Skip to main content

Open Banking Platform

បង្ហាញសក្តានុពលនៃទំនើបកម្មឈានមុខគេក្នុងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ!
PPCBank អនុញ្ញាតឱ្យម្ចាស់អាជីវកម្មផ្តោតសំខាន់លើការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ដើម្បីឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងលំហូរសាច់ប្រាក់ និងទិន្នន័យចេញចូល កាត់បន្ថយការងារស្មុគស្មាញ និងជួយជំរុញអាជីវកម្មឱ្យកាន់តែមានការប្រកួតប្រជែងនៅក្នុងទីផ្សារ។

ផ្តល់ប្រសិទ្ធភាពដល់លំហូរការងារសាជីវកម្មល្អឥតខ្ចោះ

Open Banking Platform គឺជាប្រព័ន្ធ API ដ៏ទំនើប និងឈានមុខគេ ដែលរួមបញ្ចូលគ្នានូវប្រព័ន្ធហិរញ្ញវត្ថុសាជីវកម្មដ៏មានសក្តានុពលជាមួយនឹងសេវាកម្មធនាគារ ដែលអនុញ្ញាតឱ្យអាជីវកម្មធ្វើការគ្រប់គ្រងអាជីវកម្មសំខាន់ៗដោយស្វ័យប្រវត្តិ និងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែមានភាពប្រសើរឡើង។

ដោយរចនាឡើងសម្រាប់សហគ្រាសធំៗ និងសាជីវកម្មខ្នាតមធ្យម PPCBank ផ្តល់ជូននូវកញ្ចប់ APIs ដែលជួយសម្រួលដល់ការផ្លាស់ប្តូរទិន្នន័យ និងប្រតិបត្តិការប្រកបដោយសុវត្ថិភាពខ្ពស់ និងទាន់ពេលវេលារវាងប្រព័ន្ធផ្ទៃក្នុងរបស់ក្រុមហ៊ុន និងសេវាកម្មធនាគារ។ ប្រព័ន្ធគ្រប់គ្រងដ៏ឆ្លាតវ៉ៃនេះ ផ្តល់ភាពងាយស្រួលដល់សហគ្រាសនានា ក្នុងការលុបបំបាត់ចំណុចប្រទាក់ដោយដៃ កាត់បន្ថយកំហុសពេលបំពេញការងារគ្រប់គ្រង និងសម្រួលដំណើរការហិរញ្ញវត្ថុស្នូលដូចជា វិក្កយបត្រ បញ្ជីប្រាក់បៀវត្សរ៍ និងការគ្រប់គ្រងរតនាគារ។

ជម្រើសអាជីវកម្មដែលសមស្រប


    • 1

      សហគ្រាសធុនធំ


    • 2

      សហគ្រាសធុនមធ្យម


    • 3

      ក្រុមគណនេយ្យករ


    • 4

      អ្នកជំនាញគ្រប់គ្រងរតនាគារ


    • 5

      អាជីវកម្មផ្សេងៗដែលមានបំណងចង់ទទួលយកទម្រង់ API ដើម្បីអាជីវកម្មរបស់ពួកគេ

Open-PPCBank-Connect

អត្ថប្រយោជន៍សំខាន់ៗ


  • បង្កើនប្រសិទ្ធភាពប្រតិបត្តិការ

  • ការគ្រប់គ្រងលំហូរសាច់ប្រាក់ប្រសើរឡើង

  • ប្រសិទ្ធភាពនៃអាជីវកម្មប្រសើរឡើង

  • កាត់បន្ថយចំណាយប្រតិបត្តិការ

  • ការរួមបញ្ចូលប្រព័ន្ធ API

ជំហានក្នុងការស្នើសុំ


សម្រាប់ព័ត៌មានបន្ថែម ឬសាកសួរអំពីសេវាកម្មរបស់យើងខ្ញុំ សូមទំនាក់ទំនងមកកាន់៖
អ៊ីម៉ែល៖db.dept@ppcbank.com.kh
លេខទូរស័ព្ទ៖ +855 23 909 851

ដើម្បីទទួលបានបទពិសោធន៍នៃសេវាកម្មធនាគារ

ចាប់ផ្តើម