Skip to main content
ភាពជាដៃគូ សេវា​ធានា​រ៉ាប់រង​អាយុជីវិត ក្នុង​នាម​ជា​អ្នក​ណែនាំ​អតិថិជន

PRU ទ្រព្យខ្ញុំ

គឺជាគម្រោងផ្ដល់ជូនអ្នកនូវការការពារអ្នក អនាគតគ្រួសារអ្នក និង ជំនួញរបស់អ្នកពីគ្រោះអកុសលផ្សេងៗរួមទាំងអត្ថប្រយោជន៏លើជំងឺធ្ងន់ធ្ងរចំនួន ៥០ ករណីដែលជាការជួយសម្រួលដល់ការចំណាយសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ឧទាហរណ៍ សម្រាប់ការការពារ $100,000 បូកនឹងការការពារលើជំងឺធ្ងន់ធ្ងរ ៥០ ករណី $100,000 រយៈពេល 20 ឆ្នាំ លោកអ្នកនឹងចំណាយតែ $90* ប៉ុណ្ណោះក្នុងមួយខែ។

Pru-MyWealth


PRU អនាគតកូនខ្ញុំ

គឺជាគម្រោងផ្ដល់ជូនអ្នកនូវការការពារអនាគតបុត្រធីតារបស់អ្នក និងការការពារហិរញ្ញវត្ថុរបស់គ្រួសារអ្នកពីគ្រោះអកុសលផ្សេងៗរួមទាំងអត្ថប្រយោជន៏លើជំងឺធ្ងន់ធ្ងរចំនួន ៥០ ករណី ដែលជាការជួយសម្រួលដល់ការចំណាយសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោកអ្នកអាចរៀបចំអនាគតកូនរបស់លោកអ្នក ជាមួយនឹងការចំណាយត្រឹម $70* ក្នុងមួយខែប៉ុណ្ណោះ ដែលនឹងផ្តល់ជូនអត្ថប្រយោជន៍ជាអតិបរមារហូតដល់ $75,000 សម្រាប់ការពារទៅនឹងគ្រោះអកុសលរួមបញ្ចូលទាំងជំងឺធ្ងន់ធ្ងរ ៥០ ករណី ក្នុងរយៈពេល 15 ឆ្នាំ។

*នេះជាការបង្ហាញបុព្វលាភស្តង់ដារជាឧទាហរណ៍សម្រាប់ភេទស្រី អាយុ 25 ឆ្នាំ។

អំពីព្រូដិនសល៖

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជាបាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងធានាសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។

សម្រាប់ព័ត័មានបន្ថែមអាចអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុត ដើម្បីពិភាក្សាជាមួយភ្នាក់ងារជំនាញរបស់ក្រុមហ៊ុនព្រូដិនសលមាននៅសាខា៖ កណ្ដាល, បឹងត្របែក, អូរឬស្សី, និង សែនសុខ ឬទំនាក់ទំនងមកសេវាអតិថិជន24/7 តាមរយ៖ 023 909 909/096 3909 909
**លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។