
លោកអ្នកអាចបញ្ចូលទឹកប្រាក់ទៅក្នុងកាតនេះតាមការចង់បានរបស់លោកអ្នក ហើយបច្ចេកវិទ្យាទំនើបនឹងអាចឲ្យលោកអ្នកទូទាត់ប្រាក់បានតាមប្រព័ន្ធឌីជីថល។ អតិថិជន អាចទិញ និងបញ្ចូលទឹកប្រាក់បាននៅតាមសាខាណាមួយរបស់ធនាគារភ្នំពេញពាណិជ្ជ ម.ក (PPCBank) ទាំង 23 សាខាបាន។
កាត PayOn មានសុវត្ថិភាពជាងការយកលុយជាប់តាមខ្លួន។ កាត PayOn គឺជាវិធីទូទាត់ប្រាក់ដែលឆាប់រហ័ស គ្រាន់តែចុច គឺអាចទូទាត់ប្រាក់បានជាស្រេច។ ក្នុងនាមជាអ្នកប្រើប្រាស់កាត PayOn លោកអ្នកអាចទទួលបានការបញ្ចុះតម្លៃជាមួយក្រុមហ៊ុនដៃគូរបស់ធនាគារ PPCBank និងទទួលបានជំនួយផ្នែកសេវាអតិថិជន។ ចុះផ្នែកសំខាន់បំផុតនៃកាត PayOn គឺជាអ្វីដែរ? គ្មានលក្ខខណ្ឌតម្រូវអ្វីទាំងអស់។
ប្រភេទ “PayOn cards”
ក្រៅបណ្ដាញ៖អតិថិជន អាចទិញកាតបង់ប្រាក់ជាមុន ប្រភេទកាតផ្លាស្ទិក (offline prepaid card) នៅតាមសាខាធនាគារភ្នំពេញពាណិជ្ជ (PPCBank) ទាំងអស់បាន។
អនឡាញ៖ អតិថិជន អាចទទួលបានអនឡាញកាតបង់ប្រាក់ជាមុនដោយឥតគិតថ្លៃនៅពេលស្នើសុំសេវា PayOn។
អតិថិជន អាចធ្វើការទូទាត់ប្រាក់តាមកាតបង់ប្រាក់ជាមុន ជាមួយដៃគូពាណិជ្ជកម្មរបស់ធនាគារភ្នំពេញពាណិជ្ជ (PPCBank) រួមទាំងក្រុមហ៊ុន Choice Taxi និងក្រុមហ៊ុន Atomy អនឡាញទាំងអស់ផងដែរ។
តើខ្ញុំអាចរក្សាទុកកាតនេះបានយ៉ាងដូចម្តេច?
ចុះបើលោកអ្នកមានកាត PayOn រួចហើយ តើលោកអ្នកត្រូវធ្វើដូចម្តេចទៀត? ដើម្បីធ្វើការទូទាត់ប្រាក់ សូមស្វែងរកស្លាកសញ្ញា PayOn ហើយគ្រាន់តែចុច គឺអាចទូទាត់ប្រាក់បានជាស្រេច។ លោកអ្នកអាចបញ្ចូលទឹកប្រាក់ទៅក្នុងកាតរបស់លោកអ្នកនៅតាមសាខាធនាគារ PPCBank ណាមួយក៏បាន ឬតាមរយៈកម្មវិធី PPCBank App ក៏បាន។
ទីតាំងបញ្ចូលទឹកប្រាក់
ការិយាល័យ PayOn
អាស័យដ្ឋាន: ជាន់ទី3 អាគារ PGCT ផ្លូវលេខ274 សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ
គេហទំព័រ: https://payon.com.kh
ទូរស័ព្ទ: 023 987 475
សាកលវិទ្យាល័យបៀលប្រាយ (BBU)
អាសយដ្ឋាន: មជ្ឈមណ្ឌលសិក្សាភ្នំពេញសុធារសទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ
គេហទំព័រ: https://www.bbu.edu.kh
ទូរស័ព្ទ: 023 987 700
ថ្លៃសេវាសងប្រាក់វិញ៖
0 ដុល្លារ – 100 ដុល្លារ = 0,124 ដុល្លារ
100,01 ដុល្លារ – 500 ដុល្លារ = 0,625 ដុល្លារ
500,01 ដុល្លារ – 1000 ដុល្លារ = 1,25 ដុល្លារ