Skip to main content
ប័ណ្ណ CSS

តើស៊ីអេសអេស(CSS) ជាអ្វី?

ស៊ីអេសអេស(CSS) គឺជាប្រភេទប័ណ្ណឥណពន្ធ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា។ អតិថិជន ដែលប្រើប័ណ្ណស៊ីអេសអេស(CSS) អាចធ្វើប្រតិបត្តិការបាននៅតាមបណ្ដាម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាតជាប្រាក់រៀល និង/ឬប្រាក់ដុល្លារ ជាមួយតម្លៃសេវាទាបបំផុតទូទាំងប្រទេស។

KOL
អត្ថប្រយោជន៍
1

តម្លៃសេវាទាប និងអាចប្រើបានទូទាំងប្រទេស


2

ទទួលសារជូនដំណឹងដោយឥតគិតថ្លៃសម្រាប់ប្រតិបត្តិការនីមួយៗ


3

រីករាយជាមួយការបញ្ចុះតម្លៃពីដៃគូសហការរបស់ធនាគារ


4

ទំហំប្រតិបត្តិការ ដកប្រាក់ និងផ្ទេរប្រាក់រហូតដល់ 3,000 ដុល្លារ ក្នុងមួយថ្ងៃ

លក្ខខណ្ឌតម្រូវ
  • អតិថិជនតម្រូវឲ្យមានគណនីសន្សំ ឬគណនីចរន្តរបស់ធនាគារ PPCBank

  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព

តម្លៃសេវា
ថ្លៃសេវាចេញប័ណ្ណ3 ដុល្លារ
ដកប្រាក់នៅលើម៉ាស៊ីន ATM របស់ធនាគារ PPCBankឥតគិតថ្លៃ
ដកប្រាក់នៅលើម៉ាស៊ីន ATM របស់ធនាគារផ្សេងអាស្រ័យលើធនាគារដែលជាសមាជិក CSS ផ្សេងទៀត(អតិបរិមា 1,800 រៀល)
បញ្ជាក់៖ ឥឡូវនេះ លោកអ្នកអាចដកប្រាក់ដោយឥតគិតថ្លៃសេវា រហូតដល់មានការជូនដំណឹងបន្ថែម
ត្រួតពិនិត្យសមតុល្យនៅលើម៉ាស៊ីន ATM របស់ធនាគារ PPCBankឥតគិតថ្លៃ
ស្នើប័ណ្ណថ្មី3 ដុល្លារ
របៀបដំណើរការប័ណ្ណ

អតិថិជនអាចធ្វើការដំណើរការប័ណ្ណបាននៅលើកម្មវិធី PPCBank Mobile ឬនៅលើម៉ាសុីន ATM របស់ធនាគារ PPCBank

សមាជិកសេវា CSS

ខាងក្រោមនេះជាធនាគារ និងស្ថាប័នដែលអាចទូទាត់ឆ្លងធនាគារជាមួយ PPCBank CSS ដោយឥតគិតថ្លៃសេវា