loader image

ប័ណ្ណឥណទានវីសា

ធនាគារ ភីភីស៊ីប៊ែង ធ្វើឲ្យការគ្រប់គ្រងនិងប្រើប្រាស់ប័ណ្ណឥណទាន​កាន់តែមានភាពងាយស្រួល។

ប័ណ្ណឥណ​ទាន​វីសាcontactlessរបស់ធនាគារ ភីភីស៊ីប៊ែង គឺជាប័ណ្ណអេឡិចត្រូនិកដែលមានផ្ទុកទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត។

​ប័ណ្ណឥណទាន​វីសាcotactless ធ្វើឲ្យប្រភេទនៃប្រតិបត្តិការសាច់ប្រាក់ខុសៗគ្នាកាន់តែមានភាពងាយស្រួល។​

លោកអ្នកអាចដកប្រាក់ពីម៉ាស៊ីន ATM នៅជុំវិញពិភពលោកបាន និងអាចទូទាត់ប្រាក់តាមអនឡាញបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ និងអាចទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យជាមួយនឹងដៃគូអាជីវកម្មរបស់ធនាគារ ភីភីស៊ីប៊ែង ថែមទៀតផង។​

​#easybanking​

​លក្ខខណ្ឌ​តម្រូវ​

• អ្នកដាក់សុំ ត្រូវមានអាយុ 18 ឆ្នាំ ឬច្រើនជាងនេះ។

• អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (សម្រាប់ជនជាតិខ្មែរ) ឬទិដ្ឋការកម្ពុជាដែលមានសុពលភាព ដែលយ៉ាងហោចណាស់ត្រូវមានសុពលភាពនៅសល់យ៉ាងតិច 3 ខែ (សម្រាប់ជនបរទេស)

•អ្នកដាក់ពាក្យសុំ ត្រូវមានគណនីបញ្ញើសន្សំ/គណនីចរន្តជាមួយធនាគារ PPCBank​

 

​ថ្លៃសេវា និងថ្លៃបន្ទុកស្តង់ដា​

• ប័ណ្ណឥណទាន​វីសា ថ្លែសេវាប្រចាំឆ្នាំ៖ 5 ដុល្លារ​

• ​ការដកប្រាក់តាមម៉ាស៊ីន ATM ជាមួយធនាគារ ភីភីស៊ីប៊ែង​៖ ឥតគិតថ្លៃ​

• ការដកប្រាក់តាមម៉ាស៊ីន ATM ជាមួយធនាគារដទៃ (ក្នុងស្រុក)៖ 4 ដុល្លារ ក្នុងមួយលើក​

• ការដកប្រាក់តាមម៉ាស៊ីន ATM ជាមួយធនាគារដទៃ (ក្រៅស្រុក)៖ អប្បបរមា 5 ដុល្លារ ក្នុងមួយលើក ឬ 2% នៃចំនួនទឹកប្រាក់ដែលត្រូវដកណ​

 

តើលោកអ្នកត្រៀមខ្លួនធ្វើជាម្ចាស់ប័ណ្ណឥណពន្ធវីសារបស់ធនាគារ ភីភីស៊ីប៊ែង  ហើយឬនៅ?​

• សូមអញ្ញើញទៅផ្ទាល់សាខាណាមួយនៅភ្នំពេញរបស់ធនាគារ ភីភីស៊ីប៊ែង​

• សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ (855) 23 909 909

 

សុវត្ថិភាពប័ណ្ណ​

ជាមួយនឹងធនាគារ ភីភីស៊ីប៊ែង គឺមានភាពងាយស្រួលនិងអាចទុកចិត្តបានថាប័ណ្ណរបស់លោកអ្នកមានសុវត្ថិភាព។ សូមរក្សាទុកប័ណ្ណរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាព។ ប្រសិនបើលោកអ្នកដឹង ឬសង្ស័យថាប័ណ្ណរបស់លោកអ្នកបានបាត់ ឬត្រូវបានចោរលួច សូមទូរសព្ទមកខ្សែទូរសព្ទបន្ទាន់ផ្នែកសេវាអតិថិជន តាមរយៈលេខ +855 23 909 909។

 

បន្ទាប់ពីទទួលបានប័ណ្ណ៖

• សូមចុះហត្ថលេខាលើចន្លោះសម្រាប់ចុះហត្ថលេខានៅផ្នែកខាងខ្នងនៃប័ណ្ណនោះ។

• សូមទូរសព្ទមកខ្សែទូរសព្ទសេវាអតិថិជនរបស់យើងតាមរយៈលេខ (855) 23-909-909 ដើម្បីដំណើរការប័ណ្ណថ្មីរបស់លោកអ្នក។

• រក្សាទុកប័ណ្ណរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាព

 

ការប្រើប្រាស់លេខ PIN

• សូមទន្ទេញលេខ PIN របស់លោកអ្នកឲ្យចាំ។ ហាមសរសេរវាទុកចំណាំ។

• មិនត្រូវឲ្យអ្នកណាម្នាក់ប្រើប័ណ្ណរបស់អ្នកនោះទេ និងមិនត្រូវប្រាប់លេខ PIN ឲ្យអ្នកណាម្នាក់បានដឹងឡើយ។

• សូមផ្លាស់ប្តូរលេខ PIN ដើមរបស់អ្នក ទៅតាមជម្រើសដែលលោកអ្នកចង់បាននៅម៉ាស៊ីន ATM របស់ធនាគារ ភីភីស៊ីប៊ែង។

• ត្រូវប្រាកដថាលេខ PIN របស់លោកអ្នក ត្រូវបានបិទបាំងមិនឲ្យគេឃើញនៅពេលលោកអ្នកប្រើប្រាស់កាត ATM។

• សូមកុំចែករំលែកព័ត៌មាននៅក្នុងកាត ដូចជា លេខទាំងអស់ក្នុងកាត កាលបរិច្ឆេទផុតកំណត់ និងលេខកូដសុវត្ថិភាព (CVV) ជាមួយដទៃ។

​ពិពណ៌នា​​ប័ណ្ណឥណទាន​​​​​
​ប្រភេទ​ធម្មតា​​​
ប័ណ្ណឥណទាន
ប្រភេទ​មាស​​
​ថ្លៃ​សេវា​ប្រចាំឆ្នាំ (​ប្រាក់​ដើម​)15 ដុល្លារ​30 ដុល្លារ​
​​ថ្លៃ​សេវា​ប្រចាំឆ្នាំ (​បន្ថែម​)10 ដុល្លារ​15 ដុល្លារ​​​
ការប្រាក់​បង្វិល​​ 1.5PM
​​​ការប្រាក់​លើ​ការដក​ប្រាក់​ 1.7PM
​ថ្លៃ​សេវា​ដក​ប្រាក់​​​​អប្បបរមា 5 ដុល្លារ ឬ 2% នៃ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ដក​​ 
ការសង​ប្រាក់​ប្រចាំខែ​អប្បបរមា​ ​អប្បបរមា 25 ដុល្លារ ឬ 20% នៃ​ការទូទាត់​វិក្កយបត្រ​សរុប 
ថ្លៃ​បង់ប្រាក់​យឺត​អប្បបរមា 10 ដុល្លារ ឬ 5% នៃ​ការទូទាត់​វិក្កយបត្រ​អប្បបរមា​ប្រចាំខែ​​​​​ 
"]