loader image

Language:

Language:

Language:

ទូទាត់ដោយប្រើប័ណ្ណ PPCBank Visa Card ឥឡូវនេះដើម្បីឈ្នះរង្វាន់!

Home - ព័ត៌មាន និងព្រឹត្តិការណ៍ - ទូទាត់ដោយប្រើប័ណ្ណ PPCBank Visa Card ឥឡូវនេះដើម្បីឈ្នះរង្វាន់!

ទូទាត់ដោយប្រើប័ណ្ណ PPCBank Visa Card ឥឡូវនេះដើម្បីឈ្នះរង្វាន់!

តើ​លោក​អ្នក​មាន​គម្រោង​ទៅ​ណា​ខ្លះ​ក្នុង​​ឱកាសថ្ងៃឈប់​សម្រាក​​ខាង​មុខ​នេះ? ដើម្បី​ចូល​រួម​អប​អរ​​​​​ថ្ងៃឈប់សម្រាកនាពេលខាងមុខ ធនាគារ PPCBank ​បាន​​ធ្វើ​ការ​ផ្តល់​សំណាង​ដល់​អតិថិជន​របស់​ខ្លួនយ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​​​ក្នុង​​​កម្ម​វិធី ​«ចាយ​ដើម្បី​ឈ្នះ​​»!

 

ការ​ផ្តល់​ជូន​ពិសេស

អតិថិជន​នឹង​កាន់​តែ​រំភើប ​និង​រីក​រាយ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ​ ជាមួយ​នឹង​ឱកាស​ឈ្នះ​រង្វាន់​​ធំៗ​ទាំង​៣ រួម​មាន​ទឹក​​ប្រាក់​ 500 ដុល្លារ មួយ​រង្វាន់ ទឹក​ប្រាក់​ 100 ដុល្លារ បី​រង្វាន់​ និង​ប័ណ្ណ​​ជាវ​កាហ្វេ​ដោយ​ឥត​គិត​ថ្លៃពី​ Socials Coffee ចំនួន ១០០​រង្វាន់​ (ភេសជ្ជៈ២កែវ)​​។ ធ្វើ​ការ​ប្រតិបត្តិការ​ដោយ​ប្រើប័ណ្ណ PPCBank Visa Card ​ ​​​កាន់​តែ​ច្រើន​ ​ឱកាស​ឈ្នះ​កាន់​តែ​ច្រើន!

 

កាល​បរិច្ឆេទ

កម្ម​វិធី​នេះ​នឹងប្រព្រឹត្ត​ធ្វើ​ឡើង​ចាប់ពី​​ថ្ងៃទី១៧ ខែ​សីហា ដល់​ថ្ងៃទី​៣១​ ខែ​តុលា​ ឆ្នាំ​២០២០

 

លក្ខខណ្ឌ

  • ធ្វើ​ប្រតិបត្តិ​ការ​ដោយ​ប្រើ​ប័ណ្ណVisa Personal របស់​ធនាគារ​ PPCBank នោះលេខ​ប្រតិបត្តិ​ការ​​របស់​លោកអ្នកនឹង​ត្រូវ​បាន​​យក​ទៅ​ចាប់​រង្វាន់ផ្សង​សំណាង​
  • អ្នក​​ឈ្នះ​នៅ​ក្នុង​កម្ម​វិធី​នេះ​ត្រូវ​បានផ្តល់​ដំណឹង​​ដោយ​​សេវាបម្រើ​​អតិថិជន​ ​នៅ​ថ្ងៃទី​០5 ខែ​វិច្ឆិកា និង​​ធ្វើ​ការ​ប្រកាស​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​ធនាគារ​ PPCBank
  • ធនាគារPPCBank រក្សាសិទ្ធ​ក្នុង​ការ​ផ្លាស់​ប្តូរ​កែប្រែ​លក្ខ​ខណ្ឌ​ ឬបញ្ឈប់​ការ​ផ្តល់​ជូន​ពិសេស​នេះ​ដោយ​ពុំ​ចាំបាច់​ជម្រាប​ទុក​ជា​មុន​
"]