
ធនាគារ ភីភីស៊ីប៊ែង ធ្វើឲ្យការគ្រប់គ្រងនិងប្រើប្រាស់ប័ណ្ណឥណទានកាន់តែមានភាពងាយស្រួល។
ប័ណ្ណឥណទានវីសាcotactless ធ្វើឲ្យប្រភេទនៃប្រតិបត្តិការសាច់ប្រាក់ខុសៗគ្នាកាន់តែមានភាពងាយស្រួល។លោកអ្នកអាចដកប្រាក់ពីម៉ាស៊ីន ATM នៅជុំវិញពិភពលោកបាន និងអាចទូទាត់ប្រាក់តាមអនឡាញបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ និងអាចទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យជាមួយនឹងដៃគូអាជីវកម្មរបស់ធនាគារ ភីភីស៊ីប៊ែង ថែមទៀតផង។
Type of PPCBank Visa Credit Cards
- Personal Classic: limit USD 250 to USD 3,000
- Personal Gold: limit USD 3,000 to USD 50,000
ថ្លៃសេវា និងថ្លៃបន្ទុកស្តង់ដា
ប្រភេទ | ប័ណ្ណឥណទានប្រភេទធម្មតា | ប័ណ្ណឥណទានប្រភេទមាស |
---|---|---|
ថ្លៃសេវាប្រចាំឆ្នាំ (ប្រាក់ដើម) | USD 15 | USD 30 |
ថ្លៃសេវាប្រចាំឆ្នាំ (បន្ថែម) | USD 10 | USD 15 |
ការប្រាក់បង្វិល | 1.5 ក្នុង១ខែ | |
ការប្រាក់លើការដកប្រាក់ | 1.7 ក្នុង១ខែ | |
ថ្លៃសេវាដកប្រាក់ | អប្បបរមា 5 ដុល្លារ ឬ 2% នៃចំនួនទឹកប្រាក់ដែលត្រូវដក | |
ការសងប្រាក់ប្រចាំខែអប្បបរមា | អប្បបរមា 25 ដុល្លារ ឬ 20% នៃការទូទាត់វិក្កយបត្រសរុប | |
ថ្លៃបង់ប្រាក់យឺត | អប្បបរមា 10 ដុល្លារ ឬ 5% នៃការទូទាត់វិក្កយបត្រអប្បបរមាប្រចាំខែ |
លក្ខខណ្ឌតម្រូវ
អ្នកស្នើសុំ ត្រូវមានអាយុ 18 ឆ្នាំ ឬច្រើនជាងនេះ។
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (សម្រាប់ជនជាតិខ្មែរ) ឬទិដ្ឋការកម្ពុជាដែលមានសុពលភាព ដែលយ៉ាងហោចណាស់ត្រូវមានសុពលភាពនៅសល់យ៉ាងតិច 3 ខែ (សម្រាប់ជនបរទេស)
រូបថតថ្មី ៤ គុណ ៦
អ្នកដាក់ពាក្យសុំ ត្រូវមានគណនីបញ្ញើសន្សំ/គណនីចរន្តជាមួយធនាគារ PPCBank
សុវត្ថិភាពប័ណ្ណ
ជាមួយនឹងធនាគារ ភីភីស៊ីប៊ែង គឺមានភាពងាយស្រួលនិងអាចទុកចិត្តបានថាប័ណ្ណរបស់លោកអ្នកមានសុវត្ថិភាព។ សូមរក្សាទុកប័ណ្ណរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាព។ ប្រសិនបើលោកអ្នកដឹង ឬសង្ស័យថាប័ណ្ណរបស់លោកអ្នកបានបាត់ ឬត្រូវបានចោរលួច សូមទូរសព្ទមកខ្សែទូរសព្ទបន្ទាន់ផ្នែកសេវាអតិថិជន តាមរយៈលេខ 0963 909 909 / 023 909 909 ឬទំនាក់ទំនងតាម live chat ដែលមាននៅក្នុងគេហទំព័រនេះ។
បន្ទាប់ពីទទួលបានប័ណ្ណ
- សូមចុះហត្ថលេខាលើចន្លោះសម្រាប់ចុះហត្ថលេខានៅផ្នែកខាងខ្នងនៃប័ណ្ណនោះ។
- សូមទូរសព្ទមកខ្សែទូរសព្ទសេវាអតិថិជនរបស់យើងតាមរយៈលេខ 0963 909 909 / 023 909 909 ដើម្បីដំណើរការប័ណ្ណថ្មីរបស់លោកអ្នក។
- រក្សាទុកប័ណ្ណរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាព។
ការប្រើប្រាស់លេខ PIN
- សូមចងចាំ PIN របស់លោកអ្នក។ ហាមសរសេរវាទុកចំណាំ។
- មិនត្រូវឲ្យអ្នកណាម្នាក់ប្រើប័ណ្ណរបស់អ្នកនោះទេ និងមិនត្រូវប្រាប់លេខ PIN ឲ្យអ្នកណាម្នាក់បានដឹងឡើយ។
- សូមផ្លាស់ប្តូរលេខ PIN ដើមរបស់អ្នក ទៅតាមជម្រើសដែលលោកអ្នកចង់បាននៅម៉ាស៊ីន ATM របស់ធនាគារ ភីភីស៊ីប៊ែង។
- ត្រូវប្រាកដថាលេខ PIN របស់លោកអ្នក ត្រូវបានបិទបាំងមិនឲ្យគេឃើញនៅពេលលោកអ្នកប្រើប្រាស់កាត ATM។
- សូមកុំចែករំលែកព័ត៌មាននៅក្នុងកាត ដូចជា លេខទាំងអស់ក្នុងកាត កាលបរិច្ឆេទផុតកំណត់ និងលេខកូដសុវត្ថិភាព (CVV) ជាមួយដទៃ។