loader image

អតិថិជនរបស់ធនាគារ PPCBank អាចមកប្តូរយក ប័ណ្ណវីសាថ្មី Contactless ដោយឥតគិតថ្លៃ

រាជធានីភ្នំពេញថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០​​ ធនាគារ ភីភីស៊ីប៊ែង (PPCBank) ​​ ដែលជាធនាគារផ្តោតលើការ​​ផ្តល់ជូននូវសេវាធនាគារកាន់តែងាយស្រួលដល់អតិថិជន បានជម្រុញឲ្យអតិថិជនរបស់ខ្លួន​ ​មកប្តូរយកប័ណ្ណវីសាដែលមានមុខងារថ្មី contactless ដោយឥតគិតថ្លៃ​​ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីធនាគារក៏ដូចជាដៃគូពាណិជ្ជកម្ម

 

អតិថិជនរបស់ធនាគារ PPCBankនឹងទទួលបានគូប៉ុងដែលមានទឹកប្រាក់៣ដុល្លារសម្រាប់រាល់ការចំណាយលើសពី២០ដុល្លារនៅផ្សារទំនើបអ៊ីអន​ ​ និងគូប៉ុងតម្លៃ៣៦៨ដុល្លា​​រផ្សេងទៀតប្រសិនបើអតិថិជនរូបនោះជាអ្នកដែលបានទូទាត់ការចំណាយច្រើនជាងគេ​​​ដោយប្រើប័ណ្ណ​​វីសា contactless ជាមួយគ្នានោះដែរ​ ​ពួកគេក៏នឹងទទួលបានទឹកប្រាក់ ០.៣ដុល្លារភ្លាមៗសម្រាប់ការចំណាយអស់២ដុល្លារនៅស្ថានីយកាល់តិចចំនួន១៨សាខា។

 

អតិថិជន​​ PPCBank ទាំងអស់អាច​​ប្តូរយកប័ណ្ណវីសាថ្មី​​បាននៅគ្រប់សាខាធនាគារ PPCBank ដែលនៅជិតបំផុត​​ដោយឥតគិតថ្លៃរហូតដល់ចុងឆ្នាំនេះ ដោយភ្ជាប់​​មកជាមួយនូវ​​អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និង​​ប័ណ្ណវីសាចាស់ហើយ​​​អ្វីដែលកាន់តែពិសេសនោះគឺធនាគារនឹងធ្វើការដឹកជញ្ជូនប័ណ្ណថ្មីជូនដល់អតិថិជននៅ​​គ្រប់​​ទីកន្លែងក្នុងទីក្រុងភ្នំពេញដោយឥតគិតថ្លៃដើម្បីសម្រួលដល់ការចំណាយពេលវេលាក្នុងការត្រលប់មកទទួលយកប័ណ្ណរបស់ខ្លួន

 

លោកShin Chang Mooដែលជានាយកប្រតិបត្តិនៃធនាគារ​​ PPCBank បានមានប្រសាសន៍ថា (ពួកយើង​​សូមលើកទឹកចិត្តដល់អតិថិជនទាំងអស់ឲ្យមកធ្វើការប្តូរយកប័ណ្ណវីសាថ្មី ពីព្រោះថាជាមួយនឹងមុខងារបន្ថែមថ្មី​​ contactlessនេះនឹង​​កាន់តែ​​​​ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុនានា។ ហើយពួកយើងក៏សង្ឃឹម​​​ថាអតិថិជនរបស់យើងនឹង​​ទទួលបាន​​អត្ថប្រយោជន៍ជាច្រើនពី​​ការ​​ទូទាត់លើការចំណាយដោយប្រើប័ណ្ណនេះ)។

 

លោកShin បានបន្ថែមថា (ស្ថិតក្នុងស្ថានភាពនៃការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ ការប្រើប្រាស់ប័ណ្ណវីសាContactless នឹងអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសនេះដោយអតិថិជនគ្រាន់តែ​​ដាក់ប័ណ្ណនៅលើ​​ម៉ាស៊ីនឆូតកាតដែលមានមុខងារថ្មីដើម្បីធ្វើការទូទាត់ដោយមិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ដែលពោរពេញទៅដោយមេរោគ និងការប៉ះពាល់ប័ណ្ណជាមួយមនុស្សច្រើន)

 

លើសពីនេះទៅទៀត អតិថិជននឹងទទួលបាន​​ទឹកប្រាក់ត្រលប់មកវិញសម្រាប់​​រាល់ការទូទាត់ការចំណាយសរុបដោយប្រើប័ណ្ណវីសា contactless ​​ជារៀងរាល់ខែទៅក្នុងគណនីរបស់ពួកគេក៏ដូចជាសេវាផ្តល់ដំណឹងតាមសារ SMS ពីការទូទាត់ការចំណាយរបស់ពួកគេ ដោយឥតគិតថ្លៃពីធនាគារ PPCBank ផងដែរ)។​​

 

សម្រាប់អតិថិជនថ្មី​​ដែលពុំទាន់មានប័ណ្ណវីសារបស់ធនាគារ PPCBank ពួកគេនឹងទទួលបានប័ណ្ណវីសាដែល​​ជាបច្ចេកវិទ្យា contactless ថ្មីបំផុតនៅពេលដែលគេអញ្ញើញមកបើកគណនីជាមួយធនាគារ PPCBank​​

PPCBank ©២០១៩ ធនាគារ​ ភីភីស៊ីប៊ែង រក្សា​សិទ្ធិ​គ្រប់យ៉ាង ទំនាក់ទំនង
ជំនួយ
ល័ក្ខខ័ណ្ឌ
ឱកាសការងារ
ATM និង សាខាធនាគារ
តម្លៃនិងកម្រៃសេវា
អំពីPPCBank
កាលវិភាគអាជីវកម្ម
មតិយោបល់
ព័ត៌មានសាជីវកម្ម
ព័ត៌មាន និង ព្រឹត្តិការណ៍
តួលេខហិរញ្ញវត្ថុ
ទំនាក់ទំនង: ស្វែងរក សូមទូរស័ព្ទ : +(855) 963 909 909​
+(855) 23 909 909​




[:en]Customer Privacy[:km]គោលការណ៍រក្សាការសង្ងាត់ [:]
គោលការណ៍រក្សាការសង្ងាត់
គោលការណ៍រក្សាការសង្ងាត់
គោលការណ៍រក្សាការសង្ងាត់