យលោកអ្នកអាចសម្រេចបានគោលដៅទាំងនោះបានដោយងាយស្រួល។​

គណនីប្រាក់បញ្ញើសន្សំថេរ គឺជាការសន្សំប្រាក់រយៈពេលវែង។ គណនីនេះ អនុញ្ញាត​ឲ្យ​លោក​អ្នក​កំណត់​ចំនួន​ទឹក​ប្រាក់ថេរ​ប្រចាំថ្ងៃ ឬប្រចាំខែសម្រាប់រយៈពេលកំណត់ណាមួយ។ ប្រាក់​បញ្ញើ​សន្សំ​នេះ​នឹង​មាន​ការ​កើនឡើងជាលំដាប់។ នៅពេលដែលរយៈពេលកំណត់នោះបានបញ្ចប់ លោក​អ្នក​អាច​ដក​យក​ប្រាក់​មក​វិញ​បាន​ទាំង​ប្រាក់ដើម និងការប្រាក់។​

នៅពេលលោកអ្នកបើកគណនីបញ្ញើសន្សំថេរ លោក​អ្នក​នឹង​ទទួល​បាន​សៀវ​ភៅ​ធនាគារ​មួយក្បាល​ដោយ​ឥត​គិត​ថ្លៃ និង​ពុំគិតថ្លៃសេវាប្រចាំឆ្នាំ ឬសេវាថែទាំនោះទេ។​

ដូច្នេះ តើលោកអ្នកនៅទន្ទឹងរង់ចាំអ្វីទៀត? បង្កើនប្រាក់សន្សំរបស់លោកអ្នកតាមរបៀបងាយស្រួលនេះ។ បើកគណនីប្រាក់បញ្ញើសន្សំថេរនៅធនាគារ PPCBank នៅថ្ងៃនេះ។

 

#easybanking
ព័ត៌មាន​សំខាន់

  • ​ប្រាក់បញ្ញើសន្សំតិចបំផុត 10 ដុល្លារ (សម្រាប់គណនីសន្សំតាមដំណាក់កាលធម្មតា) និងប្រាក់បញ្ញើតិចបំផុត 500 ដុល្លារ
    (សម្រាប់គណនីសន្សំតាមដំណាក់កាលជាន់ខ្ពស់)
  • ក្នុងករណីអតិថិជនផ្អាក់សេវាសន្សំតាមដំណាក់កាល មុនកាលកំណត់ អត្រាការប្រាក់នឹងត្រូវបាន​ផ្លល់ជូន​ 0.8% ក្នុងមួយឆ្នាំ។

លក្ខខណ្ឌ​តម្រូវ​
ជនជាតិខ្មែរ

– អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​ដែលមាន​សុពលភាព

 

​ជនបរទេស​ ​

  • លិខិតឆ្លងដែន ​(​សុពលភាព​ ≥ 90ថ្ងៃ)
  • លិខិតបញ្ជាក់​ការងារ កិច្ចសន្យាការងារ ឬ​អាជ្ញាប័ណ្ណ​អាជីវកម្ម​

អង្គការក្រៅរដ្ឋាភិបាល​/​អង្គ​ការមិន​រកប្រាក់​កម្រៃ​​

  • អនុស្សារណៈ​នៃ​ការយោគយល់​គ្នា និង​លិខិតអនុញ្ញាត​
  • លក្ខ​ខ​ន្ដិ​កៈ​អង្គការ​​​
  • លិខិត​ចុះបញ្ជី​ពន្ធដារ​​
  • សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល ឬ​អភិបាល​
  • សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល ឬ​អភិបាល​
  • ​លិខិតបញ្ជាក់​ពី​មូលនិធិ ឬ​ទ្រព្យសម្បត្តិ​​
  • អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​របស់​ស្ថាបនិក ក្រុមប្រឹក្សាភិបាល ឬ​អភិបាល និង​ភាគី​ហត្ថលេខី​ដែល​ទទួលបាន​ការអនុញ្ញាត
"]