Skip to main content
សម្រាប់បុគ្គល ប័ណ្ណ ប័ណ្ណនិម្មិតឥណពន្ទ

ប្រសិនបើលោកអ្នកចូលចិត្តទិញទំនិញតាមអនឡាញ PPCBank ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់អ្នក! ធនាគារ PPCBankផ្ដល់ជូននូវប័ណ្ណនិម្មិតដ៏ទំនើបសម្រាប់ឲ្យអតិថិជនងាយស្រួលក្នុងការទូទាត់អនឡាញប្រកបដោយទំនុកចិត្ត​​​​ និងអាចស្នើប័ណ្ណបានដោយខ្លួនឯងនៅលើកម្មវិធី PPCBank Mobile។ ប័ណ្ណនេះមានលក្ខណៈសម្បត្តិ ដូចគ្នាទៅប័ណ្ណផ្លាស្ទិកដែរ ចំពោះការទូទាត់លើការបញ្ជាទិញអនឡាញ។ បន្ថែមពីនេះ លោកអ្នកក៏អាចនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមទាំងប្រ៉ូម៉ូសិនពិសេសៗពីដៃគូអាជីវកម្មរបស់យើងផងដែរ។


អត្ថប្រយោជន៍

  • 1

    ឥតគិតថ្លៃសេវាប្រចាំឆ្នាំ


  • 2

    អាចស្នើប័ណ្ណបានភ្លាមៗ


  • 3

    ទទួលបានសារជូនដំណឹងគ្រប់ប្រតិបត្តិការដោយឥតគិតថ្លៃ


  • 4

    ងាយស្រួល និងសុវត្ថិភាព


  • 5

    អាចកំណត់ប្រតិបត្តិការប្រចាំថ្ងៃបាន


  • 6

    អាចធ្វើការទូទាត់នៅជុំវិញពិភពលោកដែលមានស្លាកសញ្ញាវីសា


  • 7

    រក្សាទុកប្រវត្តិប្រតិបត្តិការនៅក្នុងកម្មវិធី PPCBank Mobile


  • 8

    ទទួលបានការបញ្ចុះតម្លៃ និងប្រ៉ូម៉ូសិនផេ្សងៗពីដៃគូអាជីវកម្ម

safe-for-online-payments
មុខងារពិសេស
  • ប័ណ្ណនិម្មិតអាចស្នើបានដោយខ្លួនឯងនៅលើកម្មវិធី PPCBank Mobile
  • អាចស្នើបានរហូតដល់ទៅ 5ប័ណ្ណឥតគិតថ្លៃ
  • អាចកំណត់ចំនួនទឹកប្រាក់អតិបរិមារហូតដល់ 10,000 ដុល្លារ ក្នុង1ប័ណ្ណ
  • ប័ណ្ណ1អាចធ្វើប្រតិបត្តិការបានរហូតដល់ទៅ 20ដង ក្នុងមួយថ្ងៃសម្រាប់ការបញ្ជាទិញទំនិញ ឬសេវាកម្ម អនឡាញទាំងក្នុង និងក្រៅប្រទេស
  • ប័ណ្ណនិម្មិតមានភ្ជាប់មកជាមួយនូវលេខប័ណ្ណ 16ខ្ទង់ កាលបរិច្ឆេទផុតកំណត់ លេខកូដសុវត្ថិភាព (CVV) និងប្រព័ន្ធការពារសុវត្ថិភាព 3D Secure
  • ប័ណ្ណនិម្មិតមានសុពលភាពរហូតដល់ 5ឆ្នាំ រាប់ចាប់តាំងពីថ្ងៃស្នើប័ណ្ណ និងអាចភ្ជាប់ជាមួយគណនីសន្សំជាប្រាក់រៀលឬប្រាក់ដុល្លាររបស់លោកអ្នកបានផងដែរ
របៀបស្នើប័ណ្ណនិម្មិត PPCBank
  • ចុចលើពាក្យ “Login to My Account”
  • វាយបញ្ចូលលេខកូដ ឬប្រើមុខងារស្កេនមុខ
  • ចុចលើពាក្យ “MY CARD (S)”
  • ចុចលើពាក្យ “ADD NEW CARD”
  • ចុចលើពាក្យ “NEXT”
  • ចុចលើសញ្ញា √ ដើម្បីយល់ព្រមតាមលក្ខខណ្ឌ បន្ទាប់មកចុច “CREATE NOW”
  • ជ្រើសរើសគណនីដែលអ្នកចង់ភ្ជាប់ និងកំណត់ចំនួនទឹកប្រាក់ បន្ទាប់មកចុច “NEXT”
  • ចុចលើពាក្យ “YES” ដើម្បីដំណើរការប័ណ្ណ
  • វាយបញ្ចូលលេខកូដ ឬប្រើមុខងារស្កេនមុខ ដើម្បីបញ្ជាក់ការស្នើប័ណ្ណរបស់អ្នក
  • ការស្នើប័ណ្ណ ជោគជ័យ។ ដើម្បីត្រួតពិនិត្យមើលប័ណ្ណរបស់អ្នក សូមចុចលើពាក្យ “GO TO MY CARD ”