Skip to main content
សម្រាប់បុគ្គល បញ្ញើសន្សំ សន្សំមានកាលកំណត់

ទទួលបានការប្រាក់ខ្ពស់លើប្រាក់បញ្ញើ​របស់​អ្នក​​។

ប្រសិន​បើអ្នក​មាន​ប្រាក់​សន្សំ​ដែល​អ្នក​មិន​មាន​គម្រោង​នឹង​ប្រើ​ប្រាស់​ឆាប់ៗ​ នោះ​គណនី​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​ ​នឹង​អនុញ្ញាត​ឱ្យ​ប្រាក់​របស់​អ្នក​កើន​ឡើង​ជាមួយ​នឹង​អត្រាការ​ប្រាក់​ជាក់លាក់​​។ ពេលណា​​ ដែល​​អ្នក​ដាក់​ប្រាក់​ចូល​គណនីសន្សំប្រាក់​​បានកាន់តែយូរ អត្រាការប្រាក់​នឹង​កាន់តែខ្ពស់​។

បើកគណនីបញ្ញើ​មានកាល​កំណត់មួយនៅធនាគារ ភីភីស៊ីប៊ែង ថ្ងៃនេះ​ ធ្វើឱ្យប្រាក់​ចំណូល​របស់​អ្នក​កាន់​តែ​កើន​ឡើង​។


បញ្ញើ​សន្សំ​មាន​កាលកំណត់​ ជាមួយ​អត្រាការប្រាក់នៅ​ចុងគ្រា

​រយៈពេល​អត្រាការប្រាក់ USDអត្រាការប្រាក់ រៀល
3 ខែ2.50% ក្នុង១ឆ្នាំ4.75% ក្នុង១ឆ្នាំ
6 ខែ4.00% ក្នុង១ឆ្នាំ6.25% ក្នុង១ឆ្នាំ
12 ខែ5.50% ក្នុង១ឆ្នាំ7.00% ក្នុង១ឆ្នាំ
18 ខែ5.60% ក្នុង១ឆ្នាំ7.25% ក្នុង១ឆ្នាំ
24 ខែ5.70% ក្នុង១ឆ្នាំ7.50% ក្នុង១ឆ្នាំ
36 ខែ5.80% ក្នុង១ឆ្នាំ
48 ខែ5.90% ក្នុង១ឆ្នាំ
60 ខែ6.00% ក្នុង១ឆ្នាំ

បញ្ញើ​សន្សំ​មាន​កាលកំណត់​ជាមួយ​ការទទួល​ការប្រាក់​ប្រចាំខែ

​រយៈពេល​អត្រាការប្រាក់ USDអត្រាការប្រាក់ រៀល
3 ខែ2.25% ក្នុង១ឆ្នាំ4.50% ក្នុង១ឆ្នាំ
6 ខែ3.80% ក្នុង១ឆ្នាំ6.00% ក្នុង១ឆ្នាំ
12 ខែ5.30% ក្នុង១ឆ្នាំ6.50% ក្នុង១ឆ្នាំ
18 ខែ5.35% ក្នុង១ឆ្នាំ6.80% ក្នុង១ឆ្នាំ
24 ខែ5.45% ក្នុង១ឆ្នាំ7.10% ក្នុង១ឆ្នាំ
36 ខែ5.55% ក្នុង១ឆ្នាំ
48 ខែ5.65% ក្នុង១ឆ្នាំ
60 ខែ5.75% ក្នុង១ឆ្នាំ

​លក្ខខណ្ឌ​តម្រូវ​

សម្រាប់ជនជាតិខ្មែរ

  • អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​ដែលមាន​សុពលភាព​

សម្រាប់ជនបរទេស

  • លិខិតឆ្លងដែន​ដែលមាន​សុពលភាព​ (សុពលភាព ≥ ៩០ ថ្ងៃ)
  • លិខិតបញ្ជាក់​ការងារ កិច្ចសន្យាការងារ ឬ​អាជ្ញាប័ណ្ណ​អាជីវកម្ម​

ក្រុមហ៊ុន/​អាជីវកម្ម​

  • អាជ្ញាប័ណ្ណ​បង្កើត​ក្រុមហ៊ុន​
  • អាជ្ញាប័ណ្ណ​អាជីវកម្ម​ ​ (សុពលភាព ≥ ៣០ ថ្ងៃ)
  • លក្ខ​ខ​ន្តិ​កៈ​ក្រុមហ៊ុន​
  • ប័ណ្ណ​ពន្ធ​ប៉ាតង់​/​លិខិត​ចុះបញ្ជី​ពន្ធដារ​
  • សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬអភិបាល​
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ស្ថាបនិក ក្រុមប្រឹក្សាភិបាល ឬអភិបាល និងភាគីហត្ថលេខីដែលទទួលបានការអនុញ្ញាត

​អង្គការក្រៅរដ្ឋាភិបាល​/​អង្គ​ការមិន​រកប្រាក់​ចំណូល

  • អនុស្សារណៈ​នៃ​ការយោគយល់​គ្នា និង​លិខិតអនុញ្ញាត​
  • លក្ខ​ខ​ន្ដិ​កៈ​អង្គការ​
  • លិខិត​ចុះបញ្ជី​ពន្ធដារ​
  • សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល ឬ​អភិបាល​
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ស្ថាបនិក ក្រុមប្រឹក្សាភិបាល ឬអភិបាល និងភាគីហត្ថលេខីដែលទទួលបានការអនុញ្ញាត

​ព័ត៌មាន​សំខាន់​

  • ប្រាក់បញ្ញើមានកាលកំណត់ – ទទួល​បាន​ការប្រាក់តាមកាលកំណត់ចុង​គ្រា ឬ ការប្រាក់​ប្រចាំ​ខែ
  • សម្រាប់ការដកប្រាក់មុនកាលកំណត់ នឹងមានការផ្តល់ជូនអត្រាការប្រាក់ 0.5%។
  • ដាក់ប្រាក់អប្បបរមាចំនួន ៥០០ ដុល្លារឬ ២.០០០.០០០ រៀល