loader image

សេចក្ដីប្រកាសព័ត៌មាន

នៅព្រឹកថ្ងៃទី ១៩ មីនាម៉ោង៦:៣០ សមត្ថកិច្ចប៉ូលីសបានទទួលរបាយការណ៍អំពីករណីឃាតកម្មលើសន្តិសុខឯកជនយាមនៅមុខអគារសាខាធនាគារភីភីស៊ីប៊ែងរាជធានីភ្នំពេញ។

 

សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតលើករណីនេះ ជាបឋមការសន្និដ្ឋានថាឃាតកម្ម

នេះមិនមែនជាការប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិក្នុងធនាគារ ហើយក៍មិនទាក់ទងទៅនឹងវិជ្ជាជីវៈនៃផ្នែកការងាររបស់សន្តិសុខដែរ។ ដំណើរការប្រតិបត្តិការនៅសាខានោះ គឺមិនមានផលប៉ះពាល់អ្វីឡើយ ហើយគ្រប់សាខារបស់ធនាគារភីភីស៊ីប៊ែង បើកដំណើរការជាធម្មតា។

 

ករណីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ហើយបច្ចុប្បន្ននេះ ធនាគារភីភីស៊ីប៊ែង កំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរនិងសមត្ថកិច្ចលើករណីនេះផងដែរ។ រាល់ព័ត៌មានផ្លូវការទាក់ទងនឹងឃាតកម្មនេះ នឹងធ្វើការផ្សព្វផ្សាយចេញជាផ្លូវការជូនសាធារណៈជនពីសមត្ថកិច្ច។ ធនាគារភីភីស៊ីប៊ែង សូមរក្សាសិទិ្ធមិនធ្វើការអត្ថាអធិប្បាយបន្ត ខណៈពេលសមត្ថកិច្ចកំពុងបន្តធ្វើការស៊ើបអង្កេតតាមផ្លូវច្បាប់។

 

គួរបញ្ជាក់ផងដែរថា ធនាគារភីភីស៊ីប៊ែង ក៏ដូចជាស្ថាប័នធនាគារដ៏ទៃក្នុងប្រទេសកម្ពុជា ប្រើប្រាស់សេវាកម្មសន្ដិសុខពីក្រុមហ៊ុនឯកជនខាងក្រៅធនាគារ។

 

យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារនៃសព ហើយយើងធានាអះអាងថា ឃាតកម្មនេះគឺជាករណីដែលមិនជាប់ពាក់ព័ន្ធនឹងធនាគារឡើយ ហើយក៍សូមអំពាវនាវដល់សាធារណជនកុំជឿលើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយគ្មានប្រភពច្បាស់លាស់លើសោកនាដកម្មនេះ។

PPCBank ©២០១៩ ធនាគារ​ ភីភីស៊ីប៊ែង រក្សា​សិទ្ធិ​គ្រប់យ៉ាង ទំនាក់ទំនង
ជំនួយ
ល័ក្ខខ័ណ្ឌ
ឱកាសការងារ
ATM និង សាខាធនាគារ
តម្លៃនិងកម្រៃសេវា
អំពីPPCBank
កាលវិភាគអាជីវកម្ម
មតិយោបល់
ព័ត៌មានសាជីវកម្ម
ព័ត៌មាន និង ព្រឹត្តិការណ៍
តួលេខហិរញ្ញវត្ថុ
ទំនាក់ទំនង: ស្វែងរក សូមទូរស័ព្ទ : +(855) 963 909 909​
+(855) 23 909 909​




[:en]Customer Privacy[:km]គោលការណ៍រក្សាការសង្ងាត់ [:]
គោលការណ៍រក្សាការសង្ងាត់
គោលការណ៍រក្សាការសង្ងាត់
គោលការណ៍រក្សាការសង្ងាត់