
ធនាគារ PPCBank ធ្វើឲ្យការគ្រប់គ្រងនិងប្រើប្រាស់ប័ណ្ណឥណពន្ធវីសាកាន់តែមានភាពងាយស្រួល។
ប័ណ្ណឥណពន្ធវីសាContacless ធ្វើឲ្យប្រភេទនៃប្រតិបត្តិការសាច់ប្រាក់ខុសៗគ្នាកាន់តែមានភាពងាយស្រួល។
លោកអ្នកអាចដកប្រាក់ពីម៉ាស៊ីន ATM នៅជុំវិញពិភពលោកបាន និងអាចទូទាត់ប្រាក់តាមអនឡាញបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ និងអាចទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យជាមួយនឹងដៃគូអាជីវកម្មរបស់ធនាគារ PPCBank ថែមទៀតផង។
ថ្លៃសេវា និងថ្លៃបន្ទុកស្តង់ដា
ប្រភេទ | ប័ណ្ណឥណពន្ធវីសា |
---|---|
ថ្លែសេវាប្រចាំឆ្នាំ | USD 5 |
ការដកប្រាក់តាមម៉ាស៊ីន ATM PPCBank | ឥតគិតថ្លៃ |
ការដកប្រាក់តាមម៉ាស៊ីន ATM ជាមួយធនាគារដទៃ (ក្នុងស្រុក) | 4 ដុល្លារ ក្នុងមួយលើក |
ការដកប្រាក់តាមម៉ាស៊ីន ATM ជាមួយធនាគារដទៃ (ក្រៅស្រុក) | អប្បបរមា 5 ដុល្លារ ក្នុងមួយលើក ឬ 2% នៃចំនួនទឹកប្រាក់ដែលត្រូវដក |
លក្ខខណ្ឌតម្រូវ
អ្នកស្នើសុំ ត្រូវមានអាយុ 18 ឆ្នាំ ឬច្រើនជាងនេះ។
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (សម្រាប់ជនជាតិខ្មែរ) ឬទិដ្ឋការកម្ពុជាដែលមានសុពលភាព ដែលយ៉ាងហោចណាស់ត្រូវមានសុពលភាពនៅសល់យ៉ាងតិច 3 ខែ (សម្រាប់ជនបរទេស)
អ្នកដាក់ពាក្យសុំ ត្រូវមានគណនីបញ្ញើសន្សំ/គណនីចរន្តជាមួយធនាគារ PPCBank
សុវត្ថិភាពប័ណ្ណ
ជាមួយនឹងធនាគារ PPCBank គឺមានភាពងាយស្រួលនិងអាចទុកចិត្តបានថាប័ណ្ណរបស់លោកអ្នកមានសុវត្ថិភាព។ សូមរក្សាទុកប័ណ្ណរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាព។ ប្រសិនបើលោកអ្នកដឹង ឬសង្ស័យថាប័ណ្ណរបស់លោកអ្នកបានបាត់ ឬត្រូវបានចោរលួច សូមទូរសព្ទមកខ្សែទូរសព្ទបន្ទាន់ផ្នែកសេវាអតិថិជន តាមរយៈលេខ 0963 909 909 / 023 909 909
បន្ទាប់ពីទទួលបានប័ណ្ណ៖
- សូមចុះហត្ថលេខាលើចន្លោះសម្រាប់ចុះហត្ថលេខានៅផ្នែកខាងខ្នងនៃប័ណ្ណនោះ។
- សូមទូរសព្ទមកខ្សែទូរសព្ទសេវាអតិថិជនរបស់យើងតាមរយៈលេខ (855) 23-909-909 ដើម្បីដំណើរការប័ណ្ណថ្មីរបស់លោកអ្នក។
- រក្សាទុកប័ណ្ណរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាព
ការប្រើប្រាស់លេខ PIN
- សូមទន្ទេញលេខ PIN របស់លោកអ្នកឲ្យចាំ។ ហាមសរសេរវាទុកចំណាំ។
- មិនត្រូវឲ្យអ្នកណាម្នាក់ប្រើប័ណ្ណរបស់អ្នកនោះទេ និងមិនត្រូវប្រាប់លេខ PIN ឲ្យអ្នកណាម្នាក់បានដឹងឡើយ។
- សូមផ្លាស់ប្តូរលេខ PIN ដើមរបស់អ្នក ទៅតាមជម្រើសដែលលោកអ្នកចង់បាននៅម៉ាស៊ីន ATM របស់ធនាគារ PPCBank។
- ត្រូវប្រាកដថាលេខ PIN របស់លោកអ្នក ត្រូវបានបិទបាំងមិនឲ្យគេឃើញនៅពេលលោកអ្នកប្រើប្រាស់កាត ATM។
- សូមកុំចែករំលែកព័ត៌មាននៅក្នុងកាត ដូចជា លេខទាំងអស់ក្នុងកាត កាលបរិច្ឆេទផុតកំណត់ និងលេខកូដសុវត្ថិភាព (CVV) ជាមួយដទៃ។