
ងាយស្រួលប្រើប្រាស់
ប្រសិនបើលោកអ្នកជាម្ចាស់ប័ណ្ណ ឬម្ចាស់គណនីធនាគារ PPCBank ដែលមានគណនីចរន្ត ឬគណនីសន្សំ លោកអ្នកអាចប្រើប្រាស់បណ្តាញម៉ាស៊ីន ATM ទាំង 31 កន្លែងរបស់យើងបាន 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍។
សេវានេះ ធ្វើឲ្យការប្រើប្រាស់ម៉ាស៊ីន ATM ដើម្បីដកប្រាក់ ត្រួតពិនិត្យទឹកប្រាក់ដែលនៅសល់ ផ្ទេរទឹកប្រាក់ទៅភាគីទីបី ឬទទួលរបាយការណ៍ហិរញ្ញវត្ថុសង្ខេប កាន់តែមានភាពងាយស្រួលជាងមុន។
កាត ATM របស់ធនាគារ PPCBank គឺមានលក្ខណៈសាមញ្ញ និងងាយស្រួលទុកដាក់។
លោកអ្នកអាចទទួលបានកាត ATM របស់ធនាគារ PPCBank ដោយឥតគិតថ្លៃ ដោយគ្រាន់តែបើកគណនីមួយ និងធ្វើការដាក់ប្រាក់បញ្ញើសន្សំចំនួនតិចបំផុតត្រឹម 1,000 ដុល្លារ នៅពេលបើកគណនីនោះ។
អត្ថប្រយោជន៍
- ទទួលបានសៀវភៅធនាគារមួយដើម្បីធ្វើការកត់ត្រា
- សេវាផ្ទេរប្រាក់
- ពុំគិតថ្លៃសេវាប្រចាំឆ្នាំ
- ពុំមានកាលបរិច្ឆេទផុតកំណត់
កាត ATM របស់ធនាគារ PPCBank ត្រូវបានចេញជូនម្ចាស់គណនីដើម្បីអាចប្រើប្រាស់គណនីរបស់ពួកគេបានតាមរយៈម៉ាស៊ីន ATM របស់ PPCBank ក្នុងប្រទេសកម្ពុជា 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។
លក្ខខណ្ឌតម្រូវ
មានគណនី (គណនីសន្សំ ឬគណនីចរន្ត) ជាមួយធនាគារ PPCBank
ត្រូវជានីតិជន – ប្រសិនបើអតិថិជនជាអនីតិជន អតិថិជនអាចប្រើប្រាស់ប័ណ្ណប្រភេទទីមួយ (primary card) ហើយចាំបាច់ត្រូវមានអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព
កាតអាចផ្តល់ជូនទៅអតិថិជនដទៃផ្សេងទៀត (រួមទាំងអ្នកដែលមានអាយុក្រោយ 18 ឆ្នាំផងដែរ) ទៅតាមការស្នើសុំរបស់អ្នកស្នើសុំប័ណ្ណប្រភេទទីមួយ។