គណនី Buddy Bank
ស្វាគមន៍ គណនីសន្សំរួម Buddy Bank ដំបូងគេនៅកម្ពុជា
គណនីសន្សំប្រាក់រួម សម្រាប់សមាជិកគ្រួសារ មិត្តភក្តិ និងក្រុមការងារ ដែលមានភាពងាយស្រួលដល់ការគ្រប់គ្រង និងដោយតម្លាភាពដំបូងគេនៅកម្ពុជា។
បើកគណនី Buddy Bank ឥឡូវនេះ
អ្វីទៅជាគណនី Buddy Bank?
គណនីសន្សំរួម សម្រាប់អ្នកទាំងអស់គ្នា
សន្សំប្រាក់ជាក្រុមជាមួយគណនី Buddy Bank ប្រកបដោយទំនុកចិត្តនៅក្នុងកម្មវិធីទូរស័ព្ទដៃចល័ត PPCBank Mobile។ មិនថាការចំណាយលើអាហារជួបជុំគ្នា ដំណើរកម្សាន្ត ចាយវាយប្រចាំខែ ឬការប្រើប្រាស់ក្នុងសហគមន៍ ជាមួយគណនី Buddy Bank បង្កើនភាពងាយស្រួល សុវត្ថិភាព និងគ្មានទុក្ខកង្វល់!
សុវត្ថិភាព សិទ្ធិអ្នកជាអាទិភាព តម្លាភាព
- Buddy Master: អ្នកបង្កើតគណនី និងគ្របគ្រងសកម្មភាពសមាជិក (Buddy Member)។
- Buddy Members: ចូលរួមជាសមាជិក សន្សំប្រាក់ និងស្នើរដកប្រាក់។
សមាជិកទាំងអស់ ទទួលបានដំណឹងរាល់សកម្មភាពទាំងអស់ ក្នុងគណនី Buddy Bank។
សម្រាប់អ្នកចូលចិត្តការចែករំលែក
- ក្រុមគ្រួសារ – ថវិកាប្រចាំខែ បុណ្យទាននានា និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ។
- មិត្តភក្តិ – ដំណើរកម្សាន្ត ជួបជុំគ្នា និងព្រឹត្តិការផ្សេងៗ។
- ក្រុមការងារ – កាដូ ដំណើរកម្សាន្តការងារ អាហារថ្ងៃត្រង់។
- សិស្សនិស្សិត – ចំណាយការសិក្សា ការស្នាក់នៅ។
- សហគមន៍ ឬសប្បុរសធម៌ – ទទួល និងគ្រប់គ្រងថវិការបរិច្ចាគទាន។
គណនី Buddy Bank ជាជំនួយរាល់គោលបំណងរបស់អ្នក។

លក្ខណៈពិសេស
មានអ្នកគ្រប់គ្រងច្បាស់លាស់
Buddy Master ជាអ្នកបង្កើតគណនី ចំណែកឯសមាជិកវិញ អាចតាមដានសកម្មភាពគ្រប់ពេលវេលា។
ផ្តល់ដំណឹងគ្រប់ប្រតិបត្តិការ
រាល់ការដាក់ប្រាក់ ដកប្រាក់ និងសំណើរផ្សេងៗត្រូវជូនដំណឹងដល់សមាជិកទាំងអស់។
សម្រួលការសន្សំប្រាក់ជាក្រុម
Buddy Master អាចផ្ញើសំណើប្រមូលប្រាក់ដាក់សន្សំ ហើយសមាជិកអាចសម្រេចចិត្តដាក់ប្រាក់ ឬបដិសេធការស្នើរបានភ្លាមៗ។
សម្រាប់គ្រប់គោលបំណងជាក្រុម
ញ៉ាំអាហារជុំគ្នា ដំណើរកម្សាន្ត កម្មវិធីជាក្រុម ការរៀបចំសប្បុរសធម៌ និងសកម្មភាពក្រុមផ្សេងៗទៀត។
ចែកការចំណាយដោយងាយស្រួល
សមាជិកគណនី Buddy Bank អាចផ្ញើប្រាក់ទៅកាន់ Buddy Master ដោយងាយស្រួល។
ចូលពេលណាក៏បាន ចេញពេលណាក៏បាន
អ្នកជាអ្នកសម្រេចចិត្តចូលរួម ឬចាកចេញពីគណនី Buddy Bank ដោយមិនចាំបាច់ទៅសាខាធនាគារឡើយ។
ភាពខុសគ្នារវាង Buddy Master និង Buddy Member
តួនាទី និងការទទួលខុសត្រូវច្បាស់លាស់
| សកម្មភាព | Buddy Master | Buddy Member |
|---|---|---|
| បើកគណនី Buddy Bank | ||
| អញ្ជើញសមាជិក | ||
| ដាក់ប្រាក់ | ||
| សម្រេចចិត្តដាក់ប្រាក់ | ||
| សម្រេចចិត្តដកប្រាក់ | ||
| ធ្វើប្រតិបត្តិការពីគណនី Buddy Bank | ||
| មើលប្រតិបត្តិការនានា | ||
| បិទគណនី Buddy Bank | ||
| ចាកចេញពីគណនី Buddy Bank |

ហេតុអ្វីបានជាគណនី Buddy Bank មានសុវត្ថិភាព
សម្រួលការសន្សំជាក្រុម ប្រកបដោយទំនុកចិត្តខ្ពស់
សិទ្ធិអ្នកជាអាទិភាព
រាល់សកម្មភាពដូចជាការចូលរួម ដាក់ប្រាក់ ឬដកប្រាក់ តម្រូវឱ្យមានការសម្រេចចិត្តពីសមាជិកជាមុនសិន។
ប្រតិបត្តិការប្រកបដោយតម្លាភាព
ប្រតិបត្តិការ ឬសកម្មភាពនានាក្នុងគណនី Buddy Bank ទាំងអស់ត្រូវបានកត់ត្រា និងផ្តល់ដំណឹងដល់សមាជិកទាំងអស់។
អញ្ជើញសិន បានសន្សំក្រោយ
សមាជិកទាំងអស់តម្រូវឱ្យមានការអញ្ជើញពី Buddy Master ដើម្បីចូលរួមគណនី Buddy Bank ជាមុនសិន។
ធានាសុវត្ថិភាព ដោយPPCBank
PPCBankបានរៀបចំផលិតផលនេះឡើងដោយប្រណីត និងហ្មត់ចត់បំផុត ដោយគិតពីសុវត្ថិភាពរបស់អតិថិជនគ្រប់ជំហាន។



