គណនីបញ្ញើសន្សំរបស់ធនាគារ PPCBank ធ្វើឲ្យការដាក់ប្រាក់សន្សំកាន់តែមានលក្ខណៈសាមញ្ញនិងងាយស្រួលថែមទៀត។ គណនីនេះ រក្សាទុកប្រាក់របស់អ្នកសម្រាប់គោលបំណងផ្សេងៗដែលលោកអ្នកអាចត្រូវការប្រើប្រាស់ក្នុងពេលអនាគត។ នៅពេលលោកអ្នកបើកគណនីបញ្ញើសន្សំ លោកអ្នកពុំចាំបាច់ព្រួយបារម្ភអំពីថ្លៃសេវាប្រចាំឆ្នាំ ឬសេវាថែទាំនោះទេ។ លោកអ្នកនឹងទទួលបានផងដែរនូវសៀវភៅធនាគារមួយក្បាលដោយឥតគិតថ្លៃ ដើម្បីអាចធ្វើការផ្ទេរប្រាក់ដោយឥតគិតថ្លៃនៅក្នុងគណនីធនាគារ PPCBank។
គណនីចរន្ត គឺជាវិធីងាយស្រួលមួយក្នុងការទិញទំនិញ ឬសេវាកម្មប្រចាំថ្ងៃរបស់លោកអ្នក។ វាមានភាពងាយស្រួល និងមានភាពបត់បែន ក្នុងការគ្រប់គ្រងប្រាក់កាសរបស់លោក អ្នក។ ក្រៅពីនេះរាល់ប្រតិបត្តិការរបស់អ្នក នឹងត្រូវធ្វើបច្ចុប្បន្នភាពដោយ PPCBank Mobile គ្រប់ពេល និងមិនគិតថ្លៃសេវា។
គណនីនេះ ជួយឲ្យលោកអ្នកទទួលបានការប្រាក់កាន់តែច្រើន ទៅតាមទំហំសមតុល្យសាច់ប្រាក់ ដែលរក្សាទុកក្នុងគណនីរបស់លោកអ្នក។ អត្រាការប្រាក់ត្រូវបានបូកបន្ថែម ជារៀងរាល់ថ្ងៃ និងទូទាត់រៀងរាល់បីខែម្តង។
ប្រសិនបើលោកអ្នកជាអតិថិជនដែលមានទ្រព្យធនច្រើន គណនីបញ្ញើសន្សំប្រាក់ VIP គឺល្អបំផុតសម្រាប់លោកអ្នក។វាគឺជាវិធីងាយស្រួលមួយ ដែលសាកសម និងមានភាពបត់បែនក្នុងការគ្រប់គ្រងប្រាក់កាសរបស់អ្នកនៅពេលវាមានការកើនឡើង។ យើងនឹងខិតខំប្រឹងប្រែង ដើម្បី ធានាថាលោកអ្នកនឹងទទួលបានការយកចិត្តទុក្ខដាក់ខ្ពស់ ជាមួយនឹងសេវាកម្មលំដាប់ VIP ដែល លោកអ្នកសាកសមនឹងទទួលបាន។
គណនីសន្សំកុមាររបស់ PPCBank គឺជាគណនីសន្សំថ្មីមួយ ដែលអាចឲ្យកុមារចូលរួម ជាមួយសេវាកម្មធនាគារតាមទូរស័ព្ទ ប៉ុន្តែការប្រើប្រាស់មុខងារមានកំណត់។ រាល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់កុមារ ត្រូវបានគ្រប់គ្រងដោយឪពុកម្តាយ ឬ អាណាព្យាបាលរបស់ពួកគេតាមរយៈកម្មវិធីទូរស័ព្ទ។
សន្សំប្រាក់ជាក្រុមជាមួយគណនី Buddy Bank ប្រកបដោយទំនុកចិត្តនៅក្នុងកម្មវិធីទូរសព្ទដៃចល័ត PPCBank Mobile។ មិនថាការចំណាយលើអាហារជួបជុំគ្នា ដំណើរកម្សាន្ត ចាយវាយប្រចាំខែ ឬការប្រើប្រាស់ក្នុងសហគមន៍ ជាមួយគណនី Buddy Bank បង្កើនភាពងាយស្រួល សុវត្ថិភាព និងគ្មានទុក្ខកង្វល់!
សន្សំប្រាក់ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង, ជាមួយកម្មវិធី PPCBank Mobile App លោកអ្នកអាចបើកគណនី “Piggy Bank” ដើម្បីដាក់ប្រាក់សន្សំជាប្រចាំថ្ងៃ ឬប្រចាំខែ ដោយធានានូវសុវត្ថិភាព និងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ទៅ 6.30%។
ប្រសិនបើអ្នកមានប្រាក់សន្សំដែលអ្នកមិនមានគម្រោងនឹងប្រើប្រាស់ឆាប់ៗ នោះគណនីប្រាក់បញ្ញើមានកាលកំណត់ នឹងអនុញ្ញាតឱ្យប្រាក់របស់អ្នកកើនឡើងជាមួយនឹងអត្រាការប្រាក់ជាក់លាក់។ ពេលណា ដែលអ្នកដាក់ប្រាក់ចូលគណនីសន្សំប្រាក់បានកាន់តែយូរ អត្រាការប្រាក់នឹងកាន់តែខ្ពស់។
បើកគណនីសន្សំនៃក្តីសង្ឃឹម ជាមួយធនាគារ PPCBank ឥឡូវនេះ ដើម្បីសម្រេចបាននូវ គោលដៅហិរញ្ញវត្ថុរបស់លោកអ្នក ជាមួយអត្រាការប្រាក់យ៉ាងទាក់ទាញ ទៅតាមរយៈពេលដាក់សន្សំ។ លោកអ្នកអាចបើកគណនីសន្សំ ជាប្រាក់រៀល និងប្រាក់ដុល្លារ ប្រកបដោយភាពងាយស្រួល តាមកម្មវិធី PPCBank Mobile App និង smartBiz.
លោកអ្នកប្រាកដជាមានគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ធនាគារ PPCBank ចង់ឲ្យលោកអ្នកអាចសម្រេចបានគោលដៅទាំងនោះបានដោយងាយស្រួល។គណនីនេះ អនុញ្ញាតឲ្យលោកអ្នកកំណត់ចំនួនទឹកប្រាក់ថេរប្រចាំថ្ងៃ ឬប្រចាំខែសម្រាប់រយៈពេលកំណត់ណាមួយ។ ប្រាក់បញ្ញើសន្សំនេះនឹងមានការកើនឡើងជាលំដាប់។ នៅពេលដែលរយៈពេលកំណត់នោះបានបញ្ចប់ លោកអ្នកអាចដកយកប្រាក់មកវិញបានទាំងប្រាក់ដើម និងការប្រាក់។
ការបញ្ជាក់ពីធនាគារ មានន័យថាធនាគារនឹងចេញលិខិតបញ្ជាក់មួយច្បាប់ ឬព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធនឹងប្រាក់បញ្ញើ ឥណទាន សេវាបញ្ញើតាមរយៈប្រអប់សេវាសុវត្ថិភាព ការធានារបស់ធនាគារកម្រិតឥណទាន ។ល។